ធ្វើ​បែប​ណា​ពេល​មនុស្ស​រង​គ្រោះ​ដោយ​រន្ទះ?

ធ្វើ​បែប​ណា​ពេល​មនុស្ស​រង​គ្រោះ​ដោយ​រន្ទះ?

ការជួយសង្គ្រោះបឋមដល់មនុស្សណាម្នាក់ដែលជួបឧប្បត្តិហេតុ រន្ទះបាញ់ ជាការសំខាន់បំផុត និងអាចស្រោចស្រង់អាយុជីវិតជនរងគ្រោះបានផងដែរ បើគេមិនទាន់ផុតដង្ហើម។ ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីជួយសង្គ្រោះឱ្យមានសភាពធូរស្រាលបន្តិចហើយ ត្រូវប្រញាប់បញ្ជូនអ្នករងគ្រោះនោះទៅមន្ទីរពេទ្យជាបន្ទាន់ ឬទូរស័ព្ទរកគ្រូពេទ្យមកជួយក៏ជាការប្រសើរ ប្រសិនបើយើងលំបាកក្នុងមធ្យោបាយដឹកជញ្ជូនតែត្រូវទូរស័ព្ទនៅចំណុច ណាដែលមានសុវត្ថិភាព ។ ខាងក្រោមនេះជារបៀបមួយចំនួននៃការសង្គ្រោះបឋម ៖

១- ត្រូវក្រាលកន្ទេលឬកម្រាលអ្វីមួយលើទីដែលមានសុវត្ថិភាពចៀសវាងដាក់អ្នករងគ្រោះនៅផ្ទាល់ដី ឬត្រាំទឹក។

២-អ្នករងគ្រោះច្រើនគាំងបេះដូង និងលំបាកក្នុងការដកដង្ហើម ។ ត្រង់នេះអ្នកដែលត្រូវជួយកុំអាលអស់សង្ឃឹម ត្រូវពិនិត្យមើលចង្វាក់ដង្ហើម និងបេះដូង ដោយស្ទាបចង្វាក់ជីវចរនៅត្រង់កជនរងគ្រោះ ។ បើឃើញថា ជនរងគ្រោះមិនដកដង្ហើម ត្រូវផ្លុំខ្យល់ចូលមាត់គេធ្វើរបៀបនេះរហូតដល់ជនរងគ្រោះ ដកដង្ហើមឡើងវិញ ។ ប៉ុន្តែបើជនរងគ្រោះមិនមានជីវចរ ត្រូវយកដៃទាំងពីររបស់អ្នកទៅសង្កត់ពីលើសន្ទះទ្រូងគាត់ ធ្វើរហូតទាល់តែសាច់ដុំបេះដូងដើរឡើងវិញ។

៣-ក្នុងករណីឃើញមានបាក់ឆ្អឹងឬហូរឈាមសូមចល័តជនរងគ្រោះទៅ កាន់ទីសុវត្ថិភាពដោយប្រុងប្រយ័ត្នបំផុតខ្លាចក្រែងគ្រោះថ្នាក់ បន្ថែម ហើយប្រញាប់បញ្ជូនគេទៅកាន់មន្ទីរពេទ្យ ៕

ប្រភព៖ iknow

  • ធ្វើ​បែប​ណា​ពេល​មនុស្ស​រង​គ្រោះ​ដោយ​រន្ទះ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:សុខភាព
Tags: