តារា​សម្តែង ឈិន សក្កដា «​ផលិតករ​ខ្មែរ​មិនមែន​គ្មាន​សមត្ថភាព​ទេ តែ​មកពី​…»

6 Videos


អតីតពិធីករក្នុងប៉ុស្តិ៍ទូរទស្សន៍អប្សរា លោក ឈិន សក្កដា បានប្រែក្លាយជីវិតរបស់លោក ក្នុងវិថីសិល្បៈត្រឹមតែមួយប៉ប្រិចភ្នែក បន្ទាប់ពីឈានជើងចូលក្នុងអាជីពសម្តែង ។ ថ្វីបើសព្វថ្ងៃ លោកមិនទាន់ត្រូវបានគេស្គាល់ច្បាស់ដូចតារាល្បីៗដទៃទៀត តែគេសង្កេតឃើញថា ប្រជាប្រិយភាពរបស់លោកបានកើនឡើងគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ។

P9

ក្នុងនាមជាតារាសម្តែងខ្មែរមួយរូប លោកក៏តែងតែចង់ឲ្យវិស័យសិល្បៈខ្មែររីកចម្រើនខ្លាំង ដូចជាប្រទេសជិតខាងដូចគ្នា ហើយមុននេះបន្តិចដែរ លោកក៏បានសរសេរសារបង្ហោះលើគណនី Facebook លើរឿងនេះដែរថា «នេះជាអ្វីដែលខ្ញុំចង់និយាយ ! ផលិតករខ្មែរមិនមែនគ្មានសមត្ថភាពទេ តែមកពីខែ្មរគ្នាយើងមិនឲ្យតម្លៃ ! បោះទុនរាប់លានឲ្យគេផលិត មិនថាភាពយន្ត ឬ ស្ព៉តពាណិជ្ជកម្ម ហើយនិយាយថាគេធ្វើបានល្អ តែបើផលិតករក្នុងស្រុកវិញ មិនផ្ដល់ទុនឲ្យដូចគេទេ ហើយតាំងនិយាយថាធ្វើមិនកើត! ឲ្យគ្នាធ្វើម៉េចកើត សាកធ្វើមើល ច្បាស់ជាចូលដើមហ្មង! ឲ្យលុយគេហើយលើកស្ទួយគេទៀត! សាកឲ្យទុនតិចដូចឲ្យខ្មែរមើល បើធ្វើកើត ! ជាចុងក្រោយ ខ្ញុំនៅតែគាំទ្រផលិតករខ្មែរ ទោះមិនមានទុនច្រើនដូចគេ តែលោកនៅតែព្យាយាមផលិតក្នុងគុណភាពមួយដែលអាចទទួលយកបាន! ស្រលាញ់ខ្មែរ» ។

តារា​សម្តែង ឈិន សក្កដា «​ផលិតករ​ខ្មែរ​មិនមែន​គ្មាន​សមត្ថភាព​ទេ តែ​មកពី​…»

គួរបញ្ជាក់ផងដែរថា លោកបានបង្ហោះសារនេះ បន្ទាប់ពីលោកឃើញព័ត៌មានស្តីពីរឿងថ្មី ២ រឿងដែលផលិតករថៃគ្រោងថតព្រមគ្នា ដើម្បីដាក់បញ្ចាំងលើប៉ុស្តិ៍លេខ ៥ នាពេលខាងមុខ ៕ រិទ្ធី

តារា​សម្តែង ឈិន សក្កដា «​ផលិតករ​ខ្មែរ​មិនមែន​គ្មាន​សមត្ថភាព​ទេ តែ​មកពី​…»
តារា​សម្តែង ឈិន សក្កដា «​ផលិតករ​ខ្មែរ​មិនមែន​គ្មាន​សមត្ថភាព​ទេ តែ​មកពី​…»
តារា​សម្តែង ឈិន សក្កដា «​ផលិតករ​ខ្មែរ​មិនមែន​គ្មាន​សមត្ថភាព​ទេ តែ​មកពី​…»
តារា​សម្តែង ឈិន សក្កដា «​ផលិតករ​ខ្មែរ​មិនមែន​គ្មាន​សមត្ថភាព​ទេ តែ​មកពី​…»
តារា​សម្តែង ឈិន សក្កដា «​ផលិតករ​ខ្មែរ​មិនមែន​គ្មាន​សមត្ថភាព​ទេ តែ​មកពី​…»

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត