ប្រកាស​ចូល​កាន់​ដំណែង​អភិបាល​រង​ខេត្ត ​និង​នាយក​រដ្ឋបាល​សាលា​ខេត្ត ​ព្រះសីហនុ

ប្រកាស​ចូល​កាន់​ដំណែង​អភិបាល​រង​ខេត្ត ​និង​នាយក​រដ្ឋបាល​សាលា​ខេត្ត ​ព្រះសីហនុ

ព្រះសីហនុ ​៖ ​លោក​គង់​ វិតាណៈ នាយ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ ត្រូវ​បាន​ប្រកាស​ឡើង កាន់​ដំណែង​ថ្មី​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ​ជំនួស​កន្លែង​លោក​សំ សំអាត ​អភិបាល​រង ​ខេត្ត ​ចូលនិវត្តន៍ ចំណែក​ឯ​លោក​ឯម ភាព ​អនុប្រធាន​នាយក​រដ្ឋបាល​សាលាខេត្ត ត្រូវ​បាន​ប្រកាស​ឡើង​ឋានៈ​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​វិញ។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦​ ក្នុង​សាល​ប្រជុំ​សាលា ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ​លោក​លេង វី អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ជា​តំណែង ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

លោក​លេង វី ​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​នា​​ឧកាស​នោះ ក្រៅពី មាន ប្រសាសន៍ សំណេះសំណាល​និង​ផ្ដាំផ្ញើ​ទៅ​​​ដល់ លោក គង់ វិ តាណៈ អភិបាល​រង​ខេត្ត​ព្រះសីហនុ ​ទើប​ប្រកាស​តែងតាំង​ឡើង​កាន់​ដំណែង​ និង​លោក​ឯម ភាព​ ជា ​ប្រធាន​រដ្ឋបាល សាលាខេត្ត​ព្រះសីហនុ​ថ្មី លោក​​ក៏បាន ​មាន​ប្រសាសន៍ ​បញ្ជាក់ ផង​ដែរ​ថា​ នេះ​ជា គោល នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ដែល​បាន​អភិវឌ្ឍ​ខេត្ត​ក្រុង​ឲ្យ​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស​មូលដ្ឋាន។ ជាមួយគ្នា នេះ​លោក​ ក៏​បាន​ធ្វើ​កោតសរសើរ​ផង​ដែរ​ចំពោះ ​សមិទ្ធផល​និង​ស្នាដៃ​នានា​ ដែល​រដ្ឋបាល​ ខេត្ត​ព្រះសីហនុ​សម្រេច​បាន​កន្លងមក​ មាន​ការ​រីកចម្រើន​គ្រប់​វិស័យ និង​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ អ្នក​វិយោគ​បាន​ល្អ​ប្រសើរ ទាំងនេះ​គឺ​ជា​ការ​រួមចំណែក ដ៏​សំខាន់ ក្នុង​ការ​ពង្រឹង​សន្តិសុខ​ ​ស្ថិរភាព​ នយោបាយ​សង្គមជាតិ​ទាំងមូល៕