ឧកញ៉ា​ ​ឌួង ឆាយ​ ​ឲ្យ​​អ្នក​ជំនួញ​ទាំង​​អស់​​​​​​ប្រុងប្រយ័ត្ន​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក

រាជធានីភ្នំពេញ៖ ឧកញ៉ា ឌួង ឆាយ បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃនេះថា ឲ្យអ្នកជំនួញទាំងអស់មេត្តាប្រុងប្រយ័ត្ន ពីព្រោះជារៀងរាល់ ១០ឆ្នាំម្ដង ពិភពលោកតែងតែប្រឈមនឹងបញ្ហាវិបត្តិសេដ្ឋកិច្ច។

ឧកញ៉ា ឌួង ឆាយ បានសរសេរដូចនេះថា៖ “ថ្ងៃនេះវិបត្តិសេដ្ឋកិច្ចពិភពលោកបានកាត់ខ្សែបូរចាប់ផ្តើម នៅចក្រភពអង់គ្លេស ហើយចំណែកលោក David Cameroon នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសបានសូមចុះចេញពីតំណែង។ សូមអ្នកជំនួញទាំងអស់មេត្តាប្រុងប្រយ័ត្ន ពីព្រោះជារៀងរាល់ 10 ឆ្នាំម្តង ពិភពលោកតែងតែប្រឈមនឹងបញ្ហាវិបត្តិសេដ្ឋកិច្ច”
ឧកញ៉ាវ័យក្មេងរូបនេះ លើកឡើងដូចនេះ ទំនងជាបន្ទាប់ពីរបត់នយោបាយដ៏ក្ដៅគគុក នៅក្នុងចក្រភពអង់គ្លេស ដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានប្រកាសចុះចេញពីតំណែង ដោយហេតុលោកជាអ្នកដឹកនាំខាងបញ្ចុះបញ្ចូល ឲ្យប្រជាជនអង់គ្លេសទាំងអស់ ព្រមបន្តនូវសមាជិកភាពអង់គ្លេស ក្នុងក្រុមសហគមន៍អឺរ៉ុប តែយុទ្ធនាការនេះត្រូវបរាជ័យ។

ហើយរបត់នយោបាយនៃការផ្លាស់ប្ដូរ នៅក្នុងប្រទេសអង់គ្លេសលើកនេះ បានធ្វើឲ្យតម្លៃលុយផោនធ្លាក់ចុះមិនគួរឲ្យជឿ ពោលគឺធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៣១ឆ្នាំចុងក្រោយ ដែលក្នុងពេលនេះ ប្រាក់១ផោនអង់គ្លេស មិនស្មើនឹង១.៣៥ដុល្លារអាមេរិកផង ហើយវាក៏ត្រូវគេចាត់ទុកជាការធ្លាក់ចុះតម្លៃរូបិយប័ណ្ណក្នុងរយៈពេលលឿនបំផុតផងដែរ នោះគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រាក់ផោនអង់គ្លេសធ្លាក់ពី១.៥០ដុល្លារអាមេរិក មកក្រោម១.៣៥ដុល្លារផង៕

ឧកញ៉ា​ ​ឌួង ឆាយ​ ​ឲ្យ​​អ្នក​ជំនួញ​ទាំង​​អស់​​​​​​ប្រុងប្រយ័ត្ន​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ឧកញ៉ា​ ​ឌួង ឆាយ​ ​ឲ្យ​​អ្នក​ជំនួញ​ទាំង​​អស់​​​​​​ប្រុងប្រយ័ត្ន​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក

ប្រភព៖ kqube

  • ឧកញ៉ា​ ​ឌួង ឆាយ​ ​ឲ្យ​​អ្នក​ជំនួញ​ទាំង​​អស់​​​​​​ប្រុងប្រយ័ត្ន​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:ជីវិតនិងសង្គម
Tags: