ខ្លោចចិត្ត​ជាមួយ ភិន សុ​ដា​លី​ស ពេល​ឃើញ​ទិដ្ឋ​ភាព​ទាំង​នេះ​

6 Videos


ក្រោយមានរឿងរកាំរកូសរហូតដល់ថ្នាក់ដាក់ពាក្យលែងលះពីប្ដីអត់ខាន់ស្លា ប៉ែន ចំរ៉ុង រួចមក យើងតែឃើញថា ភិន សុដាលីន តែងបង្ហាញអារម្មណ៍សោកសៅនៅក្នុងបណ្ដាញសង្គមជាញយដង បាត់អស់នូវភាពផ្អែមល្ហែមជាលក្ខណៈគូស្នេហ៍ដូចកាលគ្រាដើម ធ្វើឱ្យទស្សនិកជនអាណិតអាសូរដល់តារាសម្ដែងក្មេងខ្ចីនេះមិនតិចនាក់នោះឡើយ ។

P9

ចំណងស្នេហ៍រវាងតារាសម្ដែង ប៉ែន ចំរ៉ុង និង ភិន សុដាលីស ជាចំណងស្នេហ៍ដ៏កក្រើកផ្អើលអស់មិត្តភក្ដិក្នុងសិល្បៈ និង មហាជនទូទាំងប្រទេសព្រោះតែចំណងស្នេហ៍មួយនេះបានបែកធ្លាយឡើងដោយការប្រើអំពើហឹង្សាពីសំណាក់ឪពុករបស់ភាគីខាងស្រីទៅលើលោក ប៉ែន ចំរ៉ុង ជាគូស្នេហ៍ ។ ក្រោយមកគូស្នេហ៍មួយគូនេះ កាន់តែមានព័ត៌មានក្ដៅគគុកឡើងរហូតដល់ភាគីខាងស្រីរត់ចោលទ្រនំខ្ពស់ដែលធ្លាប់រួមរស់ជាមួយគ្រួសារទៅស្រវារួមរស់ជាមួយគូស្នេហ៍ដោយមិនខ្លាចមាត់ញាតិពេបជ្រាយនោះឡើយ ។

ខ្លោចចិត្ត​ជាមួយ ភិន សុ​ដា​លី​ស ពេល​ឃើញ​ទិដ្ឋ​ភាព​ទាំង​នេះ​

គូស្នេហ៍តារាដែលរាំងផ្ទប់ដោយរនាំងគ្រួសារនេះ រឹតតែគួរឱ្យចាប់អារម្មណ៍ថែមទៀតក្រោយពេលដែលតួឯកប្រុសជាគូស្នេហ៍បានសច្ចាស្បថស្បែនៅលើកញ្ចក់ទូរទស្សន៍បង្ហាញប្រាប់មហាជន និង គូស្នេហ៍ខ្លួនថា «ទោះបីជាបងមិនមានទ្រព្យសម្បត្តិច្រើនដូចគេ បងមិនពូកែរកស៊ីដូចគេ តែបងជឿជាក់ថា បងឲ្យអូនសើចច្រើនជាងយំ ហើយនិងមានក្តីសុខច្រើនជាងកើតទុក្ខ ហើយនិងទទួលបានគ្រប់យ៉ាងដែលអូនប្រាថ្នា បងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីរកឲ្យ» ។

ខ្លោចចិត្ត​ជាមួយ ភិន សុ​ដា​លី​ស ពេល​ឃើញ​ទិដ្ឋ​ភាព​ទាំង​នេះ​

តែអ្វីគ្រប់យ៉ាងបែរជាផ្ទុយស្រឡះ ត្រឹមតែរយៈពេលប៉ុន្មានខែសោះក្ដីស្នេហ៍ដ៏ ល្អូកល្អិនមួយនេះបែរជារលាយដូចជាក្រមួនត្រូវថ្ងៃ ដល់ថ្នាក់ខាងប្រុសទ្រាំលែងបានដាក់ពាក្យលែងលះ ឯខាងស្រីបានត្រឹមឈឺចិត្តរីងរៃទាំងមានកូនក្នុងផ្ទៃគួរឱ្យអាសូរ ។ រហូតមកទល់ពេលនេះ ភិន សុដាលីន បានត្រឹមត្អូញត្អែរក្នុងបណ្ដាញសង្គមនឹកស្រណោះខ្លួនក្រោយពេលឃើញគូស្នេហ៍គេផ្អែមល្ហែម ។ ដូចជាថ្មីៗនេះ ក្រោយពេលឃើញគូស្នេហ៍តារាសិល្បៈរបស់ប្រទេសថៃមួយគូបង្ហាញក្ដីស្រឡាញ់នៅពេលដែលប្រពន្ធខ្លួនឆ្លងទន្លេនោះ ភិន សុដាលីស បានត្រឹមនិយាយថា «រំភើបជំនួសគេ» តែប៉ុណ្ណោះ ។

ខ្លោចចិត្ត​ជាមួយ ភិន សុ​ដា​លី​ស ពេល​ឃើញ​ទិដ្ឋ​ភាព​ទាំង​នេះ​

គួរបញ្ជាក់ថា ក្រោយការដាក់ពាក្យលែងលះពីសំណាក់លោក ប៉ែន ចំរ៉ុង រួចមក គឺខាងតុលាការបានកោះហៅអ្នកទាំងពីរទៅសម្រុះសម្រួលចំនួនពីរដងរួចទៅហើយ ចំពោះលទ្ធផលទៅមុខទៀតយ៉ាងណានោះ មានតែរង់ចាំមើលទាំងអស់គ្នាបន្ដទៀត ៕ ភូមិន្ទ

ខ្លោចចិត្ត​ជាមួយ ភិន សុ​ដា​លី​ស ពេល​ឃើញ​ទិដ្ឋ​ភាព​ទាំង​នេះ​
ខ្លោចចិត្ត​ជាមួយ ភិន សុ​ដា​លី​ស ពេល​ឃើញ​ទិដ្ឋ​ភាព​ទាំង​នេះ​
ខ្លោចចិត្ត​ជាមួយ ភិន សុ​ដា​លី​ស ពេល​ឃើញ​ទិដ្ឋ​ភាព​ទាំង​នេះ​
ខ្លោចចិត្ត​ជាមួយ ភិន សុ​ដា​លី​ស ពេល​ឃើញ​ទិដ្ឋ​ភាព​ទាំង​នេះ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត