ស៊ី​មិន និង មិត្តស្រី ទៅ​ចុះ​អេ​តា​ស៊ីវិល​យ៉ាង​សប្បាយរីករាយ​

6 Videos


តារាសម្តែងដ៏ល្បីឈ្មោះ លោក Ken Chu ឬ យើងស្គាល់ថា ស៊ីមីន ក្នុងរឿង ស្នេហាបួនដួង បានទាក់ទងគ្នាជាមួយមិត្តស្រីអស់រយៈពេលជាង ១ ឆ្នាំ ហើយកាលពីខែមេសាកន្លងទៅនេះ រូបគេក៏បានរៀបចំគម្រោងសុំមិត្តស្រីរៀបអាពាហ៍ពិពាហ៍ដ៏ភ្ញាក់ផ្អើលចំថ្ងៃខួបកំណើតរបស់នាង ថែមទៀតផង ។

P9

កាលពីពេលថ្មីៗនេះដែរ គេបានក៏ឃើញរូបលោក និង មិត្តស្រី Han Wen Wen ទៅចុះអេតាស៊ីវិលនៅស្រុក Shenyang ដែលជាទីកន្លែងកំណើតរបស់នាង Han ហើយរូបថតក្នុងឈុតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរក៏ត្រូវបានចែកចាយបន្តគ្នាពេញបណ្តាញអ៊ីនធឺរណេតផងដែរ ។ នៅពេលចុះអេតាស៊ីវិល គេបានដឹងថា អ្នកទាំងពីរសុទ្ធតែសប្បាយរីករាយ ញញឹមបិទមាត់មិនជិតឡើយ ព្រោះអ្វីដែលពួកគេធ្លាប់ប៉ង់ បានក្លាយជាការពិត ។ បើតាមប្រភពព័ត៌មានមួយចំនួន គេបានដឹងថា ពិធីមង្គលការអ្នកទាំងពីរនឹងធ្វើឡើងនៅតៃវ៉ាន់ម្តង និង នៅប៉េកាំងម្តង ។

ស៊ី​មិន និង មិត្តស្រី ទៅ​ចុះ​អេ​តា​ស៊ីវិល​យ៉ាង​សប្បាយរីករាយ​

គួររំឭកដែរថា លោក ស៊ីមិន និង មិត្តស្រី បានជួបគ្នាលើកដំបូងបន្ទាប់ពីចាប់ដៃគ្នាសម្តែងក្នុងរឿងភាគចិន Dreams Come True ហើយបន្ទាប់ពីក្លាយជាគូស្នេហ៍ លោក ស៊ីមិន ធ្លាប់ប្រាប់ដែរថា រូបលោកបានលង់ស្រឡាញ់នាង តាំងតែពីជួបមុខលើកដំបូង ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ស៊ី​មិន និង មិត្តស្រី ទៅ​ចុះ​អេ​តា​ស៊ីវិល​យ៉ាង​សប្បាយរីករាយ​
ស៊ី​មិន និង មិត្តស្រី ទៅ​ចុះ​អេ​តា​ស៊ីវិល​យ៉ាង​សប្បាយរីករាយ​
ស៊ី​មិន និង មិត្តស្រី ទៅ​ចុះ​អេ​តា​ស៊ីវិល​យ៉ាង​សប្បាយរីករាយ​
ស៊ី​មិន និង មិត្តស្រី ទៅ​ចុះ​អេ​តា​ស៊ីវិល​យ៉ាង​សប្បាយរីករាយ​
ស៊ី​មិន និង មិត្តស្រី ទៅ​ចុះ​អេ​តា​ស៊ីវិល​យ៉ាង​សប្បាយរីករាយ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត