លោក ហ៊ុន សែន រំលឹក​ជា​ថ្មី​ពី​ការ​ផ្លាស់ប្ដូរ​បង្ក​ទៅ​ជា​ការ​បង្ហូរ​ឈាម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹក​ជា​ថ្មី​ពី​ការ​ផ្លាស់​ប្ដូរ​បង្ក​ទៅ​ជា​ការ​បង្ហូរ​ឈាម ដោយ​លោក​លើក​ឡើង​ពី​ប្រទេស​មួយ​ចំនួន​ដូចជា អ៊ីរ៉ាក់ (Iraq) ស៊ីរី (Syria) ទុយណេស៊ី (Tunisia) និង​បណ្ដា ប្រទេស​នៅ​ផ្សេង​ដែល​ពលរដ្ឋ​បះបោរ​ធ្វើ​បដិវត្ត​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ថ្លែង​ក្នុង​ពេល​ជួប​សំណេះ​សំណាល ថ្នាក់​ដឹកនាំ​គ្រិស្តបរិស័ទ លោក ហ៊ុន សែន ថា ការ​ផ្លាស់ប្ដូរ​ដែល​គ្មាន​របៀប​រៀប​រយ​នឹង គឺ​ធ្វើ​ពលរដ្ឋ​បាត់បង់​ជីវិត មិន​ចេះ​ចប់ មិន​ចេះ​ហើយ។

ក្រៅ​ពី​ព្រមាន​ពី​ការ​ផ្លាស់ប្ដូរ​បង្ក​ទៅ​ជា​ការ​បង្ហូរ​ឈាម លោក ហ៊ុន សែន អះអាង​ថា លោក​មាន​បទពិសោធន៍​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍។ ក្រៅ​នេះ លោក ហ៊ុន សែន ប្រាប់​ទៅ​សាធារណជន​ថា ធ្លាប់​មាន​នាយករដ្ឋមន្ត្រី ឧទាហរណ៍​ម្នាក់ ថា​នឹង​បំបាត់​គ្រិស្តសាសនា​មិន​ឲ្យ​មាន​​នៅ​កម្ពុជា​ក្នុង​របប​គេ​គ្រប់គ្រង។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា តើ​អ្នកណា​ជា​នាយករដ្ឋមន្ត្រី​ឧទាហរណ៍​ទេ។ «»

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ពី​អ្វី​ដែល​លោក ហ៊ុន សែន និង​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក ថា ប្រទេស​កម្ពុជា​ពេល​នេះ មាន​សុខ​សន្តិភាព និង​គ្មាន​បញ្ហា​នយោបាយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។