ទីបំផុត​អតីត​បេ​ក្ខ​នារី សាន ស្រី​ឡៃ ចេញមុខ​ទម្លាយ​ការពិត​

ទីបំផុត​អតីត​បេ​ក្ខ​នារី សាន ស្រី​ឡៃ ចេញមុខ​ទម្លាយ​ការពិត​



ភ្នំពេញ ៖ ទីបំផុត​ការពិត​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ ក្រោយពី​បែក​ធ្លាយ​ព័ត៌មាន​ថា​ អតីត​បេ​ក្ខ​នារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Cambodia​រដូវ​កាល​២​របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស សាន ស្រី​ឡៃ មាន​ស្វាមី​រួចហើយ​ ពោល​គឺ​តាំងពី​មិនទាន់​ចូល​ប្រឡង​ឯណោះ។ ប៉ុន្តែ​ដំណឹង​នេះ​ដំបូង​ឡើយ​​ ​ពុំ​មាន​ការ​បញ្ជាក់​ឲ្យ​ច្បាស់​ការពិត​ពី​ប្រភព​ណាមួយ​ឡើយ​ទើបតែ​ថ្ងៃនេះ​ម្ចាស់ខ្លួន សាន ស្រី​ឡៃ ជា​អ្នក​ចេញមុខ​បង្ហាញ​ប្រាប់​ការពិត​ និង​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​មាន​ស្វាមី​រួច​ទៅ​ហើយ​នោះ។

ទីបំផុត​អតីត​បេ​ក្ខ​នារី សាន ស្រី​ឡៃ ចេញមុខ​ទម្លាយ​ការពិត​

ការ​ចេញមុខ​ទទួល​ការពិត​ពី​សំណាក់​អតីត​បេក្ខនារី សាន ស្រី​ឡៃ ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​ក្រោយពី​មាន​ព័ត៌មាន​បង្ហើប​ថា ​នាង​មាន​ស្វាមី​រួចហើយ​ គ្រាន់តែ​ដំបូង​ឡើយ​បេ​ក្ខ​នារី​រូប​នេះ ​មិនទាន់​មាន​ឱកាស​បង្ហាញ​ប្រាប់​ការពិត​ដល់​ទស្សនិកជន​អ្នកគាំទ្រ​ ដោយ​ខ្លាច​បាក់​ស្រុត​សំឡេង​នៃ​ការ​បោះឆ្នោត​អំឡុង​ពេល​ប្រឡង​កម្មវិធី។

ទីបំផុត​អតីត​បេ​ក្ខ​នារី សាន ស្រី​ឡៃ ចេញមុខ​ទម្លាយ​ការពិត​

អតីត​បេក្ខនារី សាន ស្រី​ឡៃ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ស្វាមី​មួយ​សន្លឹក ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ថា ​ក្នុង​មួយ​ជីវិត​របស់​មនុស្ស​​ស្រី តើ​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់ ​ដែល​តាម​ស្រឡាញ់​យើង ? ក្នុង​មួយ​ជីវិត​របស់​មនុស្ស​ស្រី​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់​ ដែល​សុំ​អ្នកធ្វើ​សង្សារ​? ហើយ​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់ ​ដែល​ចូល​ស្តី​ដណ្ដឹង​អ្នក​ពី​ម្តាយ​របស់​អ្នក​?សម្រាប់​ខ្ញុំ មនុស្ស​ប្រុស​ដែល​សុំ​ខ្ញុំ​ធ្វើ​សង្សារ​ដាច់ខាត​ ខ្ញុំ​មិន​អាច​ស្រឡាញ់​ឡើយ ព្រោះ​សង្សារ​ទោះ​ស្រឡាញ់​គ្នា​យ៉ាងណា​ក៏បាន​ត្រឹម​ជា​តែ​សង្សារ ពេល​គេ​អស់ចិត្ត នោះ​យើង​ក៏​អស់​តម្លៃ​។ សាន ស្រី​ឡៃ បាន​បញ្ជាក់​ថា ទោះ​មនុស្ស​ប្រុស​ម្នាក់​នេះ​មិន​ស្អាត​មិន​ក្មេង​មិន​មាន តែ​គាត់​ហ៊ាន​ចូល​ដល់​ម្តាយ​របស់ខ្ញុំ។ ទោះបី​ខ្ញុំ​មិន​ស្រឡាញ់​គាត់​មិនដែល​ស្គាល់​គាត់​តែ​បើ​ម្តាយ ​ព្រម​លើក​ខ្ញុំ​ឲ្យ​ទៅ​គាត់​ ខ្ញុំ​ក៏​យល់ព្រម ​ព្រោះ​ខ្ញុំ​ជឿជាក់​ថា ម្ដាយ​របស់ខ្ញុំ​មើល​មនុស្ស​មិន​ខុស​ហើយក៏​គ្មាន​ម្ដាយ​ណា​ដែល​ចង់​ឲ្យ​កូន​ពិបាក​ទេ​។ ការ​រៀប​ការ​តាម​ការ​ទុកដាក់​របស់​ម្ដាយ ជា​ការ​សងគុណ​ដ៏​ធំធេង​បំផុត​របស់​កូនស្រី។

