អត្ថប្រយោជន៍ស្មានមិនដល់នៃអាហារពេលព្រឹក

ការដាស់តឿនពីចាស់ៗញ៉ាំអាហារពេលព្រឹកពិតជាត្រឹមត្រូវណាស់ ព្រោះថាអាហារពេលព្រឹកមានសារៈសំខាន់បំផុតសម្រាប់សុខភាព ទាំងចំពោះមនុស្សពេញវ័យ និងកុមារ។ វាមិនត្រឹមតែផ្តល់នូវថាមពលដើម្បីឲ្យពួកយើងមានកម្លាំងពេញមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទម្ងន់ឲ្យបានល្អ និងបង្កើនការចងចាំផងដែរ។ យោងទៅតាមការស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការញ៉ាំអាហារពេលព្រឹកដែលមានជីវជាតិផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

– បង្កើនស្មារតី និងការចងចាំដែលធ្វើអ្នកអាចបំពេញកិច្ចការ និងការសិក្សាបានរលូន
– បង្កើនកម្លាំង និងកម្រិតធន់នឹងការបញ្ចេញសកម្មភាពដែលប្រើកម្លាំងខ្លាំង
– ធ្វើឲ្យកម្រិតកូឡេស្តេរ៉ូលទាប ដែលអាចជួយកាត់បន្ថយការប្រឈមនឹងជម្ងឺបេះដូង លើសឈាម និងជម្ងឺផ្សេងៗទៀត។

ដូច្នេះប្រសិនអ្នកមានបញ្ហាក្នុងការឡើងទម្ងន់ លើសជាតិខ្លាញ់ ឆាប់អស់កម្លាំង ឬគិតមិនសូវចេញ លោកអ្នកគួរគិតគូរឡើងវិញចំពោះការញ៉ាំអាហារពេលព្រឹកដែលសំបូរជីវជាតិ។ អាហារទាំងនោះរួមមាន៖

ទឹកដោះគោ,ស៊ុត

អត្ថប្រយោជន៍ស្មានមិនដល់នៃអាហារពេលព្រឹក

គ្រាប់ធុញ្ញជាតិ

អត្ថប្រយោជន៍ស្មានមិនដល់នៃអាហារពេលព្រឹក

ផ្លែឈើ និងអាហារដែលមានផ្ទុកបន្លែចម្រុះច្រើន

អត្ថប្រយោជន៍ស្មានមិនដល់នៃអាហារពេលព្រឹក

ប្រភព៖ sabay

  • អត្ថប្រយោជន៍ស្មានមិនដល់នៃអាហារពេលព្រឹក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:សុខភាព
Tags: