សាលា ប៊ែ​ល​ធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​ភាសា​អង់គ្លេស​ទូទៅ Level 6 ជំនា​ន់ទី​៣៧ និង​ទី​៣៨

សាលា ប៊ែ​ល​ធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​ភាសា​អង់គ្លេស​ទូទៅ Level 6 ជំនា​ន់ទី​៣៧ និង​ទី​៣៨



ភ្នំពេញ ៖ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​ប្រារព្ធ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​សិស្ស ភាសា​អង់​គ្លេស​ទូទៅ Level 6 ចំនួន ៨១៣​នាក់ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ (​សាខា​ទួលស្លែង​) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​សាកល​វិទ្យាធិការ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និង​លោកស្រី កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ។​

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី គ្រុប បាន​ឲ្យ​ដឹងថា សិស្ស​ភាសា​អង់គ្លេស Level 6 ដែល​បាន​ប្រឡង​បញ្ចប់​ទាំង ៣៨​ជំនាន់ មាន​ចំនួន ៩.៣៣២​នាក់​។ សាលា​ប៊ែ​ល​ធី អន្តរជាតិ បា​នប​ញ្ជូ​ល កម្មវិធីសិក្សា​បន្ថែម​ធំៗ ចំនួន ៧ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ រួមមាន​៖ ទី​១.​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ ទី​២.​កម្មវិធី​ពង្រឹងស្មារតី ទី​៣.​កម្មវិធី​ទស្សនកិច្ច​សិក្សា ទី​៤.​កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍ ទី​៥.​កម្មវិធី​ប្រឡង​សំណេរ ទី​៦.​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា និង​ទី​៧.​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ ហើយ​កម្មវិធី​នីមួយៗ​បាន​ចែកជា​៖
ទី​១-​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ រួមមាន​-​សិស្ស​ថ្នាក់​ទី​៩​សិក្សា​ពី ទស្សនៈទាន​ព្រះពុទ្ធសាសនា​-​សិស្ស​ថ្នាក់​ទី​១០​ ​សិក្សា​ពី សុវត្ថិភាព​ចំណីអាហារ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​-​សិស្ស​ថ្នាក់​ទី​១១​ ​សិក្សា​ពី ការ​យល់ដឹង​ពី​គ្រឿងញៀន និង​ជំងឺ​អេដស៍​-​សិស្ស​ថ្នាក់​ទី​១២​សិក្សា​ពី ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​តួនាទី​យុវជន​នៅក្នុង​សង្គម ។​

ទី​២-​កម្មវិធី​ពង្រឹង​ស្មារតី រួមមាន​៖-​កម្មវិធី​ប្រកួតប្រជែង​និយាយ​ជា​សាធារណៈ​-​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស​-​វេទិកា​ជជែក​ពិភាក្សា​ជា​សាធារណៈ​។ ទី​៣-​កម្មវិធី​ទស្សនកិច្ច​សិក្សា រួមមាន​៖-​ថ្នាក់​ទី​៤-​ទី​៥ ខ្មែរ និង ភាសា​អង់គ្លេស​Level4-5 ទស្សនកិច្ច​ព្រះ​ប្រ​រម​រាជវាំង​-​ថ្នាក់​ទី​៦ ខ្មែរ និង ភាសា​អង់គ្លេស Level 6 ​ទស្សនកិច្ច​សារមន្ទីរ​ជាតិ​-​ថ្នាក់​ទី​៧ ខ្មែរ និង ភាសា​អង់គ្លេស Level 7​ ទស្សនកិច្ច​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង​-​ថ្នាក់​ទី​៨ ខ្មែរ និង ភាសា​អង់គ្លេស Level 8 ទស្សនកិច្ច​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​-​ថ្នាក់​ទី​៩ ខ្មែរ និង ភាសា​អង់គ្លេស Level 9 ទស្សនកិច្ច​សារមន្ទីរ​ជាតិ និង​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ​-​ថ្នាក់​ទី​១០ ខ្មែរ និង ភាសា​អង់គ្លេស Level 10 ទស្សនកិច្ច​ព្រះបរមរាជវាំង និង​ភ្នំ​ព្រះរាជ​ទ្រព្យ ឧត្តុង្គ​-​ថ្នាក់​ទី​១១ ខ្មែរ និង ភាសា​អង់គ្លេស Level 11 ទស្សនកិច្ច​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​រមណីយដ្ឋាន ភ្នំ​សន្ទុក​-​ថ្នាក់​ទី​១២ ខ្មែរ និង ភាសា​អង់គ្លេស Level 12 ទស្សនកិច្ច​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក និង​ប្រាសាទសម្បូរព្រៃគុក ។​

​ទី​៤-​កម្មវិធីសិក្សា​តាម​ទូរទស្សន៍​៖ សិស្ស​បាន​សិក្សា​ពី​ចំរៀង​ខ្មែរ​-​អង់គ្លេស រឿងនិទាន និង​ទស្សនៈ​វាគ្មិន​ល្បីៗ ។​
​ទី​៥-​កម្មវិធី​ប្រឡង​សំណេរ​៖ ធ្វើ​ឲ្យ​សិស្ស​ចេះ​ស្ទាត់​ក្នុង​ការ​សរសេរ​កថាខណ្ឌ​សម្រាប់​ថ្នាក់​តូច និង​តែង​សេចក្តី​សម្រាប់​ថ្នាក់​ធំ ។​
​ទី​៦-​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា​៖ ធ្វើ​ឲ្យ​សិស្ស​មាន​ជំនាញ ក្នុង​ការ​គិត បូកលេខ ប្រមាណ​វិធី ដោះស្រាយ​បញ្ហា​បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស ។​
​ទី​៧-​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ​៖ លើកទឹកចិត្ត និង​ផ្តល់ឱកាស​ជូន​សិស្សានុសិស្ស​បាន​បញ្ចេញស្នាដៃ និង​ទេពកោសល្យ​ដែល​ខ្លួន​មាន​ពី​កំណើត​។​

ក្នុងឱកាស​នោះ​ផងដែរ លោក លី ឆេង បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ក្មួយៗ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ គោរព​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​បានល្អ មាន​វិន័យ​ល្អ និង​សីលធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គម រហូត​ទទួលបាន​វិញ្ញាបនបត្រ​នាពេលនេះ​។ លោក បាន​មានប្រសាសន៍ថា សមិទ្ធិផល និង​ការរីកដុះដាល​របស់​ប៊ែ​ល​ធី គ្រុប ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គឺ​ដោយសារ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អាណាព្យាបាល​សិស្ស សិស្សានុសិស្ស និស្សិត ស្ថាប័ន​នានា ក្រសួង​អប់រំ យុវជន និង​កីឡា និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ផងដែរ​។ លោក ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ទាំងអស់​ត្រូវខិតខំ​រៀន​សូត្រ ដើម្បី​បង្កើន​ចំណេះដឹង​របស់ខ្លួន ហើយ​នៅពេល​បញ្ចប់ Level 12 ផ្នែក​ភាសា​អង់គ្លេស ត្រូវមាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ការនិយាយ ការ​ស្តាប់ ការអាន និង​ការសរសេរ ដើម្បី​ឈានទៅដល់​ការប្រឡង​តេស្ត​អន្តរជាតិ (TOEFL ឬ​IELTS) ឲ្យ​បាន​ពិន្ទុ​យ៉ាងតិច 6.5 ឡើងទៅ​សម្រាប់​ដាក់​ពាក្យសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ដើម្បី​ក្លាយទៅជា​អ្នកដឹកនាំ​ល្អ និង​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​។ បន្ទប់​មក លោក ប្រធាន​គណៈអធិបតី និង​លោក​លោក ក៏បាន​ចូលរួម​អបអរសាទរ និង​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​សិស្ស​ជ័យលាភី​ទាំង ៨១៣​នាក់ នាពេលនោះ​ផងដែរ ៕សាលា ប៊ែ​ល​ធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​ភាសា​អង់គ្លេស​ទូទៅ Level 6 ជំនា​ន់ទី​៣៧ និង​ទី​៣៨
សាលា ប៊ែ​ល​ធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​ភាសា​អង់គ្លេស​ទូទៅ Level 6 ជំនា​ន់ទី​៣៧ និង​ទី​៣៨
សាលា ប៊ែ​ល​ធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​ភាសា​អង់គ្លេស​ទូទៅ Level 6 ជំនា​ន់ទី​៣៧ និង​ទី​៣៨