KMH Champions ​យក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ជូន​គន្ធបុប្ផា

លោក កាំង សេន អ្នកដឹកនាំការប្រកួតពានរង្វាន់ KMH Champions League និង KMH Cup បាននាំយកប្រាក់ចំនួន ១៦ ០០០ដុល្លារអាមេរិកជូនដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីព្រឹកមិញនេះ ដោយប្រាក់ទាំងនេះទទួលបានពី Sponsors នានា ក៏ដូចជាក្លឹបដែលចូលរួមប្រកួតផ្ទាល់។

KMH Champions ​យក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ជូន​គន្ធបុប្ផា

លោក កាំង សេន បាននិយាយថា៖ “ប្រាក់ទាំងអស់ដែលយើងមាននេះ គឺបានមកពីអ្នកឧបត្ថម្ភនានា ក៏ដូចជាក្លឹបចូលរួមប្រកួតជួយគ្នាមួយដៃមួយជើង។ ថវិកាមិនជាច្រើន ប៉ុន្តែវាជាចំណែកមួយដែលអាចជួយដល់សង្គម។ ខ្ញុំសង្ឃឹមថានៅឆ្នាំក្រោយៗទៀត យើងនឹងអាចប្រមូលប្រាក់បានច្រើនជាងនេះជូនមន្ទីរពេទ្យ”។

អ្នករៀបចំកម្មវិធីប្រកួតខាងលើបានបន្ថែមថានៅខែសីហាខាងមុខនេះ លោកនឹងយកថវិកាមកជួយគន្ធបុប្ផាម្ដងទៀតដែលអាចមានចំនួន ១៤ ០០០ដុល្លារអាមេរិក ដែលមានការចូលរួមពីក្រុម KMH All Stars និងក្រុមជម្រើសជាតិកម្ពុជា ព្រោះនៅខែសីហានេះ ក្រុមទាំងពីរនឹងមានប្រកួតសប្បុរសធម៌មួយ ក្នុងន័យប្រមូលប្រាក់ជូនគន្ធបុប្ផាដូចគ្នា។

មូលហេតុដែលធ្វើឱ្យមានការបែងចែកប្រាក់ជាពីរដំណាក់កាលយ៉ាងនេះ គឺត្រូវបានលោក កាំង សេន ពន្យល់ថាដោយសារតែក្រុមការងាររបស់លោកទទួលបាន ប្រភពចំណូលពីការរៀបចំពានពីរគឺ KMH Champions League និង KMH Cup ។ ខណៈដែលពេលខាងមុខមានការប្រកួតមួយទៀត អីចឹងហើយទើបតម្រូវឱ្យមានការផ្ដល់ជូន២ដងតែម្ដង ក្រែងលើកទី២នេះអាចបានច្រើនជាងលើកទីមួយ។

KMH Champions ​យក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ជូន​គន្ធបុប្ផាលោក កាំង សេន អាវខៀវ

នេះជាឆ្នាំទី២ ហើយដែលក្រុមការងាររបស់លោក កាំង សេន បាននាំយកថវិកាមកជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពីឆ្នាំមុនប្រមូលគ្នាបានជិត២ម៉ឺនដុល្លារ។ បុរសវ័យក្មេងស្រលាញ់កីឡារូបនេះ រំពឹងថាលោកនឹងអាចរៀបចំការប្រកួត KMH Champions បានបន្ដទៀតនៅឆ្នាំក្រោយ ដើម្បីប្រមូលប្រាក់បានកាន់តែច្រើនជួយដល់មន្ទីរពេទ្យដែលសង្គ្រោះជីវិតកុមារនៅកម្ពុជារាប់ម៉ឺននាក់៕

ប្រភព៖ sabay

  • KMH Champions ​យក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ជូន​គន្ធបុប្ផា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កំសាន្ត
Tags: