2NE1 ក្រ​ចេញ​ចម្រៀង​​ពេក​ Fan​ ច្នៃ​រូប​ អាល់ប៊ុម​ថ្មី​លួង​ចិត្ត​ខ្លួន​ឯង​​

កាល ​ពី​ព្រឹក​មិញ​នេះ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​បាន​ចែក​រំលែក​ពី​មួយ​ទៅ​មួយ​​​ ពី​រូប​​​ភាព​ពី​ការ​ត្រៀម​ត្រឡប់​មក​វិញ​របស់ 2NE1 នា​រដូវ​ក្ដៅ​ឆ្នាំ​នេះ​ដោយ​មាន​ហត្ថលេខា​របស់​ផលិតកម្ម YG ទៀត​ផង​ដោយ​រូប​នោះ​បាន​បញ្ជាក់​ថា “TWENTY ONE SUMMER 2016 COMEBACK”។

 

2NE1 ក្រ​ចេញ​ចម្រៀង​​ពេក​ Fan​ ច្នៃ​រូប​ អាល់ប៊ុម​ថ្មី​លួង​ចិត្ត​ខ្លួន​ឯង​​

 

ប៉ុន្តែ ​ព័ត៌មាន​ក៏​ដូចជា​រូប​ដែល​លេច​ធ្លាយ​នោះ​ត្រូវ​បាន​អ្នក​ជំនាញ​អ៊ីនធឺណិត​ បញ្ជាក់​ថា​ “​វា​គ្រាន់​តែ​ជា​ព័ត៌មាន​មិន​ពិត​មួយ​ ដែល​ធ្វើ​ឲ្យ​ Blackjacks សប្បាយ​ចិត្ត​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ​”។ ហើយ​អ្នក​ខ្លះ​និយាយ​ទៀត​ថា “​ហាហាហា Blackjacks​ធ្វើ​រូប​​អាល់ប៊ុម​បាន​ស្អាត​ជាង​ YG ទៀត​”។

 

គួរ​ បញ្ជាក់​ដែរ​ថា​​កាល​ពី​ខែ​ មេសា កន្លង​ទៅ​នេះ​2NE1​បាន​បាត់​បង់​សមាជិក​ក្មេង​ជាង​គេ​មួយ​រូប​គឺ Minzy ហើយ​ភ្លាម​ៗ​នោះ​ដែរ​ YG បាន​ប្រកាស​ថា​ 2NE1 នឹង​វិល​ត្រឡប់​មក​ឆាក​តន្ត្រី​នា​រដូវ​ក្ដៅ​នេះ​​ក្នុង​ទម្រង់​​សមាជិក ៣​រូប៕

 

 

ប្រែ​សម្រួល៖ SAMEDY
ប្រភព៖ Allkpop​​​​​​​​​​​​​

  • 2NE1 ក្រ​ចេញ​ចម្រៀង​​ពេក​ Fan​ ច្នៃ​រូប​ អាល់ប៊ុម​ថ្មី​លួង​ចិត្ត​ខ្លួន​ឯង​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:សិល្បៈ