លួចគេវាគ្រាន់ គេទាន់វាក្រែល លទ្ធផលចុងក្រោយគេកាប់ដាច់អស់២ម្រាម

រាជធានី​ភ្នំពេញ ៖ អ្នកលក់​ទូរស័ព្ទ​ដៃ​ម្នាក់​បាន​រៀបចំ​អន្ទាក់​ជា​យូរណាស់​មក​ហើយ​ដើម្បី​ចាំ​ចាប់ ទើបតែ​ពេល​នេះ​អន្ទាក់​របស់​គាត់​បាន​សម្រេច​ដោយ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ។ ហេតុការណ៍​ចាប់ចោរ​គាស់​ផ្ទះ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ ដា​នី ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ទេព វុ​ទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិ​ក​ប្រាកដ ។ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ ព្រហ្ម សា​រិ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ហាង​លក់​ទូរស័ព្ទ​ដៃ យីហោ ដា​នី សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​រៀប​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​ជា​យូរ​មក​ហើយ តែ​មិន​បាន​សម្រេច​សោះ កាលពី​១​ឆ្នាំ​មុន​គាត់​ត្រូវ​បាន​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​របស់​គាត់ ហើយ​លួច​ទូរស័ព្ទ​ដៃ​ដែល​កូន​គាត់​ទុក​សម្រាប់​លក់​អស់​១​ទូ ។ នៅ​យប់​កើតហេតុ មាន​ជនសង្ស័យ​ទាំងអស់​៣​នាក់ ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​កំពុង​តែ​ធ្វើ​សកម្មភាព​ចូល​គាស់​សោ​ផ្ទះ​របស់​គាត់ ភ្លាម​ៗ​នោះ​កូន​គាត់ និង​បងប្អូន​ដទៃ​ទៀត​បានឃើញ ហើយ​ស្រែ​កថា ចោរ​ៗ ! ទើប​ជនសង្ស័យ​ទាំង​៣​នាក់​ភ័យ​ស្លន់ស្លោ នាំ​គ្នា​រត់​ចែក​ជើង​គ្នា តែ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់​បាន​ម្នាក់ នាំ​គ្នា​វាយ​និង​កាប់​ចំ​ដៃ​ខាងឆ្វេង​បណ្តាល​ឲ្យ​ដាច់​ម្រាមដៃ​២ ។ ចំណែក​បក្សពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ឃាត់ខ្លួន​ជនសង្ស័យ តែ​ដោយ​មាន​របួស​ធ្ងន់ធ្ងរ​ពេក​សមត្ថកិច្ច​បាន​ដឹក​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​ព្យាបាល ។ រីឯ​ជន​រង​គ្រោះ​វិញ​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​សាឡា​ង​ចាត់ការ​តាម​ច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួរឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១១ មិថុនា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​ប្តូរ​​ប្រាក់ និង​បោះពុម្ព យីហោ​ ហាវ ។

​ជន​សង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​មក​ឈប់​ធ្វើ​ជា​​ដូរ​លុយ រួច​ឆ្លៀត​ឱកាស​ ដក​យក​កាំភ្លើងខ្លី​ភ្ជង់​ម្ចាស់ផ្ទះ​ ឆក់​យក​កាបូប​​លុយ និង​ប្រមូល​គ្រឿងអលង្ការ ដែល​គិត​ជា​ប្រាក់​អស់​ចំនួន​២​ម៉ឺន​ដុល្លារ ហើយ​​គេចខ្លួន​ដោយ​សុវត្ថិភាព ​។ ក្នុង​ហេតុ​ការណ៍​នោះ​ ​​ស្ត្រី​ចំណាស់​ម្នាក់​បាន​រង​របួស​បែក​ក្បាល​ធ្ងន់​ បន្ទាប់​ពី​បាន​ប្រតាយប្រតប់​ជាមួយ​ក្រុម​ចោរ ។ ស្ត្រី​ម្ចាស់ផ្ទះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​អ៊ិ​ន សុទ្ធា​វី អាយុ​៤៦​ឆ្នាំ ជា​អ្នក​ដូរ​លុយ និង​បោះពុម្ព ។ ចំណែក​ស្ត្រី​ចំណាស់​​​រង​របួស​ឈ្មោះ​ស្រី យ៉ា​ន អាយុ​៥០​ឆ្នាំ ជា​អ្នក​នៅ​ជាមួយ ។

ប្រភព​បន្ត​ថា នៅ​វេលា​ខាងលើ​នោះ មាន​ជនសង្ស័យ​៣​នាក់​ជិះ​ ២​គ្រឿង​មិន​មាន​ស្លាក​លេខ មក​ឈប់​នៅ​កន្លែង​កើតហេតុ រួច​ជន​សង្ស័យ​ម្នាក់ ​ដើរ​ចូល​មក​ដោយ​កាន់​ក្រដាសប្រាក់​ដុល្លារ​៥០ ​មក​ដូរ ។ ស្ត្រី​ម្ចាស់​ផ្ទះ​បាន​ទាញ​កាបូប​ បម្រុង​ដូរ​លុយ​ឱ្យ ស្រាប់តែ​ជនសង្ស័យ​ដក​កាំភ្លើង​ភ្ជង់​​គំរាម ដោយ​ឆក់​កាបូប​ពី​ស្ត្រី​រូប​នោះ និង​ប្រមូល​គ្រឿងអលង្ការ​ក្នុង​ទូ​ផង​​ដែរ ។ ភ្លាម​នោះ ត្រូវ​ស្ត្រី​ចំណាស់​​នៅ​ជាមួយ​ដើរមក​ទាន់ ក៏​បាន​វាយ​ប្រតាយ​ប្រតប់​ជាមួយ ក៏​ត្រូវ​បក្សពួកគ្នាវា​​២​នាក់ ​ចុះ​មកជួយ​​វាយ​ស្ត្រី​ចំណាស់​​នោះ បណ្តាល​ឱ្យ​បែកក្បាល​របួស​ យ៉ាងធ្ងន់ធ្ងរ រួច​ក្រុម​ជនសង្ស័យ ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

បើ​តាម​ការ​អះអាង​ពី​ស្ត្រី​ម្ចាស់ផ្ទះ​ឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ចោរ​យក​ទៅ​ ​គិត​ជា​ប្រាក់​អស់​ចំនួន​២​ម៉ឺន​ដុល្លារ ក្នុង​នោះ​មាន​ប្រាក់​ដុល្លារ​ចំនួន​១​ម៉ឺន​ដុល្លារ​, ប្រាក់​ខ្មែរ​៥​លាន​រៀល និង​ខ្សែ​.​ក​ខ្សែដៃ​មាន​ដាំ​ពេជ្រ​ផង​ដែរ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​​ធ្វើការ​ស្រាវ​ជ្រាវ​រក​មុខសញ្ញាហើយ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លួចគេវាគ្រាន់ គេទាន់វាក្រែល លទ្ធផលចុងក្រោយគេកាប់ដាច់អស់២ម្រាម

លួចគេវាគ្រាន់ គេទាន់វាក្រែល លទ្ធផលចុងក្រោយគេកាប់ដាច់អស់២ម្រាម

លួចគេវាគ្រាន់ គេទាន់វាក្រែល លទ្ធផលចុងក្រោយគេកាប់ដាច់អស់២ម្រាម

លួចគេវាគ្រាន់ គេទាន់វាក្រែល លទ្ធផលចុងក្រោយគេកាប់ដាច់អស់២ម្រាម

លួចគេវាគ្រាន់ គេទាន់វាក្រែល លទ្ធផលចុងក្រោយគេកាប់ដាច់អស់២ម្រាម

លួចគេវាគ្រាន់ គេទាន់វាក្រែល លទ្ធផលចុងក្រោយគេកាប់ដាច់អស់២ម្រាម

លួចគេវាគ្រាន់ គេទាន់វាក្រែល លទ្ធផលចុងក្រោយគេកាប់ដាច់អស់២ម្រាម