U16 កម្ពុជា​ឈ្នះ U16 ថៃ ដោយ​លទ្ធផល ៣-១

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U16) ​​ទទួល​បាន​ជ័យជម្នះ​៣-១ លើ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​ក្រោម​ អាយុ​១៦​ឆ្នាំ ​​​នៅ​ទី​លាន​​ Nongjok National Training Center ប្រទេស​ថៃ ​ដើម្បី​​ត្រៀម​ខ្លួន​ចូល​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ នេះ​ជា​ការ​ប្រកួត​ឈ្នះ​លើក​ទី​ពីរ​សម្រាប់​ក្រុម U16 កម្ពុុជា​នៅ​លើ​ទឹក​ដី​ថៃសម្រាប់​ការ​ប្រកួត​​មិត្តភាព​៣​​លើក​កន្លង​ បន្ទាប់​ពី​ចាញ់​ក្រុម​យុវជន​ថនបូរី​ថៃ (Thonburi) ​២-០ ​និង​ឈ្នះ​ក្រុម​ឆនបូរី (Chunbory) ​ដោយ​លទ្ធផល ៥-១៕

 

U16 កម្ពុជា​ឈ្នះ U16 ថៃ ដោយ​លទ្ធផល ៣-១ ក្រុម U16 កម្ពុជា

 

U16 កម្ពុជា​ឈ្នះ U16 ថៃ ដោយ​លទ្ធផល ៣-១ក្រុម U16 ថៃ

 

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា