និស្សិត​ជាច្រើន​រំភើបចិត្ត​! ខណៈ​អ្នកគ្រូ​គ្រោង​ឈុត​អាពាហ៍ពិពាហ៍​ស្នើសុំ​និស្សិត​កំលោះ​ម្នាក់​រៀបការ​

អ្នកគ្រូមហាវិទ្យាល័យដ៏ស្រស់សោភាម្នាក់នៅក្នុងប្រទេសចិន បានធ្វើឲ្យនិស្សិតជាច្រើនរំភើបចិត្តគ្រប់ៗគ្នា តាមរយៈការ “សម្តែង” ពុំខ្លាចខ្មាសអៀនរបស់អ្នកគ្រូរូបនោះ ដោយគ្រោងឈុតអាពាហ៍ពិពាហ៍ និងស្នើសុំកូនសិស្សប្រុសរបស់នាងរៀបការ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា Hu ដែលជាសាស្ត្រាចារ្យម្នាក់នៅសកលវិទ្យាល័យសិល្បៈ និងវិទ្យាសាស្ត្រ ហ៊ូណាន (Hunan University of Arts and Science) បានស្នើសុំកូនសិស្សរបស់ខ្លួនដែលមានឈ្មោះ Sun រៀបជាមួយ ។ គួរបញ្ជាក់ថា Hu អាយុ ២៨ ឆ្នាំ ខណៈពេល Sun អាយុ ១៨ ឆ្នាំ ។

Hu ដែលលង់ស្នេហ៍ជាមួយកូនសិស្សប្រុសរបស់នាងដែលមានអាយុតិចជាងនាង ១០ ឆ្នាំ បានស្នើសុំចាប់ដៃ “មិត្តប្រុស” របស់នាងរៀបការ ស្ថិតនៅខាងក្រៅសកលវិទ្យាល័យដែលនាងកំពុងបង្រៀន ។

ហេតុការណ៍នេះបានទាក់ទាញមនុស្សម្នាមកឈរចោមរោមមើល ខណៈអ្នកគ្រូកំពុងស្នើសុំមិត្តប្រុសវ័យក្មេងរៀបការ ដែលជាកូនសិស្សរបស់ខ្លួន ។ គ្រប់គ្នាបានទះដៃអបអរសាទរ នៅពេល Sun ទទួលយកការសំណើរសុំរៀបរបស់អ្នកជាទីស្រឡាញ់របស់ខ្លួន ។

Hu បានមានទំនាក់ទំនងជាមួយកូនសិស្សប្រុសរបស់នាង អស់រយៈពេលជាច្រើនខែ បន្ទាប់បានជួបគ្នា២ដងនៅក្នុងថ្នាក់ ។ គួរបញ្ជាក់ផងដែរថា Hu ក៏មានប្តីម្តងរួចហើយ ប៉ុន្តែ ទំនាក់ទំនងប្តីប្រពន្ធរបស់ពួកគេបានឈានដល់ទីបញ្ចប់តាមរយៈការលែងលះគ្នា ។

ពួកនិស្សិតប្រុស-ស្រីបានបួងសួងសូមគូស្វាមីភរិយានេះជួបតែសំណាងល្អ និងសុភមង្គល ហើយពួកគេក៏បានថតអនុស្សាវរីយ៍ជាច្រើន ដើម្បីបង្ហោះចូលបណ្តាញសង្គម ។

Sun និយាយថា រូបគេពុំជឿថាវាមានបញ្ហាទេ ដែលអ្នកគ្រូជាទីស្រឡាញ់របស់គេមានអាយុលើសដល់ទៅ ១០ ឆ្នាំ ចាប់តាំងពីពួកគេបានស្រឡាញ់យ៉ាងជ្រាលជ្រៅ ។

និស្សិតជាកូនកំលោះវ័យក្មេងរូបនេះ បន្តថាៈ “រឿងដែលសំខាន់បំផុតនោះ គឺនៅពេលនេះ រូបគេបានបញ្ចប់ការសិក្សា និងអាចស្វែងរកការងារស្ថេរភាពមួយ ហើយពន្យល់ការសម្រេចចិត្តមួយនេះ ទៅល់ឪពុកម្តាយរបស់ខ្លួន” ៕