គន្លឹះ៥យ៉ាងក្នុង​ការបង្ការជំងឺ​ដំបៅ​ក្រពះ​

គន្លឹះ៥យ៉ាងក្នុង​ការបង្ការជំងឺ​ដំបៅ​ក្រពះ​

មិន ខ្វល់ថាជំងឺដំបៅក្រពះ បង្កឡើងដោយមូលហេតុអ្វីទេ វានៅតែអាចនាំឲ្យមាន អាការៈឈឺពោះធ្ងន់ធ្ងរ ចង្អោរ និងករណីធ្ងន់ធ្ងរ អាចមានឈាមក្នុងលាមកទៀត។ ដូច្នេះ ដើម្បីបង្ការជំងឺនេះ អ្នកគួរតែធ្វើ ទៅតាមគន្លឹះដ៏ជំនាញ ដូចខាងក្រោមនេះ ៖

ញ៉ាំទឹកសុទ្ធ និងទឹកឆ្អិន
មែនហើយ ការញ៉ាំទឹកសុទ្ធ ទឹកចម្រោះ និងទឹកស្អាត គឺជារឿងសំខាន់ ព្រោះថា វាអាចជួយបង្ការបាក់តេរី មិនឲ្យឆ្លងចូលទៅក្នុងខ្លួនអ្នក ព្រមទាំងបង្កជំងឺកាន់តែធ្ងន់ធ្ងរបាន។ ជាមួយគ្នានេះដែរ ការញ៉ាំទឹកច្រើន អាចជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនពីការក្អួត ឬរាកដែរ។

ចៀសវាងការញ៉ាំអាហារក្រៅផ្ទះ
ការញ៉ាំអាហារនៅក្រៅផ្ទះ អាចជារឿងមួយគួរតែចៀសវាងដែរ ព្រោះថា អ្នកអាចនឹងប្រឈមការញ៉ាំបន្លែឆៅ និងផ្លែឈើដែលលាងមិនបានស្អាតល្អ។

លាងដៃញឹកញាប់
បើសិនជាអ្នកត្រឡប់មកផ្ទះវិញ ឬនឹងត្រូវញ៉ាំអាហារមែននោះ ចូរចាំថា អ្នកត្រូវលាងសម្អាតដៃមុនគេជាមួយទឹក និងសាប៊ូដើម្បីកាត់បន្ថយបាក់តេរីបង្កជំងឺ។ ជាមួយគ្នានេះដែរ ចូរប្រាកដថា អ្នកបានលាងដៃមុនពេល និងក្រោយញ៉ាំអាហាររួចដែរ។

ចៀសវាងផ្សំថ្នាំ លេបដោយខ្លួនឯង
ភាគច្រើន ថ្នាំបំបាត់ការឈឺចាប់ ដែលគ្មានវេជ្ជបញ្ជា ដែលមានប្រភេទថ្នាំ អាស្ពីរីន និងក្រុមថ្នាំ NSAIDs ត្រុវបានគេស្គាល់ថា ជាដើមហេតុនាំឲ្យរលាកក្រពះបាន។ ដើម្បីកុំឲ្យមានរឿងនេះកើតឡើង ចូរញ៉ាំថ្នាំក្រោយពីញ៉ាំអាហាររួចវិញ។ជាមួយគ្នានេះដែរ ការប្រើប្រាស់ថ្នាំបន្សាបអាស៊ីតក្រពះញឹកញាប់ និងរយៈពេលយូរពេក ក៏អាចបង្កជំងឺដំបៅក្រពះបានដែរ។ ដូច្នេះហើយចូរចាំថា ត្រូវការជួបគ្រូពេទ្យជានិច្ច មុនពេលប្រើថ្នាំគ្រប់ប្រភេទ។

ឈប់ញ៉ាំគ្រឿងស្រវឹង
ការដែលរស់នៅ ដោយការញ៉ាំគ្រឿងស្រវឹង ពេលមានដំបៅក្រពះ មិនត្រឹមតែធ្វើឲ្យជំងឺ មិនងាយជាទេ តែក៏នាំឲ្យឆាប់ស្លាប់ផងដែរ ព្រោះវាធ្វើឲ្យខ្សោះជាតិទឹកខ្លាំង។ ចូរជំនួសមកវិញ ដោយការញ៉ាំទឹកអំបិលឡមៗវិញទៅ៕

ប្រភព៖ iknow

  • គន្លឹះ៥យ៉ាងក្នុង​ការបង្ការជំងឺ​ដំបៅ​ក្រពះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:សុខភាព
Tags: