ទ័ព ​និង​ណាហ្គាវើល នរណា​រក​បាន​៣​ពិន្ទុ​បន្ថែម​ល្ងាច​នេះ?

​ក្រុម​ក្រសួង​ការពារ​ជាតិ ​នឹង​ត្រូវ​បើក​ទ្វា​រស្ដាត​ចាស់​ស្វាគមន៍​ក្រុម​ណាហ្គាវើល ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១១ នៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​សៅរ៍​នេះ។ ចាំ​មើល​ក្រុម​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ ក្រសួង​ការពារ​ជាតិ​អាច​យក​ឈ្នះ​ក្រុម​ណាហ្គាវើល​បាន​ដែរ​ឬ​អត់?

 

ទ័ព ​និង​ណាហ្គាវើល នរណា​រក​បាន​៣​ពិន្ទុ​បន្ថែម​ល្ងាច​នេះ?

 

សម្ដី​គ្រូ​បង្វឹក

 

លោក មាស ចាន់ណា ​បាន​និយាយ​ដូច​ខាង​ក្រោម​នេះ​ថា​៖

 

 

ចំណែក​ឯ​លោក ទេព ឡុងរចនា ធ្លាប់​បាន​និយាយ​ដែរ​ថា​ក្រុម​របស់​លោក​នាំ​យក​កីឡាករ​កូរ៉េ​ខាង​ជើង​ថ្មី​២​នាក់​នេះ ដើម្បី​រក្សា​តំណែង​លេខ​មួយ​កំពូល​តារាង។ គោល​បំណង​ធំ​របស់​ទ័ព​នៅ​រដូវ​កាល​នេះ​គឺ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។

 

ទ័ព ​និង​ណាហ្គាវើល នរណា​រក​បាន​៣​ពិន្ទុ​បន្ថែម​ល្ងាច​នេះ?

 

ជើង​កីឡាករ

ម្ចាស់​ផ្ទះ​ក្រសួង​ការពារ​ជាតិ​អាច​នឹង​ដាក់​កីឡាករ​កូរ៉េ​ខាង​ជើង​ទាំង​៤​នាក់​ឱ្យ​ចូល​លេង សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​ណាហ្គាវើល​នេះ។ ចំណែក​ឯ​ក្រុម​ណាហ្គាវើល​វិញ ​ក៏​ដូច​គ្នា​ដោយ​ក្រុម​របស់​លោក មាស ចាន់ណា ​នឹង​ដាក់​ជើង​កីឡាករ​ឱ្យ​ពេញ​តែ​ម្ដង​សម្រាប់​ប្រកួត​ធំ​មួយ​នេះ។

 

ប្រវត្តិ​ជួប​គ្នា

​ក្រុម​ទាំង​ពីរ​បាន​ប៉ះ​គ្នា​១៥​ដង​មក​ហើយ ដោយ​ក្នុង​នោះ​ក្រសួង​ការពារ​ជាតិ​អាច​យក​ឈ្នះ​ក្រុម​ណាហ្គាវើល​បាន​តែ​៣​ដង​ទេ ដោយ​ក្រៅ​ពី​នោះ​ស្មើ​បាន​៤​ដង ​និង​ចាញ់​៨​ដង។ ​កាល​ពី​រដូវ​កាល​មុន​ក្រុម​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​គឺ​ណាហ្គាវើល​ជា​អ្នក​ឈ្នះ​ទាំង​ពីរ​ជើង។ តែ​បើ​មើល​នៅ​រដូវ​កាល​២០១៦​នេះ​វិញ ​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​ឈ្នះ​ណាហ្គាវើល​បាន​១-០ ​រួច​ទៅ​ហើយ​កាល​ពី​ជុំ​ទី​មួយ។

 

នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ ​ក្រៅ​ពី​មួយ​គូ​ខាង​លើ​នេះ​ហើយ នៅ​មាន​មួយ​គូ​ទៀត​ដែរ​គឺ​ក្រុម​វេស្ទើន​ភ្នំពេញ​ត្រូវ​ប៉ះ​ជាមួយ​បឹង​កេត​អង្គរ​នៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល៕

 

អត្ថបទ៖ មុន្នី រម្យ