បាញ់ប្រហារ​ក្នុង​រោង​ភាពយន្ត​អា​ល្លឺ​ម៉​ង់​មួយ

ទស្សនាវដ្តី​អា​ល្លឺ​ម៉​ង់ FOCUS រាយការណ៍​ថា ប៉ូលិស​បាន​រក​ឃើញ​ខ្សែក្រវាត់​ភ្ជាប់​គ្រឿងផ្ទុះ​មួយ ព្រមទាំង​គ្រាប់បែកដៃ​នៅ​ជិត​សាកសព​ជនប្រដាប់អាវុធ​ម្នាក់​ដែល​កាលពី​ថ្ងៃ​ទី​២៣ មិថុនា លុក​ចូល​បាញ់ប្រហារ​ក្នុង​រោង​ភាពយន្ត​មួយ​នៃ​ទីក្រុង VIERNHEIM ភាគ​ខាងលិច​អា​ល្លឺ​ម៉​ង់ ។

នា​ថ្ងៃ​ទី​២៣ មិថុនា នោះ​វេលា​ម៉ោង​១៥​ម៉ោង​ក្នុងស្រុក បុរស​ប្រដាប់​អាវុធ​ម្នាក់​បាន​លុក​ចូល​ក្នុង​រោង​ភាពយន្ត​មួយ​នៃ​ទីក្រុង VIERNHEIM ។ សាក្សី​ទាំង​ម​ឡាយ​រៀបរាប់​ពី​ការ​បាញ់​ជា​ច្រើន​គ្រាប់ ។ ប៉ូលិស​បាន​លើក​មក​ដល់​ភ្លាម​ៗ​បាញ់​សម្លាប់​ខ្មាន់កាំភ្លើង​នេះ ។ នាគ្រា​ដំបូង បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ពី​មនុស្ស​រវាង​ពី​២០​ទៅ​៥០​នាក់​រង​របួស ក៏​ប៉ុន្តែ​ព័ត៌មាន​ទាំងនេះ​ក្រោយមក​បាន​ត្រូវ​បដិសេធ ។ យោង​តាម​កាសែត BUILD ថា មនុស្ស​២៥​នាក់​ពុល​ដោយសារ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដែល​ប៉ូលិស​បាញ់​ចូល​រោង​ភាពយន្ត ។ BUILD ផ្តល់​ភាព​លម្អិត​ថ្មី ដោយ​បញ្ជាក់​ថា ខ្មាន់កាំភ្លើង​អាច​បាញ់​៤​គ្រាប់ ៕