ខ្ទង់ច្រមុះ របស់តារាប្រុសល្បីៗទាំងនេះ សុទ្ធតែខ្ពស់ស្រួច ពីធម្មជាតិពិតៗ!

ថៃ៖ តារាប្រុសថៃភាគច្រើន ដែលអ្នកបានឃើញតាមកញ្ចក់ទូរទស្សន៍ សុទ្ធតែស្រស់សង្ហារទាំងអស់ គ្មានខ្វះចន្លោះត្រង់ណាឡើយ។ ហើយក្នុងចំណោមតារាទាំងអស់នោះ ក៏មានអ្នកខ្លះបានទៅកែកុនច្រមុះបន្ថែមផងដែរ ដើម្បីជួយស្តារប្រជាប្រិយភាពរបស់ពួកគេ រឹតតែល្បីខ្លាំងជាងមុន។ ប៉ុន្តែក៏មានតារាប្រុសមួយចំនួន គឺច្រមុះរបស់ពួកគេ ស្រួចស្រាប់ពីធម្មជាតិពិតៗផងដែរ។

យោងតាមប្រភព បានបង្ហាញពីតារាប្រុសថៃល្បីៗ ដែលគេជឿជាក់ថា មិនបានលួចទៅកែកុនច្រមុះ។ ចំពោះខ្ទង់ច្រមុះរបស់តារាទាំងនោះ ពិតជាខ្ពស់ស្រួចខ្លាំង ដែលពិបាកធ្វើឲ្យអ្នកគាំទ្រទុកចិត្តណាស់ថា ពួកគេមានច្រមុះស្អាតតាំងពីកំណើតនោះ។

ក្នុងនោះដែរ តារាប្រុសៗថៃ ដែលមានច្រមុះស្អាតពីធម្មជាតិ មានដូចជា លោក James Ma លោក Weir លោកTono pakin លោកJame Jirayu លោក Nedech លោក Mario  លោកTik Jesdaporb Pholdee លោក Porshe Saran លោក Kao Jirayu និងលោក Hunzជាដើម៕

តោះមើលខ្ទង់ច្រមុះរបស់ តារាប្រុសថៃទាំងអស់គ្នា ថាខ្ពស់យ៉ាងណា៖  

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ជុំវិញនឹងសម្រស់ខ្ទង់ច្រមុះនេះដែរ ក៏ធ្លាប់មានតារាលេងប្លុកដ៏ល្បីម្នាក់ ជាសង្សារនឹង តារាប្រុសល្បី Show Luo បានលួចទៅធ្វើខ្ទង់ច្រមុះ តែបែរយកលេស ហើយប្រាប់មហាជនថា ផាត់មុខខ្លាំងទៅវិញ។

អ្នកលេងប្លុក ដ៏ល្បីឈ្មោះ គឺនាង Zhou Yangqing ដែលជាមិត្តស្រី របស់តារាប្រុស តៃវ៉ាន់ Show Luo ត្រូវគេសង្ស័យថា នាងបានកែខ្ទង់ច្រមុះបន្ថែម ដើម្បីឲ្យឃើញ ខ្ពស់ជាងនេះ។

ចំពោះស្រីស្អាតម្នាក់នេះ ក៏ធ្លាប់សារភាព ទៅមហាជន ផងដែរថា នាងធ្លាប់កែសម្ផស្ស ពីមុនមក ប៉ុន្តែកន្លងទៅនេះ អ្នកគាំទ្រ បានសម្គាល់ឃើញថា ច្រមុះរបស់នាង ហាក់បីដូចជា វះកាត់ម្តងទៀត ពេលឃើញ រូបថតថ្មី របស់នាង។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ នាង Zhou Yangqing បានបង្ហោះរូប មួយសន្លឹក ដោយពាក់អាវធំ និងស្លៀក សំពត់ពណ៌ខ្មៅ។ ប៉ុន្តែរូបថតនោះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គម លើកយកមកពិភាក្សា ថារូបនាង ហាក់ដូចជាចំឡែកៗ។ ក្នុងនោះដែរ ក៏មានមតិ មួយចំនូន បានសរសេរថា "ច្រមុះរបស់នាង ពិតជាប្លែក និងប្រែប្រួល យ៉ាងខ្លាំង"។

បន្ទាប់ពីមានមតិជាច្រើន បាននិយាយពីរូបថតថ្មី របស់នាងរួចមក នាង Zhou Yangqing ក៏បានតប ទៅកាន់ពួកគេវិញថា «ខ្ញុំដឹងថា អ្នករាល់គ្នា មានការព្រួយបារម្ភ និងងឿងឆ្ងល់ ពី ភ្នែក និងច្រមុះ របស់ខ្ញុំ ថាវាមិនប្រក្រតី។ ខ្ញុំមើលថែវា បានល្អណាស់ ហើយខ្ញុំគិតថា វាគ្រាន់តែ មានការចំឡែក តែបន្តិចប៉ុណ្ណោះ ប្រហែលមកពីខ្ញុំ តុបតែងមុខ ខ្លាំងពេកទេដឹង។ កុំព្រួយបារម្ភណា ភ្នែក និងច្រមុះ របស់ខ្ញុំ ធម្មតាទេ»៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload