អង្គការ Nasa ទើប​រកឃើញ​ព្រះ​ច័ន្ទ​តូច​មួយ​ធ្វើដំណើរ​ក្នុង​គន្លង​ផែនដី​ជិត​មួយ​សតវត្សរ៍​

6 Videos


ថ្មីៗនេះអង្គការអវកាស Nasa ទើបរកឃើញថាព្រះច័ន្ទតូចមួយដែលបានធ្វើដំណើរជុំវិញផែនដីអស់រយៈពេលជិតមួយសតវត្សរ៍មកហើយ តែអ្នកវិទ្យាសាស្ត្រទើបតែប្រទះឃើញ ។

P9

តាមពិតទៅវាជាអាចម៍ផ្កាយតូចមួយដែលបានធ្វើដំណើរវិលជុំវិញផែនដីអស់ពេលជាច្រើនឆ្នាំមកហើយ ហើយវានឹងបន្តធ្វើដំណើរជុំវិញផែនដីរយៈពេលច្រើនសតវត្សតរ៍ទៅមុខទៀត នេះបើតាមអ្នកវិទ្យាសាស្ត្របានឱ្យដឹង។
បើទោះជាអាចម៍ផ្កាយមួយនេះមានទំហំតូចមិនដូចទៅនឹងភពព្រះច័ន្ទក្តី តែអង្គកា Nasa បាននិយាយថា វាជាផ្កាយទី ២ បន្ទាប់ពីព្រះចន្ទដែលអាចរាប់បញ្ចូលថាជាបរិវាររបស់ផែនដី ព្រោះវាមានលំនឹងថេរ ធ្វើដំណើរក្នុងគន្លងមួយជុំវិញផែនដីដូចគ្នាទៅនឹងព្រះចន្ទដែរ។

អាចម៍ផ្កាយនេះត្រូវបានគេដាក់ឈ្មោះថា 2016 H03 ដោយដាក់ឈ្មោះទៅតាមឆ្នាំដែលវាត្រូវបានគេរកឃើញ ។ ភពមួយនេះបានធ្វើដំណើរក្នុងគន្លងជុំវិញព្រះអាទិត្យជាមួយផែនដីអស់ជាច្រើនឆ្នាំមកហើយ និង មិនដែលឃ្លាតចេញពីគន្លងទៅឆ្លាយពីប្រព័ន្ធព្រះអាទិត្យនោះទេ ។

កាលពីមុនក៏មានអាចម៍ផ្កាយមួយឈ្មោះ 2003 YN107 ធ្វើដំណើរជុំវិញផែនដីក្នុងគន្លងមួយអស់រយៈពេលជាង ១០ ឆ្នាំដែរ ប៉ុន្តែវាបានឃ្លាតចេញពីគន្លងបាត់ទៅហើយ ។ ទោះជាយ៉ាងនេះក្តី អាចម៍ផ្កាយ 2016 H03 នេះ វាបានធ្វើដំណើរក្នុងគន្លងចុះឡើងៗ ម្តងចេញឆ្ងាយ រួចខិតមកកៀកនឹងផែនដីវិញ។ ចលនានេះកំពុងធ្វើឱ្យអ្នកវិទ្យាសាស្ត្រនៅអង្គការ Nasa មានភាពស្មុគស្មាញ និង កំពុងសិក្សាបន្ថែម ។

អាចម៍ផ្កាយនេះមានចម្ងាយប្រហែលជា ៣៨ ដង ជិតជាងព្រះចន្ទក្នុងរយៈចម្ងាយឃ្លាតពីផែនដី។ វាត្រូវបានគេទើបតែរកឃើញកាលពីខែមេសា ឆ្នាំ ២០១៦ នេះ ដោយតេឡេស្កុបនៅក្នុងរដ្ឋ Hawaii ។ ចំណែកទំហំរបស់ផ្កាយមួយនេះនៅមិនទាន់បានដឹងនៅឡើយទេ តែវាអាចមានទំហំចន្លោះពី ៤០ ទៅ ១០០ ម៉ែត្រ នេះបើតាមអង្គការ Nasa ៕

                                                                                                សុផល

  • អង្គការ Nasa ទើប​រកឃើញ​ព្រះ​ច័ន្ទ​តូច​មួយ​ធ្វើដំណើរ​ក្នុង​គន្លង​ផែនដី​ជិត​មួយ​សតវត្សរ៍​已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:ស្នេហានិងការងារ