ភ្លៀង​ធ្លាក់​ច្រើន​នៅ​កម្ពុជា​រហូតដល់​ថ្ងៃទី​៣ ខែកក្កដា​ និពន្ធដោយ : ថ្មីៗ       June-24-2016, 8:59 pm         146

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្លៀង​ធ្លាក់​ច្រើន​នៅ​កម្ពុជា​រហូតដល់​ថ្ងៃទី​៣ ខែកក្កដា​​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ឲ្យ​ដឹងថា ជ្រលង​សម្ពាធ​ទាប កំពុង​គ្របដ​ណ្ដា​ប់​លើ​ប្រទេស​កម្ពុជា ទន្ទឹម​នឹងមាន​វិ​សម្ពាធ​ទាប​មួយ​កើតឡើង​នៅ​សមុទ្រ​ចិន​ខាង​ត្បួ​ង ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​រាជធានី​និង​តាម​បណ្ដា​ខេត្ត​។​

​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​នៅថ្ងៃនេះ បញ្ជាក់ថា នៅ​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ពិសេស​ចាប់ពី​ថ្ងៃទី​២៧​ខែមិថុនា ដល់​ថ្ងៃទី​៣​ខែកក្កដា នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​នឹង​ខ្យល់​បក់បោក​ខ្លាំង​។

​ចំពោះ​តំបន់​វាលទំនាប ក្នុងនោះ​មាន​ខេត្តកំពង់ស្ពឺ​, កំពត​, តាកែវ​, កណ្ដាល និង​រាជធានី​ភ្នំពេញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិច ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៧​ខែមិថុនា ហើយ​អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ចាប់ពី​ថ្ងៃទី​២៨​ខែមិថុនា ដល់​ថ្ងៃទី​៣​ខែកក្កដា​។ ចំណែក​ខេត្តបន្ទាយមានជ័យ​, ឧត្ដរមានជ័យ ប៉ៃលិន​, ពោធិ៍សាត់ និង​ខេត្តសៀមរាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៦​ខែមិថុនា ហើយ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ចាប់ពី​ថ្ងៃ​២៧​ខែមិថុនា​ដល់​ថ្ងៃទី​៣​ខែកក្កដា​។

​ដោយឡែក​ចំពោះ​ខេត្តស្វាយរៀង​, ព្រៃវែង និង​ខេត្តកំពង់ធំ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​ប​ង្កួ​រ​ទៅ​ច្រើន​ពីថ្ងៃ​២៤​ដល់​ថ្ងៃទី​២៦​ខែមិថុនា ហើយ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ពីថ្ងៃ​២៧​ខែមិថុនា ដល់​ថ្ងៃទី​៣​ខែកក្កដា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​។​

​សេចក្តីជូនដំណឹង​ដដែល​នេះ​ឲ្យ​ដឹង​ទៀតថា សម្រាប់​តំបន់​ខ្ពង់រាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​បង្គរ​ពីថ្ងៃ​ទី​២៤​ខែមិថុនា ហើយ​ជាពិសេស​ខេត្តកំពង់ចាម​, មណ្ឌលគិរី និង​ខេត្តក្រចេះ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​បំផុត​។​

​ក្រសួង​ធនធានទឹក​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ភ្លៀង​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