ប្រជ្រុយលើមុខរបស់អ្នកបញ្ជាក់អ្វីខ្លះ? (វគ្គ ២)

ប្រជ្រុយលើមុខរបស់អ្នកបញ្ជាក់អ្វីខ្លះ? (វគ្គ ២)



កាលពី​វគ្គ ១ លោកអ្នក​បាន​អាន​ចំណុច​ខ្លះ​រួចមកហើយ ដែល​ទាក់ទង នឹង​ទំនាយ​ទស្សន៍ទាយ ទៅលើ​ស្នាម​ប្រជ្រុយ លើ​ផ្ទៃមុខ​របស់​អ្នក ប៉ុន្ដែ​យើង​ជឿថា លោកអ្នក​នឹងមាន​មន្ទិលសង្ស័យ នូវ​ស្នាម​ប្រជ្រុយ​ចំណុច​ផ្សេងទៀត ដែល​មិនបាន​រៀបរាប់​ឱ្យអស់ កាលពី​វគ្គ ១ ហេតុដូច្នេះ នៅក្នុង​វគ្គ២ នេះ លោកអ្នក​នឹង​បាន​ជ្រាប​បន្ថែមទៀត​នូវ​ការ​ទស្សន៍ទាយ​ប្រជ្រុយ ទៅតាម​ក្បួនតម្រា​ល​បុរាណ​របស់​ចិន។

ប្រជ្រុយលើមុខរបស់អ្នកបញ្ជាក់អ្វីខ្លះ? (វគ្គ ២)

ទីតាំង​លេខ ៨

នេះ មិនមែនជា​ទីតាំង​ល្អ ដែល​គួរ​មាន​ប្រជ្រុយ​នោះទេ ។ ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក នឹងត្រូវ​ស្ថិតក្រោម​សម្ពាធ​ជានិច្ច ដោយសារតែ​និន្នាការ​ចំណាយ​លើស​កំណត់។ ម្យ៉ាងទៀត អ្នកជា​ប្រភេទ​មនុស្ស ដែលមាន​ទំនោរ​ចិ​ត្ដ​ញៀន​នឹង​ល្បែង។ រឿង​តែមួយគត់ ដែល​អ្នក​ត្រូវ​ភ្ញាក់រលឹក​នោះ​គឺថា អ្នក​ត្រូវ​បញ្ឈប់​នូវ​ភាព​ល្មោភ​នឹង​ល្បែង​នោះ ។ ទន្ទឹមនឹង​នេះដែរ មនុស្ស ដែលមាន​ប្រជ្រុយ នៅត្រង់ចំណុច​នេះ  មាន​ទំនោរ​ចែចង់​ស្នេហា ជាមួយនឹង​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា ព្រមទាំង​មនុស្ស​ភេទ​ដូចគ្នា​ផងដែរ។ យក​ល្អ​អ្នក​គួរ ដាក់​កំហិត​ឱ្យ​ខ្លួន​ថា នឹង​ជ្រើសរើស​ស្រឡាញ់​ភេទ​មួយណា​ឱ្យ​ពិតប្រាកដ បើ​មិន​ដូច្នោះ​ទេ អ្នកនឹង​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ជាមិនខាន។

ទីតាំង​លេខ ៩

ទីតាំង​ប្រជ្រុយ​នេះ បញ្ជាក់​ពី​បញ្ហា​ផ្លូវភេទ និង​បញ្ហាផ្សេងៗទៀត។ វា​គឺជា​ប្រជ្រុយ​អ​ព្វ​មង្គល  ហើយ​បើ​អាចទៅរួច អ្នក​គួរ​កាត់​ប្រជ្រុយ​ត្រង់​កន្លែង​ចេញ ។ វា​នាំមក​នូវ​ទុក្ខព្រួយ​យូរអង្វែង  និង​មាន​បញ្ហា​ជាប់​ត​គ្នា រាប់មិនអស់។

ទីតាំង​លេខ ១០

ប្រជ្រុយ ដែល​ស្ថិតនៅក្រោម​ច្រមុះ​នេះ បញ្ជាក់ថា អ្នកមាន​លាភ​សំណាង បាន​កូនចៅ​មើលថែរក្សា​ទំនុកបម្រុង នាពេល​អនាគត ។ អ្នកនឹង​ជុំជិត ដោយ​គ្រួសារ​គ្រប់ពេលវេលា ហើយនឹង​មានកូន និង​ចៅ​ជាច្រើន។ អ្នក នឹង​មានការ​ជ្រោមជ្រែង​ពី​កូនចៅ ដែល​អ្នក​ស្រឡាញ់​ស្និទ្ធស្នាល ព្រមទាំង​ទទួលបាន​ភាព​គ្រប់គ្រាន់​ពេល​លេញ ទាំង​ផ្នែក​សម្ភារៈ និង​ខាង​ផ្លូវ​ចិ​ត្ដ។

ទីតាំង​លេខ ១១

ប្រជ្រុយ នៅត្រង់ចំណុច​នេះ បញ្ជាក់​ពី​ដំណើរ​បង្អោន​ទៅរក​ជំងឺ​ឈឺ​ថ្កាត់ ។ យក​ល្អ អ្នកត្រូវកា​ត់​ប្រជ្រុយ​នេះ​ចេញ ជាពិសេស ប្រសិនបើ​វា ជា​ប្រជ្រុយ ដែលមាន​ទំហំ​ធំ និង​មាន​ពណ៌​ក្រហម​ចាស់។ បើ​មិន​ដូច្នោះ​ទេ សូមអ្នក​ប្រើ​ម្សៅ​ទ្រនាប់​ឱ្យ​រាង​ក្រាស់​បន្ដិច ដើម្បី​បិទបាំង​វា។

ទីតាំង​លេខ ១២

ប្រជ្រុយ​នៅត្រង់ចំណុច​នេះ ទំនាយ​ទាយ​ថា អ្នកនឹង​ទទួលបាន​ជោគជ័យ ហើយ​ថែមទាំង​មាន​ខ្សែជីវិត​ប្រកបដោយ​តុល្យភាព​ទៀតផង។ ទៅ​ថ្ងៃ​អនាគត អ្នក​ទំនងជា​មិនមែន​គ្រាន់តែ​ជា​អ្នកមាន​ទ្រព្យសម្បត្ដិ​តែ​ម្យ៉ាង​នោះទេ តែ​ថែមទាំង​មាន​កិ​ត្ដិ​យស​កេរ្ដិ៍ឈ្មោះ​ទៀតផង។ ប៉ុន្តែ​ទោះបីជា​អ្នកមាន​ឱកាស​រស់នៅ ក្នុង​ជីវិត​ខ្ពង់ខ្ពស់​ទៅហើយ​ក្ដី តែ​អ្នក​ក៏​នឹងមាន​ផ្ទះសំបែង និង​ជីវិត​ក្រុមគ្រួសារ​គួរ​ជាទី​គាប់ចិត្ដ​ផងដែរ។ ស្ត្រី ដែលមាន​ប្រជ្រុយ​នៅត្រង់ចំណុច​នេះ មានភ័ព្វ​សំណាង​ពិសេស និង​មាន​សម្រស់​ស្រស់ស្អាត ព្រមទាំង​មាន​ភាព​ទាក់ទាញ​ផងដែរ។

ទីតាំង​លេខ ១៣

ប្រជ្រុយ នៅត្រង់ចំណុច​នេះ​ទាយ​ថា  កូន​របស់​អ្នក នឹង​ក្លាយជា​ក្ដី​ព្រួយបារម្ភ​ដ៏​ធំ​មួយ នៅក្នុង​ជីវិត​របស់​អ្នក។ ទំនាក់ទំនង​របស់​អ្នក ជាមួយ​ពួកគេ គឺ​មិនមាន​លក្ខណៈ​ល្អប្រសើរ​នោះឡើយ។ ចំពោះ​បញ្ហា​នេះ  គ្មាន​ដំណោះស្រាយ​ណា ដែល​អាចជួយ​ឱ្យ​ល្អប្រសើរ​នោះទេ ក្រៅ​អំពី​ភាព​អត់ឱន​របស់​អ្នក ចំពោះ​ពួកគេ។

ទីតាំង​លេខ ១៤

ប្រជ្រុយ នៅត្រង់ចំណុច​នេះ បញ្ជាក់​ពី​ភាព​ងាយ​រងគ្រោះ ចំពោះ​ចំណីអាហារ​បរិភោគ ដែល​អាច​ក្លាយជា​បញ្ហា​ដ៏​ធំ នៅក្នុង​ជីវិត​របស់​អ្នក។ អ្នក​អាចមាន​ប្រតិកម្ម​អា​លែ​ហ្សី ប្រឆាំងនឹង​អាហារ​មួយចំនួន ឬ​អ្នក​អាចជា​មុ​ស្ស​ភ​រិ​ភោគ​ច្រើន​លើស​កំណត់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព។

ទីតាំង​លេខ ១៥

ប្រជ្រុយ​នៅត្រង់​នេះ បញ្ជាក់ថា អ្នក​គឺជា​មនុស្ស​ម្នាក់ ដែល​តែងតែ​មានដំណើរ​ឆ្ពោះទៅមុខ​ជានិច្ច និង​មានការ​ច្នៃប្រឌិត ជួសជុល​រចនា​ឡើងវិញ​នូវផ្ទះ​របស់​អ្នក​ឥតឈប់ឈរ។ អ្នក​ចង់​ឱ្យគេ​ណែនាំ​នូវ​អ្វី ដែល​ថ្មី និង​រកមើល​កន្លែង​ថ្មី។ អ្នក នឹងមិន​សប្បាយចិត្ត​ទេ ប្រសិនបើ​អ្នក​ស្ថិតនៅ​មួយកន្លែង​រយៈពេល​យូរ។ អ្នក រីករាយ​ក្នុងការ​ធ្វើដំណើរ និង​ការ​ផ្សងព្រេង ហើយ​ក្រសែភ្នែក​របស់​អ្នក​មុត​ស្រួត ពូកែ​ខាង​សង្កេត​ខ្លាំងណាស់៕

(សូម​រង់ចាំ​អាន​បន្ដ……)

ប្រសិនបើអ្នកមិនបានអាន វគ្គ​១​ តើប្រជ្រុយ លើផ្ទៃមុខរបស់អ្នកបញ្ជាក់អ្វីខ្លះ? (វគ្គ ១)