ហេតុផល​ឡើង​ទម្ងន់ ៣ យ៉ាង ដែល​ស្ត្រី​មានគភ៌​មិនបាច់​បារម្ភ

ហេតុផល​ឡើង​ទម្ងន់ ៣ យ៉ាង ដែល​ស្ត្រី​មានគភ៌​មិនបាច់​បារម្ភ

ចាស់ៗតែងប្រាប់ថា “ស្ត្រីមានគភ៌ត្រូវទទួលទានឱ្យច្រើន ព្រោះត្រូវចិញ្ចឹមកូនក្នុងផ្ទៃម្នាក់ទៀត” ប៉ុន្តែជាក់ស្តែង ស្ត្រីក៏ត្រូវចេះគ្រប់គ្រងទម្ងន់សុខភាពដែរ ។ ស្ត្រីមានគភ៌គួរយល់ដឹងថា ការឡើងទម្ងន់ក្នុងពេលមានទម្ងន់ជារឿងប្រក្រតីក៏ពិតមែន ប៉ុន្តែតើអ្វីទៅជាមូលហេតុនៃការឡើងទម្ងន់របស់អ្នក ? តាមការណែនាំវេជ្ជសាស្ត្រទម្ងន់សុខភាពរបស់ស្ត្រីមានគភ៌គួរស្ថិតក្នុងគម្លាតដូចខាងក្រោម ៖

– ស្ត្រីទម្ងន់ស្រាលអាចនឹងឡើងទម្ងន់ពី ១៣ ទៅ ១៨ គីឡូក្រាម នៅពេលមានគភ៌
– ស្ត្រីទម្ងន់ធម្មតា អាចនឹងឡើងទម្ងន់ពី ១១ ទៅ ១៦ គីឡូក្រាម នៅពេលមានគភ៌
– ស្ត្រីធាត់ អាចនឹងឡើងទម្ងន់ ពី ៧ ទៅ ១១ គីឡូក្រាម នៅពេលមានគភ៌
– ស្ត្រីធាត់លើសទម្ងន់ អាចនឹងឡើងទម្ងន់ពី ៥ ទៅ ៩ គីឡូក្រាម នៅពេលមានគភ៌ ទម្ងន់ទាំងនេះ អាចនឹងប្រែប្រួល ប្រសិនបើទារកក្នុងផ្ទៃជាកូនភ្លោះ ឬ ភ្លោះច្រើនជាង ២ ។

ហេតុផលប្រក្រតី ៣ យ៉ាង ដែលបណ្តាលឱ្យស្ត្រីមានគភ៌ឡើងទម្ងន់ ៖

១ – សុខភាពទារក : នេះមិនមែនជារឿងចម្លែកទេ ព្រោះថាពោះអ្នកកាន់តែធំ កូនក៏កាន់តែលូតលាស់ ដូចនេះទម្ងន់ក៏នឹងឡើងតាមនឹងដូចគ្នាដែរ ។ ប្រសិនបើអ្នកមិនឡើងទម្ងន់ មានន័យថា អ្នកអាចប្រឈមនឹងបញ្ហា អាចកូនកើតមិនគ្រប់ខែ ឬកូនមិនគ្រប់គីឡូ។ ការឡើងទម្ងន់ក៏បញ្ជាក់ដែរថា ទារកក្នុងផ្ទៃលូតលាស់ល្អ ហើយមិនងាយប្រឈមនឹងជំងឺបេះដូង បញ្ហាដង្ហើម និងប្រព័ន្ធរំលាយអាហារឡើយក្រោយពេលកើត ។

២ – សុដន់ឡើងធំ : ស្ត្រីមានគភ៌ប្រាកដជាមានសុដន់ធំជាងធម្មតា នេះបណ្តាលមកពីជាលិកាសុដន់រីកប៉ោង និងចាប់ផ្តើមផលិតទឹកដោះសម្រាប់កូននៅពេលកើតមក។ កត្តានេះ អាចនឹងបណ្តាលឱ្យសុដន់១ចំហៀង ឡើង ១គីឡូក្រាម ហើយសម្រាប់ស្ត្រីដែលមានសុដន់តូចអាចនឹងមានការភ្ញាក់ផ្អើលចំពោះខ្លួនឯង ។

៣ – ស្រក់ទម្ងន់ឆាប់រហ័ស : សូមកុំបារម្ភ នៅពេលក្រោយសម្រាល ទម្ងន់របស់អ្នកនឹងស្រកស្រុតចុះយ៉ាងគំហុក។ អ្នកអាចនឹងស្រក ជាមធ្យម ៥ គីឡូក្រាមបន្ទាប់ពីសម្រាលហើយភ្លាមៗ ដែលនេះជាទម្ងន់របស់ទារក ទឹកភ្លោះ និង សុកកូន។ រយៈពេល ២ទៅ៣សប្តាហ៍បន្ទាប់ពីសម្រាល អ្នកនឹងស្រកគីឡូបណ្តើរៗ ដោយសារការផលិតអ័រម៉ូននៅពេលមានគភ៌ត្រូវបានកាត់បន្ថយ ហើយអ្នកនឹងបាត់បង់សារធាតុទឹកពីក្នុងខ្លួនមួយចំនួនទៀត។ ប្រសិនបើអ្នកចង់បានរូបរាងដើមឆាប់រហ័ស គួរអនុវត្តការហាត់ប្រាណ បំបៅកូនដោយទឹកដោះ និង ទទួលទានអាហារសុខភាពឱ្យបានជាប់លាប់ ៕លក្ខិណា

 

ប្រភព៖ pmhotnews

  • ហេតុផល​ឡើង​ទម្ងន់ ៣ យ៉ាង ដែល​ស្ត្រី​មានគភ៌​មិនបាច់​បារម្ភ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:សុខភាព
Tags: