តើ ម៉ៅ ហាជី លាពីវិថីសិល្បៈ ???

ភ្នំពេញ៖ នេះជារឿងដែល គួរឲ្យអាណិត និងសោកស្តាយបំផុត ជាមួយតារាចម្រៀង ដែលទើបតែដុះពន្លក លោក ម៉ៅ ហាជី បែរជាខ្លាចវិថីសិល្បៈទៅវិញ។

តាមរយៈទំព័រហ្វេសប៊ុក របស់លោក ងួន សុបិន ដែលជាអ្នកនិពន្ធបទចម្រៀង ប្រចាំផលិតកម្ម ថោន បានបង្ហោះសារនៅលើគេហទំព័រ របស់លោក នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦ មុននេះបន្ថិចថា "រឿងពិតរបស់ ម៉ៅ ហាជី លាហើយតារា សង្ឃឹមថាតារាទាំងអស់ មិនដូចគ្នាទាំងអស់ទៅចុះ សាធូប កុំគិតច្រើនណា ហាជី" ។

នេះជាសារមួយដែលធ្វើឲ្យ អ្នកគាំទ្រមានអារម្មណ៍អាណិត និងសោកស្តាយជាទីបំផុត តែកាពិតវាជាបទចម្រៀងថ្មី របស់លោក ម៉ៅ ហាជី ទៅវិញ ដែលនឹងចេញជា MV នឹងមានការចូលរួមសម្តែង ជាមួយតារាសម្តែង No More ក្នុងពេលឆាប់ៗនេះ ។

គួរបញ្ចាក់ផងដែរថា នេះគ្រាប់តែជាអត្ថន័យ បទចម្រៀងថ្មី របស់តារាចម្រៀង លោក ម៉ៅ ហាជី ដែលមានចំណងជើងថា «លាហើយ តារា» ដែលមានការសម្តែង MV ជាមួយនឹងតារាងសម្តែង No More នៅពេលខាងមុខនេះតែប៉ុណ្ណោះ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

រំលឹកឡើងវិញព័ត៌មានពាក់ព័ន្ធ កាលពីដើមខែមេសា ឲ្យដឹងផងដែរថា តារាចម្រៀងដែលដុះ ពន្លកលើវិថីសិល្បៈ តាមរយៈការប្រលងក្នុងកម្មវិធី Cambodia idol លោក ម៉ៅ ហាជី មួយរយៈពេលក្រោយនេះ ហាក់ពើបប្រទះរឿង រ៉ាវអាស្រូវ ពាក់ព័ន្ធថាលោក មានប្រពន្ធ មានកូនមុនឡើង ប្រឡងចម្រៀង ហើយក្រោយពី បានវិវត្តន៍ខ្លួន ជាតារាចម្រៀង ល្បីលោកបានលែងលះ ប្រពន្ធកូនចោល ធ្វើខ្លួនជាប្រុសកំលោះរួច ។ 

បន្ទាប់ពីមានព័ត៌មានបែបនេះ បោកបក់លើលោកហើយ លោកមិនបាន ចេញមុខ បកស្រាយជុំវិញព័ត៌មាន ចចាមអារ៉ាមបែបនេះឡើយ ផ្ទុយទៅវិញលោកបែរ ជាយកថ្ងៃខួបកំណើតរបស់ខ្លួន យកអំណោយបន្តិចបន្តួច ទៅចែកជូនដល់ ប្រជាពលរដ្ឋ ខ្វះខាតនៅខេត្តបាត់ដំបង ។ តាមរយៈ Facebook របស់តារាចម្រៀងដែល ជ្រកក្រោម ផលិតកម្មថោន លោក ម៉ៅ ហាជី បានបង្ហោះឲ្យឃើញពីសកម្មភាព របស់លោក និងមិត្តភក្តិ ដែលធ្វើដំណើរទៅ ខេត្តបាត់ដំបងរួម ជាមួយសារដែលសរសេរថា « ថ្ងៃនេះទី៤ ខែមេសា គឺជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំមានបាយប្រអប់ នឹងទឹកបន្តិចបន្តួចចែកជូន ដល់បងប្អូនដែល ត្រូវការបាយទាំងនេះ វាមិនឆ្អែតរហូតនោះទេ តែសង្ឃឹមថា និងមានបងប្អូន ដែលមានទឹកចិត្តល្អ ចែកជូនបន្តទៀតចុះ សុំទោសមិត្តភក្ត័នឹង fan នៅភ្នំពេញផង ដែលចង់រៀបចំកម្មវិធី អោយតែខ្ញុំមិនបាននៅ អរគុណដែលតែងតែ លើកទឹកចិត្តខ្ញុំរហូត » ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload