ដំណោះស្រាយ សម្រាប់​បញ្ហា​សុក​បាំង​មាត់ស្បូន​

ដំណោះស្រាយ សម្រាប់​បញ្ហា​សុក​បាំង​មាត់ស្បូន​


ដំណោះស្រាយ សម្រាប់​បញ្ហា​សុក​បាំង​មាត់ស្បូន​

​ការ​មាន​ផ្ទៃពោះ ត្រូវតែ​ជា​ពេលវេលា​មួយ​ដ៏​សប្បាយចិត្ត​។ ប្រសិនបើ​អ្នក​ដឹងខ្លួន​ថា​មាន​ជំងឺ​សុក​បាំង​មាត់ស្បូន អ្នក​ពិតជា​បារម្ភ អំពី​ស្ថានភាព​របស់​អ្នក នឹង​ទៅជា​បែបណា ចំពោះ​កូន​ក្នុង​ផ្ទៃ​។ យុទ្ធសាស្ត្រ​ខាងក្រោម​នេះ ប្រហែលជា​អាច​ជួយ​ដល់​អ្នក​បាន​៖

​សិក្សា​អំពី​ជំងឺ​សុក​បាំង​មាត់ស្បូន​
​ការទទួលបាន​ព័ត៌មាន​ទាំងឡាយ ទាក់ទង​នឹង​ស្ថានភាព​របស់​អ្នក ប្រហែលជា​អាច​ជួយ បំបាត់​អារម្មណ៍​ភ័យ​ខ្លាច​របស់​អ្នក​បាន​។ ប្រាប់​ដល់​គ្រូពេទ្យ ធ្វើការ​ស្រាវជ្រាវ​សម្រាប់​ខ្លួនឯង និង​ភ្ជាប់​ទំនាក់ទំនង ជាមួយ​នឹង​ស្ត្រី​ផ្សេងៗ​ទៀត ដែល​ធ្លាប់​មាន​ជំងឺ​សុក​បាំង​មាត់ស្បូន​នេះដែរ​។

​ត្រៀម​ខ្លួន​សម្រាល​ដោយ​វះកាត់

សុក​បាំង​មាត់ស្បូន ប្រហែលជា​មិន​អាច​ឲ្យ​អ្នក សម្រាល​តាម​ធម្មជាតិ​បាន​ទេ​។ ប្រសិនបើ​អ្នក ចេះ​តែ​ចង់​សម្រាល​តាម​ធម្មជាតិ ចូរ​ប្រាប់​ខ្លួនឯង​ថា សុខភាព​កូន និង​សុខភាព​អ្នកនឹង​ប្រសើរ​ជាង ប្រសិនបើ​មិន​សម្រាល​តាម​ធម្មជាតិ​។

​សម្រាក​ឲ្យបាន​ច្រើន​បំផុត​
​ចូរ​អាន​អំពី​របៀប​ថែរក្សា​កូន ដែល​ទើបតែ​សម្រាល​រួច ក្នុងពេល​គេង​សម្រាក​។

​យកចិត្តទុកដាក់​ចំពោះ​ខ្លួនឯង​
​ចូរ​ធ្វើឲ្យ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​អ្នក មាន​ផា​សុកភាព​ដូចជា មាន​សៀវភៅ​ល្អៗ សម្រាប់​អាន​ជាដើម​។ ចូរ​ឲ្យ​ប្តី ឬ​មិត្តភក្តិ​ជួយ​អ្នក​ដូចជា ចម្អិន​អាហារ​ដែល​ចូលចិត្ត ឬ​មក​លេង​អ្នក​៕ ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។