លោក សម រង្ស៊ី៖ កុំប្រៀប​ធៀប​ខ្ញុំទៅនឹង​លោកស្រី អ៊ុង​ សាន ស៊ូជី

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានសុំកុំឲ្យអ្នកគាំទ្រប្រៀបធៀបរូបលោកជាមួយលោកស្រី អ៊ុង សាន ស៊ូជី មេ ដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យនៅភូមា ដោយលើកឡើងថា លោកមិនខ្លាចវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារទេ ប៉ុន្តែ លោកបារម្ភថា លោកអាចត្រូវគេសម្លាប់ដោយឥតប្រយោជន៍។ ការនិរទេសខ្លួនរបស់លោក សម រង្ស៊ីកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានសើរើទោសជាប់ពន្ធនាគាររបស់លោក រងរិះគន់ពីសំណាក់អ្នកគាំទ្រក៏ដូចជាគូបដិបក្ខកាលពីខែមុន ខណៈដែលលោក កឹម សុខា អនុប្រធានគណបក្សបានស្ថិតនៅក្នុងប្រទេសកម្ពុជា តតាំងនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីចាប់ខ្លួនលោក។ និយាយទៅកាន់អាណិកជនខ្មែរនៅក្នុងទីក្រុងឡូវែល រដ្ឋមា៉សាជូសេត កាលពីថ្ងៃអាទិត្យ ជាផ្នែកមួយនៃដំណើរទៅរៃអង្គាសមូលនិធិនៅសហរដ្ឋអាមេរិក លោក សម រង្ស៊ី ត្រូវបានសួរដេញដោលអំពីមូលហេតុដែលលោកមិនតតាំងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការគំរាមចាប់ខ្លួនរូបលោក។ លោក សម រង្ស៊ី បានលើកឡើងនៅក្នុងខ្សែអាត់វីដេអូដែលបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា “រឿងថា ខ្ញុំខ្លាចជាប់គុក ខ្ញុំអត់ខ្លាចទេបងប្អូន បើខ្ញុំជាប់គុក បើខ្ញុំស្លាប់ ជាតិយើងបានរស់ ខ្ញុំយល់ព្រមភ្លាមមួយរំពេច។ តែសុំធានា បើ សម រង្ស៊ី ទៅស្រុកខ្មែរឥឡូវនេះ បើ សម រង្ស៊ី ជាប់គុក សម រង្ស៊ី […]

The post លោក សម រង្ស៊ី៖ កុំប្រៀប​ធៀប​ខ្ញុំទៅនឹង​លោកស្រី អ៊ុង​ សាន ស៊ូជី appeared first on The Cambodia Daily.