តើ​មាន​អ្វី​កើត​ឡើង​​ ក្រោយ​ចក្រភព​​​​​អង់គ្លេស​​ប្រជាមតិ​​ផ្ដាច់​​ចេញ​ពី​សហភាព​អឺរ៉ុប?

ចក្រភពអង់គ្លេសបានធ្វើប្រជាមតិមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅថ្ងៃនេះ ដើម្បីរកការគាំទ្រពីប្រជាជនដកខ្លួនចេញសហភាពអឺរ៉ុប ដែលចក្រភពមួយនេះបានចូលរួមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

តើ​មាន​អ្វី​កើត​ឡើង​​ ក្រោយ​ចក្រភព​​​​​អង់គ្លេស​​ប្រជាមតិ​​ផ្ដាច់​​ចេញ​ពី​សហភាព​អឺរ៉ុប?នាយករដ្ឋមន្ត្រីអង់គ្លេស Devid Cameron (ឆ្វេង) និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk (ស្ដាំ)

លទ្ធផលបឋមត្រូវបានគេប្រកាសឲ្យដឹងថា មានអ្នកបោះឆ្នោតសរុបចំនួន ៣៣.៥៧៧.៣៤២នាក់ ព្រមចាកចេញ ១៧.៤១០.៧៤២នាក់ (៥១,៩%) ទល់នឹង ១៦.១៤១.២៤១នាក់ (៤៨,១%)ព្រមនៅបន្ត។ តើមានអ្វីកើតឡើងខ្លះ បន្ទាប់ពីចក្រភពមួយនេះសម្រេចបង្កើតឲ្យមានប្រជាមតិផ្ដាច់ខ្លួនចេញ?

នាយករដ្ឋមន្ត្រីអង់គ្លេស Devid Cameron បានថ្លែងនៅពីមុខទីស្នាក់ការរដ្ឋាភិបាល 10 Downing Street ទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួន ដែលមិនអាចកៀរគររកសំឡេងគាំទ្រឲ្យនៅបន្តបាន។ លោកបានប្រកាសលាលែងពីដំណែងនាយករដ្ឋមន្ត្រីថ្ងៃនេះ ថែមទាំងសន្យានឹងបំពេញបំណងរបស់ប្រជាជនអង់គ្លេសដែលចង់បាន។ ឯលោក Boris Johnson អាចនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីនៅប៉ុន្មានសប្ដាហ៍ខាងមុខ។

ឯផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាបញ្ហាប្រឈម ដែលរតនាគារ ធនាគារអង់គ្លេស (Bank of England) និងធនាគារកណ្ដាលអឺរ៉ុប ត្រូវដាក់ដំណើរការផែនការយថាភាព ដើម្បីរក្សាលំនឹងរូបិយប័ណ្ណ និងបញ្ចូលសាច់ប្រាក់ដ៏ច្រើនទៅក្នុងធនាគារ ដោយធានាប្រព័ន្ធធនាគារឲ្យនៅដំណើរការធម្មតា។

នៅថ្ងៃទី ២៨ និង២៩មិថុនា បណ្ដាក្រុមមេដឹកនាំអឺរ៉ុបនឹងបើកកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ដោយពិភាក្សាលើបញ្ហាតែមួយគត់ គឺការចាកចេញរបស់ចក្រភពអង់គ្លេស។

ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker ធ្លាប់ព្រមានថាអ្នកចាកចេញនឹងមិនស្វាគមន៍តបវិញដោយភាពកក់ក្ដៅឡើយ ហើយសមាជិកណាមួយចាកចេញក៏ដោយ ក៏សមាជិក ២៧ប្រទេសទៀត នៅតែរួបរួមគ្នាជាគ្រួសារតែមួយក្រោមដំបូលសហភាពអ៊ឺរ៉ុប។

នៅថ្ងៃទី ៦កក្កដា រដ្ឋាភិបាលអង់គ្លេសនឹងបង្កើនកិច្ចការចរចាលើកិច្ចព្រមព្រៀងថ្មីជាមួយអឺរ៉ុប និងដំណោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយបណ្ដាសមាជិកអឺរ៉ុបនានា។ បន្ថែមលើនេះ អង់គ្លេសនឹងត្រូវដោះស្រាយបញ្ហាជាច្រើនបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕

ប្រភព៖ sabay

  • តើ​មាន​អ្វី​កើត​ឡើង​​ ក្រោយ​ចក្រភព​​​​​អង់គ្លេស​​ប្រជាមតិ​​ផ្ដាច់​​ចេញ​ពី​សហភាព​អឺរ៉ុប?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:ជីវិតនិងសង្គម
Tags: