គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៣​ ខែមិថុនា​កើតឡើង​១៣​លើក​ស្លាប់​៦​នាក់​ របួសធ្ងន់​ស្រាល​១៣​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៣​ ខែមិថុនា​កើតឡើង​១៣​លើក​ស្លាប់​៦​នាក់​ របួសធ្ងន់​ស្រាល​១៣​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៣​លើក (​យប់ ៧​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ ( ស្រី ៤​នាក់ ) រង​របួស​ធ្ងន់ ៩​នាក់ ( ស្រី ២​នាក់ ) និង​របួសស្រាល ៤​នាក់ ( ស្រី ១​នាក់ ) ។ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១៣​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២១​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១៤​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៦​គ្រេ​ឿ​ង រថយន្ត​ធុន​ធំ ចំនួន ១​គ្រេ​ឿ​ង និង​អ្នក​ថ្មើរជើង ៣​នាក់។

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងទៀត​ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៥​លើក ( ស្លាប់ ៤​នាក់ ) ,​បត់​គ្រោះថ្នាក់ ៤​លើក ( ស្លាប់ ១​នាក់ ) មិន​ប្រកាន់​ស្តាំ ២​លើក , ស្រវឹង ១​លើក , និង​ប្រជែង​គ្រោះថ្នាក់ ១​លើក ( ស្លាប់ ១​លើក ) ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១២​នាក់ ( យប់ ៦​នាក់ )។

គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក និង​ផ្លូវ​ខេត្ត​-​ក្រុង ចំនួន ៧​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​ធុន​តូច ៥​លើក និង​រថយន្ត​ធុន​ធំ ១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិបន្តទៀត​ឲ្យ​ដឹងថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ឆ្នាំង ២​លើក ស្លាប់ ២​នាក់ ( ស្រី ) របួស ២​នាក់ ( ស្រី ) ខេត្ត​កំពង់ចាម ២​លើក ស្លាប់ ២​នាក់ ( ស្រី ១​នាក់ ) ខេត្ត​បន្ទាយមានជ័យ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ និង​ខេត្ត​តាកែវ ១​លើក ស្លាប់ ១​នាក់ ( ស្រី ) របួស ១​នាក់ ។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៤០០២​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១៩១៧​គ្រឿង និង​ពិន័យ​សរុប ២០៨៥​គ្រឿង ៕