សុខ សិរី​វ​ឌ្ឍ​នា បានធ្វើ​ខួបកំណើត​ជូន​លោក​ឪ​ពុក​

6 Videos


លោក សុខ សិរីវឌ្ឍនា បានពន្លេចសារយ៉ាងខ្លីដ៏មានអត្ថន័យមួយរួមជាមួយនំខួបកំណើតជូនពរលោកប៉ារបស់លោកផ្ទាល់ក្នុងថ្ងៃខួបងកំណើត ។

P9

សុខ សិរី​វ​ឌ្ឍ​នា បានធ្វើ​ខួបកំណើត​ជូន​លោក​ឪ​ពុក​

លោក សុខ សិរីវឌ្ឍនា ដែលយើងគ្រប់គ្នាតែងតែបានស្គាល់ថាជាពិធីករដែលមានសម្តីវោហារសព្ទទាក់ទាញចិត្តទស្សនិកជន និង ជាតារាសម្តែងដែលមានប្រជាប្រិយភាពទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រិយមិត្តអ្នកគាំទ្រផងនោះ ថ្មីៗនេះលោកបានធ្វើខួបកំណើតដ៏តូចមួយជូនលោកប៉ារបស់លោក នេះបើតាមរយៈរូបថតមួយសន្លឹក និង សារមួយឃ្លាដែលលោក សុខ សិរីវឌ្ឍនា បានរំលេចឡើងដ៏មានអត្តន័យក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបសលោកថា «Happy birthday dad ❤ជូនពរ លោកប៉ាមានសុខភាពល្អ ជោគជ័យរាល់ការងារ IG : Sok.sereyvathana »។

សុខ សិរី​វ​ឌ្ឍ​នា បានធ្វើ​ខួបកំណើត​ជូន​លោក​ឪ​ពុក​

លោក សុខ សិរីវឌ្ឍនា បានធ្វើខួបកំណើតជូនដល់អ្នកមានគុណរបស់លោកនៅពេលនេះបញ្ជាក់ឲ្យឃើញថា លោកជាមនុស្សដែលមានភាពកត្តញ្ញូតាធម៌ ដឹងគុណចំពោះឪពុកម្តាយដែលនៅរស់ដូចពាក្យចាស់ពោលថា ធ្វើបុណ្យទាន់ខែភ្លឺនោះឯង ៕

                                                                           ជួន នូវ

សុខ សិរី​វ​ឌ្ឍ​នា បានធ្វើ​ខួបកំណើត​ជូន​លោក​ឪ​ពុក​