វិធី​កម្ចាត់​រោម​កប់​ក្រោម​ស្បែក​

វិធី​កម្ចាត់​រោម​កប់​ក្រោម​ស្បែក​

រោមក្រោមស្បែកបង្កការរំខានខ្លាំងណាស់ ព្រោះវាមិនដុះចេញមកក្រៅ ហើយថែមទាំងធ្វើឱ្យស្បែកឡើងកន្ទួលពិបាកនឹងកោរតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Alabama ញ្ជាក់ថា រោមកប់ក្រោមស្បែកច្រើនកើតចំពោះប្រជាជន សញ្ជាត្តិអាមេរិក-អាហ្វ្រិក ឬ មនុស្សដែលមានសក់រួញ ។ រោមក្រោមស្បែកធ្វើឱ្យស្បែកឡើងកន្ទួលពកក្រហមប្រហាក់ ប្រហែលនឹងកើត «មុន» ដែរពេលខ្លះវាអាចមានខ្ទុះ ហើយក្លាយជាហើមរលាកបង្កការឈឺចាប់ផង ។ សភាពបែបនេះច្រើនកើតឡើងត្រង់បរិវេណដែលកោររោមញឹកញាប់ ដូចជាចង្កាជើងក្លៀកជាដើម ប៉ុន្តែកុំបារម្ភព្រោះមិនយូរមិនឆាប់រោមនេះនឹងដុះចេញដោយឯកឯងមិនខានពុំនោះទេអ្នកអាចសាកល្បងវិធីងាយៗមួយចំនួន ដើម្បីឱ្យរោមឆាប់ដុះចេញហើយឆាប់សះស្នាមហើម និង កន្ទួលក្រហម ។ ក្នុងករណីរោមក្រដុះពេកអ្នកគួរប្រើម្ជុល ឬ ដង្កៀបដែលរម្ងាប់មេរោគមកឆ្កឹះ និង ដកវាចេញចៀសវាងប្រើដៃក្តិច ។

១.ស្ករស ៖ អាចប្រើសម្រាប់ខាត់ស្បែកថ្នមៗដើម្បីកម្ចាត់រោមកប់ក្រោមស្បែក និង ជម្រុះកោសិកាចាស់ៗធ្វើឱ្យស្បែកទន់រលោងដូចកំណាត់សូត្រ ។

វីធីធ្វើ ៖ លាយស្ករស ១ ពែងជាមួយប្រេងដូង ឬ ប្រេងចូចូបា (Jojoba) កន្លះពែងបន្ថែមប្រេង «តែ» និង ប្រេងឡាវេនឌឺរ ១០ តំណក់ទុកសម្រាប់ខាត់ស្បែកត្រង់បរិវេណមានរោមក្រោមស្បែកដោយម៉ាស្សាជារាងរង្វង់ ២ ទៅ ៣ នាទី រួចលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ ។ គួរធ្វើឱ្យបាន ១ ទៅ ២ ដង ក្នុង ១ សបា្តហ៍ ហើយចំណែកដែលនៅសល់អាចទុកប្រើនៅពេលក្រោយទៀត ។

២.បេកឃីងសូដា(Baking Soda) ៖ អាចកម្ចាត់រោមក្រោមស្បែក ហើយថែមទាំងធ្វើឱ្យស្បែករលោងបំបាត់រមាស និង កន្ទួលក្រហមទៀតផង ។

វីធីធ្វើ៖
១-លាយបេកឃីងសូដា ១ ស្លាបព្រាបាយជាមួយទឹក ១ ពែង រួចប្រើសំឡីជ្រលក់លាបទុកចោល ៥ នាទី មុននឹងលាងចេញដោយប្រើទឹកត្រជាក់ (ធ្វើ ២ ទៅ ៣ ដង ក្នុង ១ ថ្ងៃ) ។
២-លាយបេកឃីងសូដាជាមួយម្សៅស្រូវអូត ១ ស្លាបព្រាកាហ្វេ ស្មើគ្នាបន្ថែមទឹក ១ ស្លាបព្រាបាយ ឱ្យបានជាល្បាយខាប់ៗសម្រាប់លាបសើៗលើស្បែកទុកចោលយ៉ាងយូរ ៥ នាទី រួចលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ(ធ្វើ ២ ដង ក្នុង ១ថ្ងៃ) ។

៣.ប្រេងដើម «តែ» ៖ អាចកម្ចាត់រោមក្រោមស្បែក និង ថែរក្សាស្បែកពីរោគសើស្បែកផ្សេងៗ ។

វីធីធ្វើ៖
១-លាយប្រេង «តែ» ៥ តំណក់ជាមួយទឹកស្អាត ២ ស្លាបព្រាបាយ សម្រាប់លាប(គួរសម្អាតស្បែកឱ្យស្អាតមុននឹងលាប) ទុកចោល ១០ នាទី រួចលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ(ធ្វើ ២ ដង ក្នុង ១ ថ្ងៃ) ។
២-លាយប្រេង «តែ» ៣ តំណក់ជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ សម្រាប់លាបដោយម៉ាស្សាថ្នមៗ ២ ទៅ ៣ នាទី ទុកចោល ១០ នាទី រួចលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ(ធ្វើ ២ ដង ក្នុង ១ ថ្ងៃ) ។

៤.ថ្នាំអាស្ពីរីន ៖ ជួយកម្ចាត់ហើម និង រលាកដែលបណ្តាលមកពីរោមកប់ក្រោមស្បែក និង ជម្រុះកោសិកាចាស់ៗ ។

វិធីធ្វើ ៖ យកទឹកក្តៅឧណ្ហៗ ១ ស្លាបព្រាកាហ្វេលាយថ្នាំអាស្ពីរីន ២ គ្រាប់ រហូតដល់ក្លាយជាល្បាយខាប់ថែមទឹកឃ្មុំ ១ ស្លាបព្រាកា ហ្វេសម្រាប់លាបទុកចោល ១០ នាទី រួចលាងចេញដោយប្រើទឹកក្តៅឧណ្ហៗបន្ទាប់មកទះស្បែកថ្នមៗរហូត ដល់ស្ងួត (គួរធ្វើ ១ ឬ ២ ដង ក្នុង ១ សបា្តហ៍) សូមប្រយ័ត្នវីធីនេះមិនស័ក្តិសមចំពោះអ្នកមានស្បែកងាយប្រតិកម្មទេ ។

៥.អំបិល ៖ ជួយជំរុញចរន្តឈាម និង ធ្វើឱ្យឆាប់ជាសះស្បើយពីអាការហើម ។

វិធីធ្វើ ៖ លាយទឹក ១ ពែង ជាមួយអំបិល ១ ស្លាបព្រាកាហ្វេកន្លះ រួចហើយប្រើសំឡីជ្រលក់លាបដោយម៉ាស្សាថ្នមៗទុកចោល ២ ទៅ ៣ នាទី សឹមលាងទឹកចេញ (ធ្វើ ២ ដង ក្នុង ១ ថ្ងៃ) ។

៦.ថង់ «តែ» ខ្មៅ ៖ «តែ» ខ្មៅសម្បូរអាស៊ីដតានីកជួយកម្ចាត់ស្នាមកន្ទួលក្រហម និង រលាកធ្វើឱ្យស្បែករលោង ។

វិធីធ្វើ៖
១-ផ្សើមថង់តែដោយទឹកក្តៅឧណ្ហៗរួចយកមកត្រដុសថ្នមៗលើស្បែកប្រមាណ ២ ទៅ ៣ នាទី(ធ្វើ ៤ ទៅ ៥ ដង ក្នុង ១ ថ្ងៃ) ។
២-ត្រាំថង់ «តែ» ក្នុងទឹកក្តៅប្រមាណ ២ ទៅ ៣ នាទី ស្រង់ចេញ ហើយច្របាច់ពូតទឹកពីថង់«តែ» ដាក់ចានតូចមួយបន្ថែមទឹកដូង ១ ស្លាបព្រាកាហ្វេ រួចប្រើសំឡីជ្រលក់ជូតសង្កត់ថ្នមៗ(ធ្វើ ២ ដង ក្នុង ១ ថ្ងៃ និង បន្តធ្វើ ២ ទៅ ៣ ថ្ងៃទៀត) ។

៧.ប្រទាលកន្ទុយក្រពើ ៖ ជួយឱ្យកន្ទួលក្រហមរមាស់ និង ហើមរលាកឆាប់ជាសះស្បើយ និង ធ្វើឱ្យស្បែកមានសំណើម ។

វីធីធ្វើ ៖ យកជេលប្រទាលកន្ទុយក្រពើត្រដុសស្បែកទុកឱ្យស្ងួតប្រហែលជាកន្លះម៉ោង រួចលាងចេញដោយប្រើទឹកត្រជាក់ (ធ្វើ ២ ទៅ ៣ ដង ក្នុង ១ ថ្ងៃ និង បន្តធ្វើ ២ ទៅ ៣ ថ្ងៃទៀត) ។

៨.ត្រសក់ ៖ ជួយផ្តល់សំណើមកម្ចាត់រលាកបំបាត់អាការឈឺចាប់ និង រមាស់ស្បែក ។

វិធីធ្វើ៖

១-ហាន់ត្រសក់ជាចំណិតៗទុកក្នុងទូទឹកកកកន្លះម៉ោង រួចយកមកត្រដុសថ្នមៗលើស្បែក (ធ្វើ៤ ទៅ ៥ ដង ក្នុង ១ ថ្ងៃ និង បន្តធ្វើ ៤ ទៅ ៥ ថ្ងៃទៀត) ។
២-កិនត្រសក់កន្លះផ្លែលាយជាមួយទឹកដោះគោ ១ ភាគ ៣ ពែង ទុកក្នុងទូទឹកកក ២ ទៅ ៣ នាទី រួចយកសំឡីជ្រលក់ជូតបរិវេណស្បែក ដែលមានរោមកប់ទុកចោល ២ ទៅ ៣ នាទីរួចលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ (ធ្វើ ២ ដង ក្នុង ១ ៩.ទឹកខ្មេះផ្លែប៉ោម ៖ ជួយកម្ចាត់រលាកធ្វើឱ្យស្បែករលោងកម្ចាត់បាក់តេរីផ្សិត និង ការពាររោគសើស្បែកនានា ។

វីធីធ្វើ ៖ យកសំឡីជ្រលក់ទឹកខ្មេះផ្លែប៉ោមលាបត្រង់បរិវេណស្បែកមានរោមកប់ទុកចោលឱ្យជ្រាបចូលស្បែករួចលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ (ធ្វើ ២ ដង ក្នុង ១ ថ្ងៃ) ។

១០.ត្រសក់ ៖ ជួយផ្តល់សំណើមកម្ចាត់រលាកបំបាត់អាការឈឺចាប់ និង រមាស់ស្បែក ។
វិធីធ្វើ៖
១-ហាន់ត្រសក់ជាចំណិតៗទុកក្នុងទូទឹកកកកន្លះម៉ោង រួចយកមកត្រដុសថ្នមៗលើស្បែក (ធ្វើ៤ ទៅ ៥ ដង ក្នុង ១ ថ្ងៃ និង បន្តធ្វើ ៤ ទៅ ៥ ថ្ងៃទៀត) ។
២-កិនត្រសក់កន្លះផ្លែលាយជាមួយទឹកដោះគោ ១ ភាគ ៣ ពែង ទុកក្នុងទូទឹកកក ២ ទៅ ៣ នាទី រួចយកសំឡីជ្រលក់ជូតបរិវេណស្បែក ដែលមានរោមកប់ទុកចោល ២ ទៅ ៣ នាទីរួចលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ (ធ្វើ ២ ដង ក្នុង១ថ្ងៃ និង បន្តធ្វើ ២ ទៅ ៣ ថ្ងៃទៀត) ៕

  • វិធី​កម្ចាត់​រោម​កប់​ក្រោម​ស្បែក​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:សុខភាព
Tags: