រដ្ឋ​ចំណាយ​ក្នុង​មួយឆ្នាំ​១៥០​លាន​ដុល្លារ​លើ​ការងារ​ជួសជុល​ផ្លូវថ្នល់​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-24-2016, 9:59 pm         271

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋ​ចំណាយ​ក្នុង​មួយឆ្នាំ​១៥០​លាន​ដុល្លារ​លើ​ការងារ​ជួសជុល​ផ្លូវថ្នល់​រូបភាពពីហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន​សៀមរាប​៖ ថ្លែង​ពី​ខេត្តសៀមរាប លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំៗ​រដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ប្រមាណ ១៥០​លាន​ដុល្លារ លើ​ការងារ​ជួសជុល និង​ស្តារ​ប្រព័ន្ធ​ផ្លូវថ្នល់​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ការខូចខាត គឺ​បណ្តាលមកពី​ការដឹក​លើស​ទម្ងន់​។​

​លោក ស៊ុន ចាន់ថុល បាន​គណនា​ពី​ប្រព័ន្ធ​ដឹកជញ្ជូន​លើស​ទម្ងន់ ដែល​ធ្វើ​ឲ្យ​ផ្លូវថ្នល់​កម្ពុជា​រង​ការខូចខាត​។ ដើម្បី​ស្តារ និង​ជួសជុល​ប្រព័ន្ធ​ផ្លូវថ្នល់​ឡើងវិញ រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​រាល់​ឆ្នាំ​ប្រហែល ១៥០​លាន​ដុល្លារ​។

​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ជំរុញ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍ និង​ចៀសវាង​ការដឹក​លើស​ទម្ងន់​។ ដរាបណា​ការដឹកជញ្ជូន​នៅតែ​លើស​ទម្ងន់ ទោះ​ផ្លូវថ្នល់​កម្រិតណា​ក៏ដោយ នៅតែ​បន្ត​ខូច​ជា​ដែល​។ នេះ​ជាការ​បញ្ជាក់​របស់លោក​រដ្ឋមន្ត្រី​។​

​សូម​ស្តាប់​សំឡេង​លោក ស៊ុន ចាន់ថុល ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​សាធារណ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៣ មិថុនា នៅ​សាលា​ខេត្តសៀមរាប​

**audio2**

រដ្ឋ​ចំណាយ​ក្នុង​មួយឆ្នាំ​១៥០​លាន​ដុល្លារ​លើ​ការងារ​ជួសជុល​ផ្លូវថ្នល់​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-24-2016,  9:59 pm         271