ឧស្សាហ៍​ធ្វើទុក្ខ​ក្រពះ គឺ​ដោយសារតែ​ទម្លាប់​អាក្រក់​ទាំងនេះ​

ឧស្សាហ៍​ធ្វើទុក្ខ​ក្រពះ គឺ​ដោយសារតែ​ទម្លាប់​អាក្រក់​ទាំងនេះ​


ឧស្សាហ៍​ធ្វើទុក្ខ​ក្រពះ គឺ​ដោយសារតែ​ទម្លាប់​អាក្រក់​ទាំងនេះ​

​ជំងឺ​នាពេល​បច្ចុប្បន្ន​នេះ ដូចជា ជំងឺ​ទឹកនោម​ផ្អែម និង​ធាត់​ជ្រុល ព្រមទាំង​ការប្រើប្រាស់​ថ្នាំ សុទ្ធ​តែ​អាច​នាំឲ្យ​ធ្វើទុក្ខ​ក្រ​ពះបាន តែ​យើង​ក៏​អាច​បង្ការ​បានដែរ​។ យ៉ាងណាមិញ ការផ្លាស់ប្តូរ​ទម្លាប់​ញ៉ាំ​អាហារ​ធម្មតាៗ​ពីរ​បី​យ៉ាង អាចជួយ​អ្នក​បង្ការ​ការ​មិន​ស្រួល ក្នុង​ក្រពះ​បាន​យ៉ាង​ល្អ​វិញ​។ ដូច្នេះ តើ​អ្វី​ទៅ​ជា​ទម្លាប់ នៃ​ការ​ញ៉ាំ​អាហារ​អាក្រក់ ដែល​នាំ​ឲ្យ​ក្រពះ ធ្វើទុក្ខ​ញឹកញាប់​ទៅ​?

ញ៉ាំ​អាហារ​ច្រើនៗ នៅពេល​យប់​ជ្រៅ​
មិន​ខ្វល់​ថា​អ្នក​ត្រូវ​បញ្ចប់​ការងារ ឬ​ត្រូវ​ធ្វើការ​ដល់​យប់​ជ្រៅ ឬ​អត់​ទេ តែ​ចូរ​ប្រា​កថា អ្នក​បាន​ញ៉ាំ​អាហារ​តិចៗ និង​ញ៉ាំ​អាហារ​ពេល​យប់​លឿន​បន្តិច ដើម្បី​បង្ការ​បញ្ហា​ធ្វើទុក្ខ​ក្រពះ​។ នេះ​ដោយសារ​តែ ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ នៅពេល​យប់​ជ្រៅ និង​ញ៉ាំ​អាហារ​ច្រើនៗ អាច​បណ្តាល​ឲ្យ​មិន​ស្រួល ដល់​ពោះវៀន ដែល​ជាហេតុ​នាំឲ្យ​ធ្វើទុក្ខ​ក្រ​ពះបាន​។

​អាហារ​មាន​ជាតិ​ខ្លាញ់ និង​ហឹរ​ច្រើន​
អាហារ​ពីរ​ប្រភេទ​នេះ តែងតែ​អាច​បណ្តាល​ឲ្យ​ក្រពះ​មិន​ស្រួល ដូច្នេះ ត្រូវតែ​និយាយ​ថា​ទេ ចំពោះ​អាហារ​ទាំងនេះ ពេល​ត្រូវកា​រញ៉ាំ​ច្រើនៗ​។ វា​មិន​ត្រឹមតែ​បណ្តាល​ឲ្យ​រលាក​ក្រពះ​ទេ តែ​ក៏​ប្រឈម​កាន់តែខ្លាំង នឹង​ផលវិបាក​ក្នុង​ក្រពះ​ដែរ​ដូចជា ឡើង​ជាតិ​អាស៊ីតខ្លាំង និង​ឈឺ​ក្នុង​ពោះ​ទៀត​។

ញ៉ាំ​ច្រើន​ជ្រុល​
មនុស្ស​យើង​ភាគច្រើន តែង​ញ៉ាំ​ច្រើនៗ​នៅ​ពេល​ស្ត្រេ​ស ឬ​កំពុង​មើល​ទូរទស្សន៍ ដែល​ជាហេតុ​នាំឲ្យ​ធ្វើទុក្ខ​ក្រពះ​ជា​ញឹកញាប់​។ ម្យ៉ាងវិញទៀត អាហារ​ទាំងនេះ ភាគច្រើន មិន​ផ្តល់​សុខភាព​ឡើយ​។

ចន្លោះ​ពេល​ញ៉ាំ​អាហារ​យូរៗ​ពេក​
មនុស្ស​ភាគច្រើន ជាពិសេស ដែល​ចង់​សម្រក​ទម្ងន់ តែងតែ​ចាប់ផ្តើម​ញ៉ាំ​អាហារ​ពេលព្រឹក​ច្រើនៗ តែ​មិន​ញ៉ាំ​អាហារ​ថ្ងៃត្រង់ ឬ​អាហារសម្រន់​ទេ ហើយ​បែរជា​ញ៉ាំ​អាហារ​ពេលយប់​ច្រើនៗ​ទៅវិញ​។ វា​ពិតជា​មិនមែន​រឿង​ល្អ​ឡើយ ដែល​ត្រូវ​ដាក់​គម្លាត ពេល​ញ៉ាំ​អាហារ​យូរៗ​បែបនេះ ហើយក៏​ជា​ហេតុ​នាំឲ្យ ធ្វើទុក្ខ​ក្រពះ​ជា​ញឹកញាប់​ដែរ​។

ញ៉ាំ​ទឹក​ក្នុងពេល​ញ៉ាំ​អាហារ​
មែន​ហើយ បើសិន​ជា​អ្នក​មាន​ទម្លាប់​ញ៉ាំ​ទឹក ក្នុងពេល​ញ៉ាំ​អាហារ អ្នក​គួរតែ​ចៀសវាង​វា​ទៅ ព្រោះ​វា​នឹង​ទៅ​ពង្រា​វរ​ស​ក្រពះ សម្រាប់​ជំនួយ​ដល់​ការរំលាយ​អាហារ ដូច្នេះ ការរំលាយ​អាហារ​នឹង​ថយចុះ ដែល​ជាហេតុ​នាំឲ្យ​ធ្វើទុក្ខ​ក្រពះ​ទៀត​។

មិន​ទំពារ​អាហារ​ម៉ត់​ល្អ​
តើ​អ្នកខ្លាច​ទៅ​ធ្វើការ​យឺត​ពេល​មែន​ទេ​? ដូច្នេះ អ្នក​តែងតែ​ញ៉ាំ​អាហារ​ពេលព្រឹក​លឿន និង​មិន​បាន​ទំពារ​ម៉ត់​ល្អ​ឡើយ ដោយ​ផឹក​ទឹក​មួយ​កែវ ឲ្យ​វា​ទៅ​អស់​តែម្តង​។ បើសិន​ជា​រឿង​នេះ កើតឡើង​រាល់​ព្រឹក​មែន នោះ អ្នក​គួរតែ​ដល់​ពេល​ឈប់ ហើយ​ត្រូវ​ទំពារ​អាហារ​ឲ្យបាន​ម៉ត់​ល្អ​សិន ដើម្បី​កុំឲ្យ​ក្រពះ​ធ្វើ​ទុក្ខទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។