ទីបំផុត​អតីត​បេ​ក្ខ​នារី សាន ស្រី​ឡៃ ចេញមុខ​ទម្លាយ​ការពិត​

អតីត​បេក្ខនារី សាន ស្រី​ឡៃ បាន​បន្ត​ថា ពី​មនុស្ស​មិនដែល​ស្រឡាញ់​គ្នា មិនដែល​ស្គាល់​គ្នា​ទីបំផុត​យើង​ក៏​ស្រឡាញ់​គ្នា យល់ចិត្ត​គ្នា ទោះបី​គាត់​មិនមែន​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ តែ​គ្រប់​ពេល​ដែល​ខ្ញុំ​នៅ​ក្បែរ​គាត់​ខ្ញុំ​ប្រៀប​បាន​នឹង​ម្ចាស់​ក្សត្រិយ៍​ម្នាក់​ដ៏​សែន​មាន​ក្តី​សុខ​។ មានគ្រួសារ​មាន​អ្វី​ត្រូវ​ខ្មាស ខ្លាច​គេ​គ្រាន់តែ​បង្ហាញ​ពិភពលោក​ឲ្យ​បាន​ដឹង​ថា ពួក​យើង​ស្រឡាញ់​គ្នា បើ​គ្រាន់តែ​ក្លាយ​ជា​អ្នក​សិល្បៈ​ម្នាក់ ត្រូវ​បោះបង់​មនុស្ស​ដែល​ស្រឡាញ់​យើង​ចោល បោះបង់​មនុស្ស​ប្រុស​ល្អ​ម្នាក់ មិន​ចាំបាច់​ឡើយ។

ទីបំផុត​អតីត​បេ​ក្ខ​នារី សាន ស្រី​ឡៃ ចេញមុខ​ទម្លាយ​ការពិត​

បេក្ខនារី The Voice Cambodia​រដូវ​កាល​២ សាន ស្រី​ឡៃ បាន​បន្ថែម​ថា មួយ​ជីវិត​របស់​មនុស្ស​ស្រី​អ្វី​ដែល​ចង់បាន​គឺ​ប្តី​ល្អ​ម្នាក់ នេះ​ហើយ​ជា​អ្វី​ដែល​មនុស្ស​ស្រី​គ្រប់រូប​ជៀស​មិន​ផុត​។​អរគុណ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់ ​ដែល​បាន​មើល​មនុស្ស​មិន​ខុស​។ សូម​ឲ្យ​ក្តី​ស្រឡាញ់​មួយ​នេះ ​ស្ថិតស្ថេរ​យូរអង្វែង​មិន​ថា ​មាន​អ្វី​កើតឡើង ក៏​ពួក​យើង​នៅតែ​ជា​គ្រួសារ​ល្អ​៕

ទីបំផុត​អតីត​បេ​ក្ខ​នារី សាន ស្រី​ឡៃ ចេញមុខ​ទម្លាយ​ការពិត​