លទ្ធផល​ស្រាវជ្រាវ​ទូក​បុរាណ​នេះ មាន​អាយុកាល​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​

ខេត្តសៀមរាប៖ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មានកាលបរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ។ ទូកបុរាណនេះ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកបណ្ដោះអាសន្ន នៅក្នុងកសិណអង្គរវត្ត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ កន្លងមក ។
ប្រភពពីអាជ្ញាធរជាតិអប្សរា លោកសាស្ត្រាចារ្យ Azedine Bechaouch បានបញ្ជាក់ថា អាយុកាលនេះ បានមកពីលទ្ធផលនៃការវិភាគនៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡែន ដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹតនិងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសកល។

បើតាមទម្រង់រូបរាងជាក់ស្តែង បានបញ្ជាក់ទៀតថា ទូកបុរាណដែលបានកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែង១២,៨៣ម៉ែត្រ។ចំពោះទីតាំងដែលរកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក៕

លទ្ធផល​ស្រាវជ្រាវ​ទូក​បុរាណ​នេះ មាន​អាយុកាល​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ លទ្ធផល​ស្រាវជ្រាវ​ទូក​បុរាណ​នេះ មាន​អាយុកាល​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ លទ្ធផល​ស្រាវជ្រាវ​ទូក​បុរាណ​នេះ មាន​អាយុកាល​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​

ប្រភព៖ kqube

  • លទ្ធផល​ស្រាវជ្រាវ​ទូក​បុរាណ​នេះ មាន​អាយុកាល​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កំសាន្ត
Tags: