​ភ្នំពេញ​ក្រោន​​ ទទួល​ប៉ូលិស​​ល្ងាច​នេះ​នៅ ​RSN

​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ នឹង​បើក​ទ្វា​​កីឡដ្ឋាន RSN ​របស់​ខ្លួន​ស្វាគមន៍​ក្រុម ​​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ( ប៉ូលិស ) នា​វេលា​ម៉ោង ៦:០០​នាទី​ នៃ​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី១១ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍​ BTV ​ផង​ដែរ។

 

​ភ្នំពេញ​ក្រោន​​ ទទួល​ប៉ូលិស​​ល្ងាច​នេះ​នៅ ​RSN

 

​ក្រុម​បាល់​ទាត់​​ភ្នំពេញ​ក្រោន ​កំពុង​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​​ល្អ​ក្នុង​រដូវ​កាល​នេះ។ ​បើ​ងាក​ទៅ​​មើល​​៥ ​ប្រកួត​ចុង​ក្រោយ​ក្នុង​លីគ​កំពូល​កម្ពុជា​វិញ​​​​គឺ​ឈ្នះ ២​ស្នើ១​​​ចាញ់២ ប្រកួត​មាន ១៥​ពិន្ទុ​ឈរ​លេខ​៥ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា។

 

​ចំណែក​​ក្លឹប​​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​​​​ ​​មិន​ទាន់​រក​ឃើញ​ជ័យ​ជម្នះ​ដំបូង​របស់​ខ្លួន​ឡើយ បើ​គិត​​ត្រឹម​ ១០​ប្រកួត​​កន្លង​ទៅ។ ​ក្លឹប​នេះ​រក​បាន​តែ ៥​ពិន្ទុ​ប៉ុណ្ណោះ ​​ក្នុង​ចំណោម​១០​ប្រកួតគឺ​ស្មើ​៥​ និង​​ចាញ់ ៥​​ប្រកួត​។

 

​​​​​​​​ប្រកួត​បន្ទាប់​ក្លឹប​​ភ្នំពេញ​ក្រោន នឹង​ជួប​ក្រុម​ណាហ្គាវើល​ថ្ងៃ​ទី​៨ ខែ​កក្ក​ដា ឆ្នាំ​២០១៦ នៅ​​កីឡដ្ឋាន​ RSN។ ខណៈ​ក្លឹប​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ ​ប៉ះ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ថ្ងៃ​​​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​៕

 ​ភ្នំពេញ​ក្រោន​​ ទទួល​ប៉ូលិស​​ល្ងាច​នេះ​នៅ ​RSNក្រុម​ភ្នំពេញ​ក្រោន

​ភ្នំពេញ​ក្រោន​​ ទទួល​ប៉ូលិស​​ល្ងាច​នេះ​នៅ ​RSNក្រុម​ប៉ូលិស

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​