ក្មេងប្រុសអាយុ១៦ឆ្នាំចាប់រំលោភក្មេងស្រី អាយុ៥ឆ្នាំតែមិនបានសម្រេច

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ដែលទើបតែមានអាយុ១៦ឆ្នាំសោះមានតណ្ហាពុះ កញ្រ្ជោលបានធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីអនីតិជនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្តាយជនរងគ្រោះកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចវត្តទឹកថ្លា ភូមិចុង ថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ វ៉ិត សាវុធ អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះ លេខ៥អា ផ្លូវ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ស-ស-ម អាយុ៥ឆ្នាំ នៅជាមួយ ម្តាយ អាយុ៣៨ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមសម្ដីម្តាយជនរងគ្រោះបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុខ្លួនជាម្តាយបានទៅចូលរួមពិធីបុណ្យសពគេនៅវត្ត ទឹកថ្លា ហើយខណៈដែលគាត់កំពុងរវល់ ជនសង្ស័យក៏ហៅកូនស្រីគាត់ទៅបន្ទោរបង់ជាមួយ។ ពេលកូនស្រីស្រាតខោជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភតែមិនបានសម្រេចនោះទេព្រោះកូនស្រីយំរត់ឲ្យគាត់ជួយ ។

ប្រភពបន្តឲ្យដឹងថា ពេលកូនស្រីរត់មកឲ្យគាត់ជួយគាត់ឃើញមានឈាម ប្រឡាក់លើជើង ហើយកូនស្រីបានប្រាប់ថាជនសង្ស័យខាងលើបានចាប់រំលោភតែមិនបានសម្រេចទេ។ក្រោយកើតហេតុម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ តុង សីហា

ក្មេងប្រុសអាយុ១៦ឆ្នាំចាប់រំលោភក្មេងស្រី អាយុ៥ឆ្នាំតែមិនបានសម្រេច

ប្រភព៖ nokorwatnews

  • ក្មេងប្រុសអាយុ១៦ឆ្នាំចាប់រំលោភក្មេងស្រី អាយុ៥ឆ្នាំតែមិនបានសម្រេច已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:ជីវិតនិងសង្គម
Tags: