ICRC​កោតសរសើរ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ក្នុង​ការ​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​បាន​ទាន់​ពេល​វេលា

ICRC​កោតសរសើរ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ក្នុង​ការ​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​បាន​ទាន់​ពេល​វេលា



ភ្នំពេញ ៖ លោក បាត វើ​បៃ​រែ​ន ប្រធាន​បេសកកម្ម គណៈកម្មាធិការ​អន្ដរជាតិ កាកបាទក្រហមកម្ពុជា (ICRC) បាន​មានប្រសាសន៍ថា​«​ខ្ញុំ​ពិតជា​កោតសរសើរ​ដល់​សកម្ម​ភាព​មនុស្សធម៌ របស់​កាកបាទ​ក្រហម​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​គោរព​ស្រឡាញ់ យល់​ទុក្ខ​ធុរៈ គ្រប់​គ្រា​មាន​អាសន្ន​ទាំងអស់ ដែល​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​ជួបប្រទះ បាន​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​មនុស្សធម៌​ដ៏​ធំ​មួយ​នេះ មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​» ។

លោក​បាន​បន្ត​ថា ​ជាក់ស្ដែង សកម្មភាព​មនុស្សធម៌ កន្លង​មកនេះ ក៏មាន​ការចូលរួម​ពី សប្បុរសធម៌​ជាតិ និង​អន្តរជាតិ គាំទ្រ​ផង​ដែរ។ លោក បាត វើ​បៃ​រែ​ន ប្រធាន​បេសកកម្ម គណៈកម្មាធិការ​អន្ដរជាតិ កាកបាទក្រហមកម្ពុជា (ICRC)​បាន​លើកឡើង​បែបនេះ​នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ក្នុង​ជំ​ជួប សវនាការ និង​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម កម្ពុជា​បាន​ទទួល។

នៅ​ក្នុង​ជំនួប​សវនាការ​នោះ សម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិត បាន​មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ពិតជា​អរគុណ​ណាស់​ដល់ ICRC ដែល​តែងតែ​ជួយ​តម្រង់ទិស និង​ផ្ដល់នូវ​ការជួយ​រាល់​សកម្មភាព​មនុស្សធម៌​កន្លងមក ដូច្នេះ​យើងខ្ញុំ​ទាំង​អស់​គ្នា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ICRC នឹង​បន្ដ​ជួយ​ទៅមុខ​បន្ថែម​ទៀត ដល់​កាក​បាទក្រហមកម្ពុជា ដើម្បី​បន្ដ​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា។

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​បាន​មានប្រសាសន៍​បន្ដ​ថា «​ក្នុង​មួយ​រយៈ​ពេលនេះ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្ដា​ខេត្ដ បាន​រង​នូវ​ខ្យល់​កន្ត្រាក់ ដោយ​គ្រោះមហន្តរាយធម្មជាតិ បន្ទាប់ពី​គ្រោះ​រាំងស្ងួត​កន្លង​មកនេះ ដែល​បណ្ដាល​ឲ្យ​មានការ​ខាតបង់​ទ្រព្យ​សម្បត្ដិ និង​ផ្ទះសម្បែង​មួយ​ចំនួន និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត ដូច្នេះ​កាកបាទក្រហមកម្ពុជា ក៏បាន​ចាត់​ថ្នាក់​ដឹកនាំ​កាកបាទក្រហមកម្ពុជា ចុះទៅ​ត្រួតពិនិត្យ និង​ផ្ដល់​ជំនួយ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ភ្លាមៗ ពិសេស​ទៅទៀត​កាកបាទក្រហមកម្ពុជា ក៏បាន​ថវិកា​មនុស្សធម៌​ជាតិ​-​អន្តរជាតិ ពី​គ្រប់ទិសទី យកមកប្រើ​ប្រាស់​ឲ្យ​មាន​តម្លាភាព ជួយ​ដល់ ប្រជាជន​ដែល​ងាយ​រងគ្រោះ នៅ​តាម​បណ្ដា​ខេត្ដ ក្រៅពីនោះ យើង​ក៏បាន ជីក​អណ្ដូងទឹក ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​គ្រប់គ្រាន់ និង​ជួយ​ដល់​ជនពិការ ចាស់ជរា ស្ដ្រី​មេម៉ាយ ក្មេង​កំព្រា និង​បញ្ហា​ជាច្រើន​ទៀត​ផង​ដែរ ដែល​កាកបាទក្រហម បាន​នឹង​កំពុង​បន្ដ​ជួយ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​»​។​

លោក បាត វើ​បៃ​រែ​ន ប្រធាន​បេសកកម្ម គណៈកម្មាធិការ​អន្តរជាតិ កាកបាទក្រហមកម្ពុជា (ICRC) បាន​មានប្រសាសន៍ថា​«​ខ្ញុំ​ពិតជា​កោតសរសើរ​ដល់​សកម្ម​ភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​កិតិ្ដ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​គោរព​ស្រលាញ់ យល់​ទុក្ខ​ធុរៈ គ្រប់​គ្រា​មាន​អាសន្ន​ទាំងអស់ ដែល​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​ជួបប្រទះ បាន​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​មនុស្សធម៌​ដ៏​ធំ​មួយ​នេះ មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​» ៕
ICRC​កោតសរសើរ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ក្នុង​ការ​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​បាន​ទាន់​ពេល​វេលា