ឌួង ឆាយ ទម្លា​យ​សារ​យ៉ាង​វែងបក​ស្រាយ​រឿង​…

6 Videos


កាលពីថ្មីៗនេះ លោក ឌួង ឆាយ បានសរសេរសារមួយប្រតិកម្មឆ្លើយតបទៅនឹងសំណួរក្នុងបណ្តាញសង្គមហ្វេសប៊ុក សួររូបលោកពីការដែលជ្រើសរើសយកភេទទី៣ ឬ អ្នកដែលស្រឡាញ់ភេទដូចគ្នា ឲ្យចូលបម្រើការងារក្នុងក្រុមហ៊ុនរបស់លោក។

P9

លោក ឌួង ឆាយ ដែលគេគ្រប់គ្នាតែងតែស្គាល់ថា ជាឧកញ៉ាដែលមានវ័យក្មេងជាងគេក្នុងប្រទេស ហើយជាបុគ្គលម្នាក់ដែលបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ក្នុងសង្គមជាច្រើន ពេលនេះបានសរសេរសារឆ្លើយតបចំពោះការចោទសួរ និង សើចរូបលោកដែលបានជ្រើសរើសយកភេទទី៣ និង អ្នកស្រឡាញ់ភេទដូចគ្នាឲ្យចូលបម្រើការងារក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់ ។

ក្នុងសារនោះផងដែរ លោក ឌួង ឆាយ បានសរសេររៀបរាប់ថា « មានមនុស្សមួយចំនួនបាន Chat មកសើច និង សួរខ្ញុំថា ហេតុអ្វីចង់ជ្រើសរើសយកភេទទី៣មកធ្វើការនៅក្រុមហ៊ុនរបស់ខ្ញុំ។ ចង់ប្រាប់ថាខ្ញុំមិនស្អប់ខ្ពើម ឬក៏រអើមចំពោះមនុស្សប្រុសស្រីណាដែលស្រឡាញ់ភេទដូចគ្នានោះទេ ។ យើងទាំងអស់គ្នាគួរតែព្យាយាមយល់ពីអារម្មណ៍ពួកគាត់ផង ពីព្រោះនោះគឺជាធម្មជាតិរបស់ពួកគេហើយវាក៏មិនមែនជាការធ្វើពុត ឬ សម្តែងអ្វីនោះដែរ ។

ពីពេលនេះតទៅសូមអ្នកទាំងអស់គ្នាបង្ហាញពីសេរីភាពនៃចំណង់ចំណូលចិត្ត និង អារម្មណ៍ពិតរបស់យើងទៅ ព្រោះវាជាការពិតនៃខ្លួនយើង ហើយក៏វាមិនខុសច្បាប់ ឬ បញ្ជាក់ថាយើងជាមនុស្សអាក្រក់នោះទេ។ ឆាកជីវិតមនុស្សពិតជាខ្លីណាស់កុំខ្វល់នឹងសម្ដីរបស់គេ។ ជាពិសេសបងប្អូនក្នុងវិស័យសិល្បៈ មហាជន គេគាំទ្រទេពកោសល្យរបស់យើង មិនមែនភេទរបស់យើងនោះទេ។ SHARE ដើម្បីលើកទឹកចិត្តពួកគាត់» ។

ឌួង ឆាយ ទម្លា​យ​សារ​យ៉ាង​វែងបក​ស្រាយ​រឿង​…

តាមរយៈសាររបស់លោក ឌួង ឆាយ សបញ្ជាក់ឲ្យឃើញថា ទោះបីជាភេទទី៣ ឬ អ្នកស្រឡាញ់ភេទដូចគ្នាក្តី អ្នកទាំងនោះគឺជាមនុស្សដូចគ្នាមានសិទ្ធិស្មើគ្នាក្នុងការងារ ដូច្នេះសូមកុំរអើមពួកគាត់ ព្រោះថាការងារល្អគឺអាស្រ័យលើសមត្ថភាពមិនមែនមកពីបញ្ហាភេទនោះទេ ៕

                                                                                         ជួន នូវ