រាជរដ្ឋាភិបាល​ជ្រើសរើស​ទាហានជើងទឹក​ចំនួន​២០០​នាក់​


​តាម​សំណើ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ពល​ទាហាន​ចំនួន​២០០​នាក់​សម្រាប់​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ ដោយ​សេចក្តីសម្រេច​លេខ​៤៦​សសរ​ ចុះ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​បច្ចុប្បន្ន​ គឺ​គ្រប់គ្រង​អំណាច​ដោយ​ក្រុម​គ្រួសារ​ "​ត្រកូល​ទៀ​"​ រួម​មាន​ ឯកឧត្តម​ នាយ​ឧត្តមនាវី​(​ផ្កាយ​៤)​ ទៀ​ វិញ​ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០១៧១​ ជា​មេបញ្ជាការ​ និង​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ឯកឧត្តម​ផ្កាយ​៤​ ទៀ​ បាញ់​ និង​លោក​ឧត្តមនាវីឯក​ ទៀ​ សុខា​ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៤២០៩​ ជា​មេបញ្ជាការ​រង​ និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរ​មុខ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ និង​ត្រូវជា​សាច់ញាតិ​របស់​ឯកឧត្តម​ផ្កាយ​៤​ ទៀ​ បាញ់​ និង​ឯកឧត្តម​ផ្កាយ​៤​ ទៀ​ វិញ​ ៕​

រាជរដ្ឋាភិបាល​ជ្រើសរើស​ទាហានជើងទឹក​ចំនួន​២០០​នាក់​

រាជរដ្ឋាភិបាល​ជ្រើសរើស​ទាហានជើងទឹក​ចំនួន​២០០​នាក់​

Related