គុន រៀម​រតនៈ ខំប្រឹង​ធ្វើ​ការងារ​ទាំង​យប់​ថ្ងៃ​រហូត​ធ្លាក់ខ្លួន​ឈឺ

គុន រៀម​រតនៈ ខំប្រឹង​ធ្វើ​ការងារ​ទាំង​យប់​ថ្ងៃ​រហូត​ធ្លាក់ខ្លួន​ឈឺ



ភ្នំពេញ ៖ ក្រៅពី​អាជីព​ជា​អ្នក​សិល្បៈ​តារា​សម្តែង​ប្រុស​និយម​តួ​ភេទ​ទី​៣​លោក គុណ រៀម​រតនៈ ពេល​យប់ៗ​ឆ្លៀតពេល​ទំនេរ​ទៅ​បម្រើ​ការងារ​ជា​មេការ​នៅ​ក្នុង​កន្លែង​ក្លិប​កម្សាន្ត​រាត្រី​មួយ​កន្លែង​កណ្តាល​ទីក្រុង​ភ្នំពេញ​ ដើម្បី​សន្សំ​លុយ​ទុក​សម្រាប់​ថ្ងៃ​អនាគត។

ពិសេស​មាន​បន្ទុក​ត្រូវ​រកលុយ​ចេញ​សង​ឲ្យ​បងប្អូន​ដល់​ទៅ​៥​នាក់​ក្នុង​១​នាក់​ចំនួន​១០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ថែរក្សា​ផ្ទះ​ចាស់​បុរាណ​ជា​កេរ្តិ៍​ដំណែល​បន្សល់ទុក​ពី​ពុក​-​ម៉ែ​ដែល​ត្រូវ​បាន​ចែក​ឋាន​ទៅ​ហើយ​ប៉ុន្តែ​ក៏​ត្រូវ​បងប្អូន​មាន​ចេតនា​ចង់​លក់​ឲ្យ​អ្នកដទៃ​នោះ។

ដោយ​កត្តា​ជីវភាព​គ្រួសារ​គួបផ្សំ​នឹង​ការ​ខំប្រឹង​ធ្វើការ​ងារ​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​ផង​នោះ​ទើប​ធ្វើ​ឲ្យ​សុខភាព​របស់​តារា​ប្រុស​រូប​សង្ហា​លោក គុន រៀម​រតនៈ កាលពី​ថ្មីៗ​នេះ​មាន​សភាព​ទ្រុឌទ្រោម​រហូត​ធ្លាក់ខ្លួន​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​នៅ​បន្ទប់​ផ្ទះ​ជួល​តែ​ម្នាក់​ឯង​យ៉ាង​កម្សត់​បំផុត។

ម្យ៉ាងទៀត​ក្រោយពី​ទស្សនិកជន​បាន​អាន​សារ​របស់​លោក​គឺ​ហាក់​មាន​អារម្មណ៍​អាណិត​អាសូរ​រាល់​ពាក្យ​សម្តី​ដែល​លោក​បានលើកឡើង​នេះ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​ផ្ទៃមុខ​ស្លេកស្លាំង​លើ​ចិញ្ចើម​មាន​បិទ​កន្លែង​ត្រជាក់​ថា ខ្លាច​អារម្មណ៍​មួយ​នេះ​ណាស់។ ទេវតា​អើយ​ឲ្យ​ខ្ញុំម្ចាស់​អត់​លុយ​បាន តែ​កុំ​ឲ្យ​ខ្ញុំម្ចាស់​ឈឺ​អី អាណិត​ជីវិត​កម្សត់​មួយ​នេះ​ផង​…..។

តារា​ប្រុស​លោក គុន រៀម​រតនៈ បាន​បញ្ចេញ​សារ​ដ៏​កម្សត់​ទៀត​ថា អ្នក​ពង្រាត់​ខ្ញុំ​ពី​ឪពុក ម្តាយ បងប្អូន​ជិត​២០​ឆ្នាំ​ហើយ​ពេលនេះ​សូម​ឲ្យ​ខ្ញុំ​រស់​បាន​សុខ​ផង​ចុះ​ខ្ញុំ​មិន​ដែល​សាង​អំពើ​បាប​ឬ​ធ្វើ​ឲ្យ​អ្នកណាម្នាក់​ក្តៅ​ក្រហាយ​ដោយសារ​ខ្ញុំ​ទេ មានតែ​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្តនឹង​ជា​ផលប្រយោជន៍​គេឯង​ប៉ុណ្ណោះ។

បន្ទាប់ពី​ទស្សនិកជន​បាន​ដឹង​ពី​ដំណឹង នៃ​ការ​ធ្លាក់​ខ្លួន​ឈឺ​ពី​សំណាក់​តារា​ប្រុស​លោក គុន រៀម​រតនៈ ភ្លាមៗ​នេះ​គេ​សង្កេតឃើញ​អ្នកគាំទ្រ​ជាច្រើន​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​និង​ផ្ញើ​សារ​ជូនពរ​សួរសុខទុក្ខ​ពី​អាការៈ​ជំងឺ​ផង​ដែរ​។ ប៉ុន្តែ​ជា​ចម្លើយ​ពុំ​ទាន់​មាន​នរណា​ដឹង​ថា ​លោក​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​អ្វី​នៅឡើយ​ទេ៕

គុន រៀម​រតនៈ ខំប្រឹង​ធ្វើ​ការងារ​ទាំង​យប់​ថ្ងៃ​រហូត​ធ្លាក់ខ្លួន​ឈឺ គុន រៀម​រតនៈ ខំប្រឹង​ធ្វើ​ការងារ​ទាំង​យប់​ថ្ងៃ​រហូត​ធ្លាក់ខ្លួន​ឈឺ