ដុំ​សាច់​ក្នុង​ស្បូន អាច​បង្ក​ការ​រលូត​កូន​ទេ​?

ដុំ​សាច់​ក្នុង​ស្បូន អាច​បង្ក​ការ​រលូត​កូន​ទេ​?


ដុំ​សាច់​ក្នុង​ស្បូន អាច​បង្ក​ការ​រលូត​កូន​ទេ​?

​ការ​រលូត​កូន គឺជា​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ ដែល​កើតឡើង​ញឹកញាប់​បំផុត​។ យ៉ាងណាមិញ ការ​រលូត​កូន​ភាគច្រើន កើតឡើង​មុនពេល​ស្ត្រី​ដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ​។ ម្លេះ​ហើយ គ្រូពេទ្យ​ជាច្រើន​នៅតែ​ព្យាយាម​បញ្ជាក់ថា មាន​កត្តា​ជាច្រើន ដែល​នាំ​ឲ្យ​ប្រឈម​ខ្លាំង នឹង​ការ​រលូត​កូន ចាប់ពី​ការបង្ក​រោគ​ក្នុងពេល​មាន​ផ្ទៃពោះ រហូត​ដល់​បញ្ហា​ដំណរ​ពូជ​ជាដើម​។

​ដុំ​សាច់​ក្នុង​ស្បូន គឺជា​ដុំ​សាច់​ស្លូត ហើយក៏​មិន​អាច​វ​វិត្ត ទៅ​ជា​មហារីក​ដែរ​។ ស្ត្រី​ភាគច្រើន នឹង​កើតមាន​ដុំ​សា​ច់នេះ ក្នុង​ឆាកជីវិត​របស់​ពួកគេ ដោយ​ចៀស​មិន​ផុត​ឡើយ គឺ​រហូត​ដល់ ៨០ ភាគរយ នៅពេល​អាយុ​ដល់ ៥០ ឆ្នាំ​។ ដុំ​សាច់​ប្រភេទ​នេះ មាន​ទំហំ​មិន​ទៀងទាត់​ឡើយ តែ​មិន​បង្ក​ជា​ផលវិបាក​អ្វី​ឡើយ ព្រមទាំង​មិន​មាន​បង្ក​ជា​រោគសញ្ញា​អ្វី​បញ្ជាក់ថា ស្ត្រី​កំពុងតែ​មាន​ដុំ​សាច់​នេះដែរ​។ ប៉ុន្តែ ករណី​ដ៏​កម្រ​នោះ​គឺថា វា​អាច​បង្ក​ជា​ការឈឺចាប់ និង​ហូរឈាម និង​គ្រោះថ្នាក់ ដល់​សមត្ថភាព​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី​បាន​ទៀត​។ ដុំ​សាច់​ក្នុង​ស្បូន ក៏​ប្រហែលជា​ដើរតួនាទី​ដ៏​សំខាន់​មួយ ដែល​នាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រលូត​កូន​ដែរ​។ គ្រូពេទ្យ​ខ្លះ​បាន​ណែនាំ​ថា ស្ត្រី​ដែល​មាន​ដុំ​សាច់​ក្នុង​ស្បូន គួរតែ​កាត់​វា​ចោល​មុនពេល​យក​កូន ឬ​ស្ត្រី​ដែល​ធ្លាប់​មាន​ការ​រលូត​កូន​ច្រើន​ដែរ​រួច​។

តាមរយៈ​ការវះកាត់ ស្ត្រី​អាច​ត្រូវបាន​គេ​យក​ដុំ​សាច់ ដែល​មាន​បញ្ហា​នោះ​ចេញពី​ក្នុង​ស្បូន ហើយ​ស្ត្រី​ខ្លះ អាច​នឹង​ត្រូវ​កាត់​ស្បូន ទាំងមូល​ចោល​ទៀត បើសិនជា​រោគសញ្ញា​របស់​វា មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​។ យ៉ាងណាមិញ​មាន​ស្ត្រី​កាត់​ស្បូន​ចោល ប្រមាណ​ច្រើនជាង ២០០.០០០ ករណី​ឯណោះ​ក្នុង​មួយ​ឆ្នាំ​ដោយសារ​តែ​ដុំ​សាច់​ក្នុង​ស្បូន​នេះឯង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។