ទាំងនេះ​គឺជា​ទូរស័ព្ទ​ដែល​បង្ក​គ្រោះថ្នាក់​បំផុត និង​សុវត្ថិភាព​បំផុត​ទាំង ១០! ឆែក​មើល អ្នក​កំពុង​ប្រើ​ប្រភេទ​មួយណា​?

    ​ការស្រាវជ្រាវ​ច្រើន​លើសលប់​បានធ្វើ​ឡើង​ទូទាំង​ពិភពលោក ដែល​បញ្ជាក់ថា​ទូរស័ព្ទ​ណា​ដែល​បង្ក​គ្រោះថ្នាក់​ច្រើនជាងគេ និង​ទូរស័ព្ទ​ណា​ដែលមាន​សុវត្ថិភាព​ជាងគេ​និង​ល្អ​ដល់​សុខភាព​អ្នក​ប្រើ​។ ការស្រាវជ្រាវ​ថ្មី​នេះ​ធ្វើឡើង​ក្នុង​វិទ្យាស្ថាន Weizmann Institute of Science ក្នុងប្រទេស​អ៊ីស្រាអែល​។​

​    ​ការសិក្សា​ផ្ដោតលើ​គ្រោះមហន្តរាយ​សុខភាព​ដែល​បង្កឡើង​ដោយ​ការប្រើប្រាស់​ទូរស័ព្ទ​។ ការប្រើប្រាស់​ទូរស័ព្ទ​អាច​កើត​មហារីក ដោយសារ​រលក​វិទ្យុសកម្ម​បញ្ចេញ​ដោយ​ទូរស័ព្ទ ហើយ​ត្រូវបាន​ស្រូបយក​ដោយ​មនុស្ស​ចូលទៅក្នុង​រាងកាយ​។ ចំណែក​ក្មេង​ងាយ​ទទួលរង​គ្រោះ​បំផុត ហើយ​ខាងក្រោម​គឺជា​ទូរស័ព្ទ​ល្អ​និង​មិនល្អ​បំផុត​ដល់​សុខភាព​យើង​។​

​    ​* ទូរស័ព្ទ​ដែល​សុវត្ថិភាព​បំផុត​ទាំង ៥ គឺ​៖
​    ​- Samsung Galaxy Note II N7100 មាន​កម្រិត​វិទ្យុសកម្ម ០,១៧ ។​
​    ​- Samsung Galaxy Note N7000 មាន​កម្រិត​វិទ្យុសកម្ម ០,២៦​។​
​    ​- SonyEricsson Xperia Play មាន​កម្រិត​វិទ្យុសកម្ម ០,៣៦​។​
​    ​- Samsung Galaxy Beam មាន​កម្រិត​វិទ្យុសកម្ម ០,២៨​។​
​    ​- Samsung Galaxy 551 មាន​កម្រិត​វិទ្យុសកម្ម ០,៣៨​។​

​    ​* ទូរស័ព្ទ​ដែល​បង្ក​គ្រោះថ្នាក់​បំផុត​ទាំង ៥ គឺ​៖
​    ​- MOTOROLA DROID MAXX មាន​កម្រិត​វិទ្យុសកម្ម ១,៥៤​។​
​    ​- MOTOROLA DROID ULTRA មាន​កម្រិត​វិទ្យុសកម្ម ១,៥៤​។​
​    ​- Motorola MOTO –e- SAR មាន​កម្រិត​វិទ្យុសកម្ម ១,៥​។​
​    ​- Alcatel One Touch Evolve មាន​កម្រិត​វិទ្យុសកម្ម ១,៤៩​។​
​    ​- Huawei Vitria មាន​កម្រិត​វិទ្យុសកម្ម ១,៤៩​។​

​    ​* នេះ​គឺ​ជាគ​ន្លិះ​ខ្លះៗ​សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ ប្រសិន​មិន​ចង់​មាន​ជំងឺមហារីក​
​    ​- ប្រើ​កាស​សម្រាប់​និយាយ​
​    ​- បើក Speaker
​    ​- ផ្ញើ​សារ​ច្រើនជាង​និយាយ​
​    ​- ប្រើ​ទូរស័ព្ទដៃ​ដែលមាន​កម្រិត​វិទ្យុសកម្ម​តិច​
​    ​- បើសិន​សេវា​ទូរស័ព្ទ​ទើប​សូម​នៅ​តេ​និយាយ​គ្នា ព្រោះ​ទូរស័ព្ទ​នឹង​ប្រឹង​បញ្ចេញ​វិទ្យុសកម្ម​នៅពេលនោះ​៕