រត់​ឆ្លង​ថ្នល់​គិត​ថា​​​ផុត​គ្រោះថ្នាក់ ​​ត្រូវ​​រថយន្ត​បុក​​​​​ស្លាប់​​យ៉ាង​រន្ធត់

រត់​ឆ្លង​ថ្នល់​គិត​ថា​​​ផុត​គ្រោះថ្នាក់ ​​ត្រូវ​​រថយន្ត​បុក​​​​​ស្លាប់​​យ៉ាង​រន្ធត់

ពោធិ៍សាត់ ​៖​ បុរស​ម្នាក់ ​ត្រូវ​រថយន្ត​សាំយ៉ុង​១២​កៅអី​បុក​ស្លាប់​នៅ​​​កណ្ដាល​ផ្លូវ​ជាតិ​លេខ​០៥​​ យ៉ាង​រន្ធត់​ជា​ទីបំផុត​ ខណៈ​ដែល​បុរស​នេះ​រត់​ឆ្លង​ផ្លូវ​ គាប់​ជួន​នឹង​រថយន្ត​នោះ​ដល់​​​ទីប្រជុំជន​មិន​បន្ថយល្បឿន​ ក៏​បុក​តែ​ម្ដង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត​ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក​អេង គឹម​ហួរ​ នាយ​ប៉ុស្តិ៍​នគរបាល​​ឃុំ​អន្លង់ត្នោត​បាន​ឲ្យ​ដឹង​ថា​ ​ជនរងគ្រោះ​​​​ឈ្មោះ​ចិក ហេន អាយុ​៣៩​ឆ្នាំ ​ភេទ​ប្រុស​ ជាតិ​ខ្មែរ​ មាន​លំនៅ​ភូមិ​បន្ទាយ​ក្រង​ ឃុំ​អន្លង់ត្នោត​ ស្រុក​ក្រគរ​ ខេត្ត ពោធិ៍សាត់។

លោក​បន្ត​​​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​ បាន​ធ្វើ​ដំណើរ​មកពី​ខាង​ត្បូង​ផ្លូវជាតិ​លេខ​០៥​ដោយ​ស្លៀក​ខោខ្លី​ខ្លួន​ទទេ។ លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៧​និង​១៥៨ ​ជនរងគ្រោះ​​ក៏​បាន​រត់​ឆ្លង​ផ្លូវ ​ដោយ​គិត​ថា​អាច​រត់​ឆ្លង​ផុត ​​​ខណៈ​ដែល​​​​​​​​មាន​​រថយន្ត​កំពុង​ចរាចរ​​ឆ្លងកាត់​មកពី​ខាងឆ្វេង​ដៃ​ ព្រោះ​ទីនោះ​មាន​ស្លាក​បន្ថយ​ល្បឿន។ ពេល​​បុរស​នេះ ​រត់​បាន​ត្រឹម​ពាក់​កណ្ដាល​​​​ទ្រូង​ផ្លូវជាតិ​លេខ​០៥​ ​រថយន្ត​សាំយ៉ុង​ ពណ៌​ស​​១២​កៅអី ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 2A . 14-77​នោះ ​បាន​​​បោះពួយ​មកពី​ទិស​ខាង​លិច​ឆ្ពោះ​ទៅ​កើត​ ដោយ​មិន​បន្ថយល្បឿន​ឡើយ​ ក៏បាន​បុក​ចំ​បុរស​រងគ្រោះ​កំពុង​ឆ្លង​ផ្លូវ​នោះ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ស្លាប់​លើ​ទ្រូងផ្លូវ ​ភ្លាមៗ​​​ ​​គួរ​ឲ្យ​រន្ធត់​ជាទីបំផុត ឯ​ជន​បង្ក​​បើ​ទោះ​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ​ក្ដី ក៏បាន​រត់ចោល​រថយន្ត​គេច​ខ្លួន​បាត់។

នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ​បាន​ចុះ​ទៅ​​ទីតាំង​កើតហេតុ​ភ្លាមៗ​ ហើយ​បាន​ប្រាប់​ថា​ ៖ ​​បន្ទាប់​ពី​វាស់វែង​រួច ​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ ចំពោះ​រថយន្ត​ត្រូវ​​​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ជា​បណ្ដោះអាសន្ន៕