Taylor Swift មានបំណង​ចង់​នាំ​មិត្ត​ប្រុស​ថ្មីទៅឱ្យ​ឪពុកម្តាយ​ស្គាល់​

6 Videos


តារាចម្រៀងនាង Taylor Swift ថ្មីៗនេះ បានមានទំនាក់ទំងនជាមួយតារាសម្តែងមួយរូបឈ្មោះ Tom Hiddleston និង មានបំណងនាំលោកទៅជួបឪពុកម្តាយរបស់នាងថែមទៀតផង ។ ទំនាក់ទំនងនេះកើតមានឡើងតែ ២ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់នាងបានផ្តាច់ទំនាក់ទំនងជាមួយ DJ Calvin Harris នោះ ។

P9

ប្រភពមួយបានប្រាប់ដល់ទស្សនាវដ្តី PEPLE ថា នាងមានការចូលចិត្ត Tom ក៏ព្រោះតែលោកជាមនុស្សឆ្លាត ជាបុរសគួរឱ្យទាក់ទាញ និង មានបុគ្គលិកលក្ខណៈចេះកំប្លែងលេង ធ្វើឱ្យនាងសប្បាយចិត្ត និង តែងតែធ្វើឱ្យនាងរីករាយ និង បង្ហាញពីក្តីស្រឡាញ់មកលើនាងចំពោះមុខមិត្តភក្តិផងដែរ ។ តាមប្រភពមួយទៀតបានឱ្យដឹងថា នាង Taylor យល់ថា ប្រហែល Tom គឺជាបុរសដែលស័ក្តិសមនឹងនាងហើយ ដែលមិនធ្វើឱ្យនាងរារែកចិត្តដូចពីពេលមុននោះទេ ។

គួរបញ្ចាក់ថា កាលពីយប់ថ្ងៃទី ២១ មិថុនានេះ អ្នកទាំងពីរបានបណ្តើរគ្នាជាសារធារណៈទៅចូលរួមការប្រគុំតន្ត្រីរបស់នាង Selena Gomez នៅរដ្ឋ Nashville ជាមួយមិត្តភក្តិដ៏ជិតស្និទ្ធរបស់នាង គឺ Abigail ជាមួយមិត្តប្រុស Matt ។ ដោយក្នុងពេលនោះគេបានឃើញអ្នកទាំងពីរនាំគ្នារាំលេងជាមួយនឹងបទ Same Old Love ។

គេបានដឹងថា ក្នុងពិធីនោះគឺនាង Taylor ជាអ្នកបបួល Tom ឱ្យទៅជាមួយ ហើយថានាងមានអារម្មណ៍ដូចជាក្មេងសិស្សសាលាម្នាក់ដែលកំពុងលង់ស្នេហ៍ Tom ដូច្នោះដែរ ។ តារាស្រីអាយុ ២៦ ឆ្នាំរូបនេះ កំពុងធ្វើឱ្យអ្នកគាំទ្រនៅទូទាំងពិភពលោកភ្ញាក់ផ្អើលនៅពេលដែលនាងត្រូវបានគេប្រទះឃើញមានភាពស្និទ្ធស្នាលខ្លាំងជាមួយកំលោះ Tom វ័យ ៣៥ ឆ្នាំរូបនេះ ៕

                                                                                                  សុផល