៥​ចំណុច​គួរ​ដឹង​ពី​​​ការ​​ធ្វើ​ប្រជាមតិ​បោះ​ឆ្នោត​​​របស់​អង់គ្លេស​ចាក​ចេញ​ពី EU

ចក្រភព​អង់គ្លេស​បាន​​ធ្វើ​​ប្រជាមតិ​បោះ​ឆ្នោត​​​​​ចាប់​តាំង​ពី​ថ្ងៃ​​ព្រហស្បតិ៍​ ទី​២៣​​​ មិថុនា​ម្សិល​មិញ​នេះ ដើម្បី​សម្រេច​ថា​តើ​​គួរ​នៅ​ឬ​ចាក​ចេញ​ពី​សហគមន៍​អឺរ៉ុប​។ តាម​រយៈ​សារព័ត៌មាន BBC បាន​បង្ហាញ​ពី​ហេតុផល​មួយ​ចំនួន​ ដែល​នៅ​ពី​ក្រោយ​ការ​​​​​ធ្វើ​យុទ្ធនាការ​នោះ​ឡើង​៖

 

៥​ចំណុច​គួរ​ដឹង​ពី​​​ការ​​ធ្វើ​ប្រជាមតិ​បោះ​ឆ្នោត​​​របស់​អង់គ្លេស​ចាក​ចេញ​ពី EU

 

មូល​ហេតុ​អ្វី​​ធ្វើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រជាមតិ​នោះ​ឡើង?

លោក​​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron ​ធ្លាប់​បាន​សន្យា​​​​​​ថា​នឹង​ធ្វើ​ប្រជាមតិ​​មួយ​ឡើង បើ​លោក​​ជាប់​​​​ការ​​បោះ​ឆ្នោត​សកល​នា​​​ឆ្នាំ​២០១៥។ ការ​ធ្វើ​ប្រជាមតិ​​នោះ​ធ្វើ​ឡើង​ក្នុង​បំណង​​ឲ្យ​ប្រជាជន​អង់គ្លេស​មាន​សិទ្ធិ​​​បញ្ចេញ​មតិ ស្រប​ពេល​ដែល​ EU មាន​​វិធានការ​គ្រប់​គ្រង​ច្រើន​លើ​ការ​រស់​នៅ​របស់​ប្រជាជន​អង់គ្លេស ទើប​ធ្វើ​ឲ្យ​​ការ​បោះ​ឆ្នោត​នោះ​កើត​ឡើង​​។ “វា​ជា​ពេល​មួយ​ដែល​​ប្រជាជន​អង់គ្លេស​​​បញ្ចេញ​មតិ។ វា​ដល់​​ពេល​​មួយ​ដែល​ត្រូវ​ពិភាក្សា​រឿង​ទាក់​ទង​និង​សហគមន៍​អឺរ៉ុប​ក្នុង​​​នយោបាយ​អង់គ្លេស “។ នេះ​បើ​តាម​សម្ដី​លោក Cameron ។

 

​​​​​​តើ​អ្វី​ទៅ​ជា​ហេតុផល​​​នាំ​ឲ្យ​​ចក្រភព​អង់គ្លេស​ចង់​ចាក​ចេញ​ពី​ EU?

ដោយ​សារ​តែ​​សហគមន៍​អឺរ៉ុប​​​មាន​​វិធាន​ការ​គ្រប់​គ្រង​​ច្រើន​ទាក់​ទង​នឹង​វិស័យ​​​អាជីវកម្ម ព្រម​ទាំង​គិត​លុយ​​រាប់​ពាន់​លាន​ផោន​​ក្នុង​មួយ​ឆ្នាំ​ៗ​លើ​កម្រៃ​ជា​សមាជិក​ EU។ ក្រៅ​ពី​នោះ EU មាន​គោល​ការណ៍​សំខាន់​មួយ​គឺ “Free Movement”ដែល​មាន​ន័យ​ថា ប្រជាជន​​​មិន​បាច់​មាន​វីសា ដើម្បី​ធ្វើ​ដំណើរ​ឬ​ទៅ​រស់​​នៅ​​​​​​​​​​ក្នុង​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​នោះ​ឡើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​EU ចង់​ឲ្យ​អង់គ្លេស​ដក​ការ​គ្រប់​គ្រង​លើ​ព្រំដែន​របស់​ខ្លួន។

 

៥​ចំណុច​គួរ​ដឹង​ពី​​​ការ​​ធ្វើ​ប្រជាមតិ​បោះ​ឆ្នោត​​​របស់​អង់គ្លេស​ចាក​ចេញ​ពី EU

 

ហេតុផល​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​​ចក្រ​ភព​អង់គ្លេស​ចង់​នៅ​ជា​សមាជិក EU?

ចំពោះ​យុទ្ធនាការ​​របស់​ប្រជាជន​​ដែល​គាំ​ទ្រ​ចក្រភព​អង់គ្លេស​នៅ EU ដោយ​សារ​តែ​​​ភាព​ងាយ​ស្រួល​ក្នុង​ការ​លក់​ទំនិញ​ផ្សេង​ៗ​ទៅ​ប្រទេស​សមាជិក​ EU ដទៃ​ទៀត លំហូរ​ចូល​នៃ​​​ជន​អន្តោប្រវេសន៍​ដែល​ភាគ​ច្រើន​ជា​យុវជន​​ក្មេង​ៗ​​អាច​ធ្វើ​ការ​ ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​។​​​​​

 

តើ​នរណា​ចង់​​ឲ្យ​​ចក្រភព​​អង់គ្លេស​ចាក​ចេញ​ពី EU?

គណបក្ស​​​ឯករាជ្យ​​ចក្រភព​អង់គ្លេស​ (ចង់​ឲ្យ​អង់គ្លេស​ចាក​ចេញ​​ពី EU) សមាជិក​សភា​ជិត​ពាក់​កណ្ដាល​រួម​ទាំង​គណៈរដ្ឋ​មន្ត្រី​៥​រូប​និង​សមាជិក​សភា​គណបក្ស​ពលករ​ជា​ច្រើន និង​គណបក្ស​រួប​រួម​ប្រជាធិបតេយ្យ​​ ក៏​គាំ​ទ្រ​ចង់​ឲ្យ​ចេញ​ដែរ។

 

៥​ចំណុច​គួរ​ដឹង​ពី​​​ការ​​ធ្វើ​ប្រជាមតិ​បោះ​ឆ្នោត​​​របស់​អង់គ្លេស​ចាក​ចេញ​ពី EU

 

តើ​នរណា​ចង់​ឲ្យ​ចក្រភព​អង់គ្លេស​​នៅ​ជា​សមាជិក EU?

លោក​នាយករដ្ឋមន្ត្រី​​អង់គ្លេស David Cameron គណៈរដ្ឋមន្ត្រី​១៦​នាក់​របស់​លោក គណបក្ស​​ពលករ​ គណបក្ស​ជាតិ​ស្កុតឡែន​ គណបក្ស​វែល Plaid Cymru គណបក្ស​សេរី​ប្រជាធិបតេយ្យ​ ​ចង់​ឲ្យ​នៅ ខណៈ​ពេល​​គណបក្ស​អភិរក្ស​​​មិន​​បញ្ចេញ​មតិ (អព្យាក្រឹត្យ)។

 

*** ដោយ​ឡែក​លទ្ធផល​បោះ​ឆ្នោត​ប្រជាមតិ​ចុងក្រោយ ដែល​​សំឡេង​​​ចង់​​ឲ្យ​ចក្រភព​អង់គ្លេស​ចេញ​ពី EU បាន​ឈ្នះ​លើ​សំឡេង​​គាំទ្រ​ (១៧ ៤១០ ៧៤២ ទល់​នឹង ១៦ ១៤១ ២៤១ សំឡេង)៕

 

៥​ចំណុច​គួរ​ដឹង​ពី​​​ការ​​ធ្វើ​ប្រជាមតិ​បោះ​ឆ្នោត​​​របស់​អង់គ្លេស​ចាក​ចេញ​ពី EU

 

​​​ចុចអាន៖  ទី​ផ្សារ​ពិភព​លោក​​​ច្របូក​ច្របល់​​ ក្រោយ​អង់គ្លេស​​បោះ​ឆ្នោត​​​​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី​ EU

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, CNN

​​​​​​​​​