របត់​នយោបាយ​ពិភពលោក​នឹង​ត្រូវ​ប្រែប្រួល ព្រោះ​តែ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប

របត់នយោបាយដ៏ក្ដៅគគុកនៅក្នុងចក្រភពអង់គ្លេស បាននាំឲ្យមានការបោះឆ្នោតធ្វើប្រជាមតិ ដើម្បីសម្រេចពីជោគវាសនាមហាអំណាចនៅអឺរ៉ុបមួយនេះថា តើអង់គ្លេសគួរតែដើរចេញពីក្រុមសហគមន៍អឺរ៉ុប ឬក៏យ៉ាងណា ដោយមកទល់ពេលនេះ លទ្ធផលនៃការធ្វើប្រជាមតិបានសម្រេចចេញមកហើយ ។

ការបោះឆ្នោតពីចក្រភពអង់គ្លេសទាំងមូល ដែលក្នុងនោះមានប្រទេសអង់គ្លេស វេលស៍ (Wales) ស្កុតឡែន (Scotland) និងអៀរឡង់ខាងជើង (North Ireland) ផងដែរនោះ បានបញ្ជាក់នូវលទ្ធផលថា ប្រជាជនចំនួន១៧.៤១០.៧៤២នាក់ គាំទ្រឲ្យអង់គ្លេសដើរចេញពីប្លុក២៨ប្រទេស ចំណែកអ្នកគាំទ្រឲ្យអង់គ្លេសនៅបន្តជាសមាជិកអឺរ៉ុបមានតែ១៦.១៤១.២៤១នាក់ប៉ុណ្ណោះ ដូច្នេះសម្រេចថា អង់គ្លេសនឹងធ្វើការដើរចេញពីក្រុមសហគមន៍អឺរ៉ុប ។
ទន្ទឹមគ្នានឹងការដើរចេញនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ក៏បានប្រកាសចុះចេញពីតំណែងផងដែរ ដោយលោកជាអ្នកដឹកនាំខាងបញ្ចុះបញ្ចូល ឲ្យប្រជាជនអង់គ្លេសទាំងអស់ ព្រមបន្តនូវសមាជិកភាពអង់គ្លេសក្នុងក្រុមសហគមន៍អឺរ៉ុប តែយុទ្ធនាការនេះត្រូវបរាជ័យទៅវិញ ។
ការធ្វើប្រជាមតិបោះឆ្នោតសម្រេចវត្តមានរបស់អង់គ្លេស នៅក្នុងក្រុមសហគមន៍អឺរ៉ុបលើកនេះ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ពិភពលោក ដោយអង់គ្លេសក៏ជាមហាអំណាចមួយដែរ ហើយម្យ៉ាងអង់គ្លេសបានក្លាយជាសមាជិករបស់ក្រុមប្រទេសអឺរ៉ុបនេះ អស់រយៈពេលរាប់សិបឆ្នាំមកហើយដែរ ។

គួរបញ្ជាក់ថា របត់នយោបាយនៃការផ្លាស់ប្ដូរនៅក្នុងប្រទេសអង់គ្លេសលើកនេះ បានធ្វើឲ្យតម្លៃលុយផោនធ្លាក់ចុះមិនគួរឲ្យជឿ ពោលគឺធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៣១ឆ្នាំចុងក្រោយ ដែលក្នុងពេលនេះ ប្រាក់១ផោនអង់គ្លេស មិនស្មើនឹង១.៣៥ដុល្លារអាមេរិកផង ហើយវាក៏ត្រូវគេចាត់ទុកជាការធ្លាក់ចុះតម្លៃរូបិយប័ណ្ណក្នុងរយៈពេលលឿនបំផុតផងដែរ នោះគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រាក់ផោនអង់គ្លេសធ្លាក់ពី១.៥០ដុល្លារអាមេរិក មកក្រោម១.៣៥ដុល្លារផង ៕

របត់​នយោបាយ​ពិភពលោក​នឹង​ត្រូវ​ប្រែប្រួល ព្រោះ​តែ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប របត់​នយោបាយ​ពិភពលោក​នឹង​ត្រូវ​ប្រែប្រួល ព្រោះ​តែ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុបរបត់​នយោបាយ​ពិភពលោក​នឹង​ត្រូវ​ប្រែប្រួល ព្រោះ​តែ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប

ប្រភព៖ kqube

  • របត់​នយោបាយ​ពិភពលោក​នឹង​ត្រូវ​ប្រែប្រួល ព្រោះ​តែ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:ជីវិតនិងសង្គម
Tags: