​ឧស្សាហ៍​ឈឺចាប់ ក្នុង​ពេល​មក​រដូវ គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែបណា​?

​ឧស្សាហ៍​ឈឺចាប់ ក្នុង​ពេល​មក​រដូវ គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែបណា​?


​ឧស្សាហ៍​ឈឺចាប់ ក្នុង​ពេល​មក​រដូវ គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែបណា​?

​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ គឺជា​អា​ការៈឈឺចាប់​បែប​រមួលៗ ក្នុង​ពោះ​ផ្នែក​ខាងក្រោម​។ មាន​ស្ត្រី​ច្រើនណាស់ ដែល​មាន​អាក្រក់​បែប​នេះ​មុនពេល និង​ក្នុង​ពេល​មក​រដូវ​។ ស្ត្រី​ខ្លះ យល់ថា​វា​គឺជា​រឿង​មួយ​រំខាន ហើយ​ខ្លះ​ទៀត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ រហូត​ដល់​មិន​អាច​ធ្វើ​អ្វី​បាន​ទាល់តែសោះ រយៈពេល​ពីរ​បី​ថ្ងៃ​ជា​រៀងរាល់​ខែ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​ជួប​បញ្ហា​នេះ​មែន អ្នក​គួរតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​មួយចំនួន​ដែរ​ដូចជា ៖

  • ​ហាត់ប្រាណ ៖ ការសិក្សា​បាន​បង្ហាញថា ការធ្វើ​សកម្មភាព​រាង​កាយ អាច​ជួយ​បំបាត់​ការឈឺចាប់​នៃ​ការ​មក​រដូវ​បាន​
  • ​កម្តៅ ៖ ការ​ត្រាំ​ទឹ​កក្តៅ ឬ​ប្រើ​ទឹក​ក្តៅស្អំ នៅ​កន្លែង​ឈឺ ក៏​អាច​ជួយ​ខ្លះ​បាន​ដែរ​
  • ​ថ្នាំ​បំប៉ន ៖ ការសិក្សា​មួយ​ចំនួន​បានបញ្ជាក់​ថា ថ្នាំ​បំប៉ន​វីតាមីន E អូ​មេហ្គា​បី វីតាមីន B1, B6 និង​ម៉ាញ៉េ​ស្យូម ប្រហែលជា​មាន​ប្រសិទ្ធភាព កាត់បន្ថយ​ការឈឺចាប់ ក្នុង​ពេល​មក​រដូវ​ដែរ
  • ​ចៀសវាង​ការជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង ព្រោះ​វា​គ្រាន់តែ​ធ្វើឲ្យ​ការឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​
  • ​បន្ថយ​ស្ត្រេ​ស​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។