ទេព បូ​ព្រឹក្ស​ ប្រាថ្នា​ចង់បាន​ដូច​អ៊ីចឹង​ផង​!

6 Videos


តារាចម្រៀងស្រីវ័យក្មេងពូកែរាំ និង តុបតែងខ្លួនបានស្អាតសមរម្យ និង មានអត្តចរិតល្អកញ្ញា ទេព បូព្រឹក្ស បានបង្ហោះក្នុងទំព័របណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួនថា នាងចង់បានរូបរាងស្រឡូន ព្រោះងាយស្លៀកពាក់តែមិនចង់បានការកាត់ត ឬ កែច្នៃនោះទេ។ នៅក្នុងសារដែលនាងសរសេរនោះមានខ្លឹមសារថា៖« OMG !! រាងដែលអូនប្រាថ្នា បើបានដើមទ្រូងធំ ដើមដៃតូច ជើងស្រលូន រាងអញ្ចឹងល្អយ៉ាងណាទេ សរសើរបងពូកែរករូបមែន សូម្បីខ្ញុំក៏ចង់ Surprise ខ្លួនឯងទៀតហា! ថាបានរាងស្អាតអញ្ចឹងតាំងពីពេលណា ហាហា ហើយបើរាងបានប៉ុណ្ណឹង មែន សប្បាយស្លៀកពាក់ណាស់ ព្រោះរាងស្អាត ស្លៀកអី្វក៌សម មិនបាច់ខំរកម៉ូត ច្នៃម៉ូត កាត់ពាក់ ឱ្យសមរាងដូចរាល់ថ្ងៃ ហត់ហើយ ពិបាកណាស់។

P9

តែគ្រាន់តែបញ្ជាល់ Admin Page មុនផុសគួរគិត កុំដោយសារចង់បានល្បី ផេកខ្លួនឯងយកឈ្មោះតារាផ្សេងមកលេងសើច សូមគិតដល់ចិត្តគេផង !! ប្រយ័ត្នមានបញ្ហាជាយថាហេតុបង! អរគុណ !»។ ទេព បូព្រឹក្ស បានចាប់ដៃគូ ជាមួយអ្នកនិពន្ធវ័យក្មេងរូបរាងសង្ហា លោក step ដែលជាប្អូនប្រុសបង្កើតលោក សុខ សេរីវឌ្ឍនា ដើម្បីផលិតបទចម្រៀងថ្មីមិនចម្លងពីគេ។ កន្លងមកនាងបានច្រៀងបទ «ទទាយំឆ្លង» ជាមួយគ្នាដែរ កាលពីអាល់ប៊ុមមុន ។ ថ្វីត្បិតតែមិនទទួលបានការគាំទ្រខ្លាំង ប៉ុន្តែ បានការចាប់អារម្មណ៍នឹងអាចទទួលយកបាន។

ទេព បូ​ព្រឹក្ស​ ប្រាថ្នា​ចង់បាន​ដូច​អ៊ីចឹង​ផង​!

តារាចម្រៀងស្រីវ័យក្មេងស្រស់សោភាប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានទស្សនិកជនមើលឃើញថា នាងហាក់លេចធ្លោជាងគេ ខាងក្បាច់រាំ និង ការតុងតែងខ្លួន ហើយនៅតែរក្សាភាពលំនឹងនៃការគាំទ្រគ្រប់ពេលបង្ហាញខ្លួនលើឆាកតន្ត្រីម្ដងៗ។ រឿងគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់តារាចម្រៀងស្រីដ៏សិចស៊ី ទេព បូព្រឹក្ស នាពេលកន្លងទៅ គឺធ្លាប់ជំពប់រឿងអាស្រូវពោលគឺត្រូវបានជនខិលខូចកាត់តរូបនាងឲ្យស្ថិតក្នុងរូបភាពអាក្រាតកាយ មានប្រមាណជាពីរទៅបីសន្លឹក ធ្វើឲ្យ ទេព បូព្រឹក្ស មានអារម្មណ៍ខឹងសម្បារ នឹងធ្វើឲ្យនាងប្ដឹងរកមុខអ្នកកាត់តរូបនាងមកទទួលទោសតាមផ្លូវច្បាប់ទៀតផង៕ ដេវីត

ទេព បូ​ព្រឹក្ស​ ប្រាថ្នា​ចង់បាន​ដូច​អ៊ីចឹង​ផង​!
ទេព បូ​ព្រឹក្ស​ ប្រាថ្នា​ចង់បាន​ដូច​អ៊ីចឹង​ផង​!
ទេព បូ​ព្រឹក្ស​ ប្រាថ្នា​ចង់បាន​ដូច​អ៊ីចឹង​ផង​!
ទេព បូ​ព្រឹក្ស​ ប្រាថ្នា​ចង់បាន​ដូច​អ៊ីចឹង​ផង​!
ទេព បូ​ព្រឹក្ស​ ប្រាថ្នា​ចង់បាន​ដូច​អ៊ីចឹង​ផង​!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត