រឿងរ៉ាវ​ជន​ទី​បី​របស់​តារា​ស្រី Kim Min Hee ត្រូវបាន​ខាង​គ្រួសារ​ប្រពន្ធដើម​ចេញមុខ​…​

6 Videos


បន្ទាប់ពីមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា តារាសម្ដែងស្រីកូរ៉េខាងត្បូងនាង Kim Min Hee លួចមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយអ្នកដឹកនាំរឿងលោក Hong Sang Soo រួចមក ស្រាប់តែពេលថ្មីៗនេះទស្សនាវដី្ដ «Woman Sense» បានបង្ហាញសារអេឡិចត្រូនិចទាក់ទងគ្នាពាក់ព័ន្ធជាមួយនឹងរឿងសហាយស្មន់នេះរវាងម្ដាយរបស់នាង Kim Min Hee និង ប្រពន្ធរបស់លោក Hong Sang Soo ។ ប៉ុន្តែ ទោះជាយ៉ាងណាក្រុមគ្រួសាររបស់លោក Hong Sang Soo ប្រកាសមិនទទួលស្គាល់សារនេះឡើយ ដោយបានលើកឡើងថា វាគឺជាសារក្លែងក្លាយ ។

P9

ក្រុមគ្រួសាររបស់លោក Hong Sang Soo បានបកស្រាយថា កាលថ្ងៃទី ២២ ខែមិថុនា កន្លងទៅនេះ ប្រពន្ធរបស់លោក Hong Sang Soo គ្រាន់តែបានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី «Woman Sense» អំពីអារម្មណ៍របស់នាងជាមួយព័ត៌មានដែលថា ប្ដីរបស់នាងលួចមានសហាយស្មន់ជាមួយតារាសម្ដែង Kim Min Hee តែប៉ុណ្ណោះ ដោយមិនបានបង្ហាញសារសម្ងាត់រវាងនាង និង ម្ដាយរបស់តារាសម្ដែង Kim Min Hee អ្វីឡើយ។

ប៉ុន្តែហេតុអ្វីបានជាទស្សនាវដ្ដី «Woman Sense» ចុះផ្សាយទាំងសម្ដីរបស់នាងពេលធ្វើបទសម្ភាស ហើយថែមទាំងមានសារសម្ងាត់អ្វីទៀត? ដូចនេះមានន័យថាសារអាឡិចត្រូនិចនោះគឺជាសារក្លែងក្លាយដែលនាងមិនព្រមទទួលស្គាល់ជាដាច់ខាត ។

សរុបមកវិញ ក្រុមគ្រួសាររបស់លោក Hong Sang Soo មិនទទួលស្គាល់សារទាក់ទងគ្នារវាងម្ដាយរបស់តារាសម្ដែង Kim Min Hee និង ប្រពន្ធរបស់លោក Hong Sang Soo ឡើយ ដោយបានចោទប្រកាន់ទស្សនាវដ្ដី «Woman Sense» ថា គឺជាអ្នកបង្កើតសារក្លែងក្លាយនេះឡើង ។ ទោះយ៉ាងណាក្ដី ក្រុមគ្រួសារក៏ដូចជាភរិយារបស់លោក Hong Sang Soo បានចេញមុខសូមអភ័យទោសចំពោះតារាសម្ដែង Kim Min Hee រួចរាល់ហើយដែរ ។

រឿងរ៉ាវ​ជន​ទី​បី​របស់​តារា​ស្រី Kim Min Hee ត្រូវបាន​ខាង​គ្រួសារ​ប្រពន្ធដើម​ចេញមុខ​…​

គួររំឭកដែរថា កាលពីពេលថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា អ្នកដឹកនាំរឿងលោក Hong Sang Soo លួចមានសហាយស្មន់ជាមួយតារាសម្ដែង Kim Min Hee នៅក្នុងកំឡុងពេលដែលពួកគេទាំងពីរនាក់ធ្វើការជាមួយគ្នានៅក្នុងរឿងដុំ «Right Now Wrong Then» កាលពីខែមករា ឆ្នាំ ២០១៥ ។ ទោះជាយ៉ាងណាក្ដីសម្រាប់ព័ត៌មានមួយនេះនៅមិនទាន់មានការបកស្រាយពីសំណាក់សាមីខ្លួនទាំងពីរនៅឡើយទេ ដោយចាត់ទុកថាព័ត៌មាននេះគឺគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ៕ (ប្រភព៖ សំភី&ហ្វេសសិនស្តាយ) នីទីន

រឿងរ៉ាវ​ជន​ទី​បី​របស់​តារា​ស្រី Kim Min Hee ត្រូវបាន​ខាង​គ្រួសារ​ប្រពន្ធដើម​ចេញមុខ​…​