ក្រសួង​​​​ប្រកាស​​ថា​​កម្ពុជា​​​នឹង​ទទួល​រង​ឥទ្ធិពល​​កូន​ព្យុះ​​មួយ​ ​​បង្ក​ឲ្យ​​​​មាន​​ភ្លៀង​​​​​និង​​ខ្យល់​​​ខ្លាំង

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ នៅព្រះរាជាណាចក្រកម្ពុជាយើង នឹងទទួលរងឥទ្ធិពលកូនព្យុះមួយ (TS) ដោយសារតែបច្ចុប្បន្ន ជ្រលងសម្ពោធទាប បាននឹងកំពុងគ្របដណ្ដប់លើប្រទេសកម្ពុជា ដែលវាបានកើតឡើងនៅភាគកណ្ដាលសមុទ្រចិនខាងត្បូង។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ទៀតថា ព្យុះនេះ នឹងធ្វើដំណើរទៅទិសពាយ័ព្យក្នុងល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាបង្កឲ្យនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នឹងមានភ្លៀងធ្លាក់ច្រើន លាយឡំនឹងខ្យល់បក់បោកខ្លាំង។

តាមស្ថានភាពអាកាសធាតុខាងលើ នៅតាមបណ្ដារាជធានីខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនផងដែរ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ហើយក្រសួងធនធានទឹក សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់៕

សូមអានសេចក្ដីប្រកាសលម្អិត ដូចខាងក្រោម៖

ក្រសួង​​​​ប្រកាស​​ថា​​កម្ពុជា​​​នឹង​ទទួល​រង​ឥទ្ធិពល​​កូន​ព្យុះ​​មួយ​ ​​បង្ក​ឲ្យ​​​​មាន​​ភ្លៀង​​​​​និង​​ខ្យល់​​​ខ្លាំង
ក្រសួង​​​​ប្រកាស​​ថា​​កម្ពុជា​​​នឹង​ទទួល​រង​ឥទ្ធិពល​​កូន​ព្យុះ​​មួយ​ ​​បង្ក​ឲ្យ​​​​មាន​​ភ្លៀង​​​​​និង​​ខ្យល់​​​ខ្លាំង

 

ប្រភព៖ kqube

  • ក្រសួង​​​​ប្រកាស​​ថា​​កម្ពុជា​​​នឹង​ទទួល​រង​ឥទ្ធិពល​​កូន​ព្យុះ​​មួយ​ ​​បង្ក​ឲ្យ​​​​មាន​​ភ្លៀង​​​​​និង​​ខ្យល់​​​ខ្លាំង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កំសាន្ត
Tags: