ស្ត្រី​មាន​ផ្ទៃពោះ គួរ​ហាត់ប្រាណ​របៀប​ណា​ទើប​ល្អ​?

ស្ត្រី​មាន​ផ្ទៃពោះ គួរ​ហាត់ប្រាណ​របៀប​ណា​ទើប​ល្អ​?


ស្ត្រី​មាន​ផ្ទៃពោះ គួរ​ហាត់ប្រាណ​របៀប​ណា​ទើប​ល្អ​?

​ការ​ហាត់ប្រាណ ប្រហែលជា​មាន​ប្រយោជន៍​ច្រើន​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ប៉ុន្តែ​រឿង​ដែល​ល្អ​បំផុត មុននឹង​ចាប់ផ្តើម​នោះ គឺ​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។
​កាលណា​គ្រូពេទ្យ​អនុញ្ញាតិ​ហើយ អ្នក​អាច​ហាត់ប្រាណ​តាមរបៀប​ដូចខាងក្រោម​នេះ​៖

  • ​ចូរ​ចាប់ផ្តើម​ដោយ​ការ​ហាត់ប្រាណ​ថ្នមៗ និង​ឈប់​ភ្លាម បើសិនជា​មាន​អារម្មណ៍​ថា អស់កម្លាំង​ខ្លាំង ពិបាក​ដកដង្ហើម ឬ​មាន​ការឈឺចាប់​។​
  • ​នៅពេល​ហាត់​បាន​រយៈពេល​យូរ​បន្តិច ចូរ​បង្កើន​របៀប​នៃ​ការ​ហាត់ប្រាណ​នោះ កាន់តែ​ពិបាក​បន្តិច​ម្តងៗ​ទៅ​។​
  • ​បើសិនជា​អ្នក​ជា​មនុស្ស​ហាត់ប្រាណ កាលពី​មិន​ទាន់​មាន​ផ្ទៃពោះ អ្នក​ក៏​ប្រហែលជា​អាច​បន្ត​ហាត់ប្រាណ​ទៀត​ដែរ ប៉ុន្តែ ត្រូវធ្វើ​លំ​ហាត់ប្រាណ​ណា​ដែល​ស្រួលៗ​។​
  • ​លំ​ហាត់ប្រាណ​ដែល​ល្អ និង​មាន​សម្ពាធ​តិចតួច​នោះ មានដូចជា ការដើរ ហែល​ទឹក ជិះ​កង់ និង​អ៊ែ​រ៉ូ​ប៊ិក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។